32 C
Phnom Penh

សហរដ្ឋអាមេរិក និងកូរ៉េខាងជើងប្តេជ្ញាថា នឹងលុបបំបាត់អាវុធ នុយក្លេរអែ័រក្នុងឧបទ្វីបកូរ៉េ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិក និងកូរ៉េខាងជើងប្តេជ្ញាថា នឹងលុបបំបាត់អាវុធ នុយក្លេរអែ័រក្នុងឧបទ្វីបកូរ៉េ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្ដេជ្ញាផ្ដល់នូវការធានាផ្នែកសន្តិសុខដល់ប្រទេសកូរ៉េខាងជើង ខណៈមេដឹកនាំផ្តាច់ ការកូរ៉េខាងជើងលោក គឹម ជុងអ៊ុន ក៏បានប្ដេជ្ញាយ៉ាងមុតមាំថា លោកនឹងមិនរាថយឡើយដើម្បីធ្វើឲ្យឧបទ្វីបកូរ៉េលែងមានអាវុធនុយក្លេអ៊ែរតទៅទៀត។

កិច្ចព្រមព្រៀងរវាងមេដឹកនាំទាំងពីរនេះធ្វើឡើងនៅក្នុងប្រទេសសិង្ហបូរីជាទីដែលមេដឹកនាំទាំងពីរជួបគ្នាជាលើកដំបូងដើម្បីបញ្ចប់ ជម្លោះដ៏រ៉ាំរ៉ៃក្នុងឧបទ្វីបកូរ៉េ។

មេដឹកនាំទាំងពីរក៏បានប្តេជ្ញាដើម្បីកសាងសន្តិភាពជាអមតៈនៅលើឧបទ្វីបកូរ៉េដើម្បីបង្កើតទំនាក់ទំនងថ្មីរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។

លោកគឹម ជុង អ៊ុនក៏បានយល់ព្រមឲ្យសហរដ្ឋអាមេរិកធ្វើមាតុភូមិនិវត្តន៍ អ្នកទោសសង្គ្រាម និងស្វែងសាកសពទាហានដែលបានបាត់ខ្លួននៅក្នុងសមរភូមិ។

លោក Donald Trumpបានសម្តែងសុទិដ្ឋិនិយមថា បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងអាចបញ្ចប់បានដោយកិច្ចព្រមព្រៀង មិនមែនដោយសារការធ្វើសង្គ្រាមសម្លាប់ជីវិតមនុស្សរាប់លាននាក់ នោះទេ។

ជាងនេះទៅទៀត លោកក៏បានថ្លែងអំណរគុណ ដល់ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងដែលខិតខំប្រឹងប្រែងជួយធ្វើឲ្យមានកិច្ចប្រជុំនៅប្រទេសស ិង្ហបូរីកាលពីថ្ងៃអង្គារប្រព្រឹត្តទៅដោយជោគជ័យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស