38.8 C
Phnom Penh

សមត្ថកិច្ចទីក្រុងភ្នំពេញគំរាមចាត់វិធានការទៅលើអ្នកបង្ហោះរូបភាពសម្តែងមតិមិនទៅបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចទីក្រុងភ្នំពេញគំរាមចាត់វិធានការទៅលើអ្នកបង្ហោះរូបភាពសម្តែងមតិមិនទៅបោះឆ្នោត ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ និងចាត់វិធានការចំពោះអ្នកដែលបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក អំពីការធ្វើពហិការមិនទៅបោះឆ្នោតនៅពេលខាងមុខ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមិថុនាថា ក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់គណនីទាំងឡាយណាដែលហ៊ានចេញមុខថតបង្ហោះសារធ្វើពហិការមិនទៅបោះឆ្នោត ដើម្បីចាត់វិធានការផ្លូវច្បាប់នៅពេលឆាប់ៗខាងមុខនេះហើយ។

លោកបន្តថា សមត្ថកិច្ចនឹងឃាត់ខ្លួនជននោះដើម្បីយកទៅអប់រំឲ្យអ្នកបង្ហោះសារទាំងនោះបានយល់ និងបញ្ឈប់រាល់សកម្មភាពរបស់ពួកគេ។

ហើយជាងនេះទៅទៀត សមត្ថកិច្ចនឹងផាកពិន័យជាប្រាក់ ព្រមទាំងឈានដល់ការចាត់វិធានការផ្លូវច្បាប់ផ្សេងៗ ក្នុងករណីមិនរាងចាល។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលនិយាយថា ការសម្តែងមតិមិនទៅបោះឆ្នោតគឺជាសិទ្ធិសម្តែងមតិស្របច្បាប់របស់ពលរដ្ឋ ហើយថា ការបង្ហោះសារដែលបង្ហាញពីការមិនទៅបោះឆ្នោត មិនមែនជាសកម្មភាពខុសច្បាប់ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស