31 C
Phnom Penh

ធនាគារពិភពលោកផ្តល់កម្ចីដល់កម្ពុជាដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារពិភពលោកផ្តល់កម្ចីដល់កម្ពុជាដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធ ធនាគារពិភពលោកបានផ្តល់កម្ចីឲ្យកម្ពុជា ចំនួន១១០លាន ដុល្លារអាមេរិក ដោយមិនយកការប្រាក់ ដើម្បីកែលម្អផ្លូវជាតិលេខ ៤។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកកាលពីថ្ងៃសុក្របញ្ជាក់ថា ហិរញ្ញវត្ថុបន្ថែមនេះ គឺដើម្បីបង្កើនគុណភាពផ្លូវជាតិដែលមានចំងាយជាង២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកំពង់ផែ ខេត្តព្រះសីហនុ។

ប្រភពដដែលអោយដឹងទៀតថា ប្រាក់កម្ចីនេះ នឹងយកទៅបង្កើនគុណភាពផ្លូវឲ្យល្អជាងមុន ដោយអ៊ុតកៅស៊ូថ្មីពីលើ និងរៀបចំចិញ្ចើមសងខាងផ្លូវឡើងវិញ បង្កើនសមត្ថភាពស្ថានីយ៍ថ្លឹងរថយន្ត តម្លើងស្លាកសញ្ញាចរាចរណ៍ បង្គោលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ និងបំពាក់កាម៉េរ៉ាចាប់ល្បឿនរថយន្តថែមទៀត។

ធនាគារពិភពលោក នឹងទុកពេលឲ្យកម្ពុជាទូទាត់សងប្រាក់កម្ចីនេះវិញ ឲ្យអស់ក្នុងរយៈពេល ៣៨ឆ្នាំ។

ផ្លូវជាតិលេខ៤សង់ឡើងដំបូង ដោយជំនួយហិរញ្ញវត្ថុ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ប៉ុន្តែផ្លូវនេះត្រូវបានផ្តល់ទៅក្រុមហ៊ុនឯកជន AZ របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ អតីតសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជាដើម្បីកែលំអរ ហើយយកលុយពីយានយន្តធ្វើដំណើរឆ្លងកាត់ផ្លូវនោះរយៈពេល៣៥ឆ្នាំ។

ប៉ុន្តែ១៥ ក្រោយមករបប លោក ហ៊ុន សែន បានយកផ្លូវនោះមកគ្រប់គ្រងឡើងវិញ ហើយ ក៏បញ្ឈប់ការយកលុយពីពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស