38.8 C
Phnom Penh

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យស៊ើបអង្កេត ឧត្តមសេនីយ៍គ្រាក់ៗរបស់កម្ពុជាចំនួន១២រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យមានការស៊ើបអង្កេត ឧត្តមសេនីយ៍គ្រាក់ៗដ៏អាក្រក់របស់កម្ពុជាចំនួន១២រូប អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃទី២៨ ខែមិថុនានេះបានជំរុញឲ្យមានការស៊ើបអង្កេតឧត្តមសេនីយ៍កំពូលៗចំនួន១២រូប ខាងនគរបាល និងខាងយោធា ដែលទាកទងអំពើទុច្ចរិត ខាងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។

របាយការណ៍ថ្មីរបស់អង្គការឃាំ្លមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កម្រាស់ជាង២រយទំព័រដែលមានឈ្មោះថា «ឧត្តមសេនីយ៍រំលោភអំណាចរបស់ហ៊ុន សែន» ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២៨ ខែមិថុនា បានលាតត្រដាងថាកម្ពុជាកំពុងបោះពួយទៅរករបបផ្ដាច់ការ និងការដឹកនាំបែបឯកបក្ស ដោយសារតែនាយឧត្ដមសេនីយ៍មានបាតដៃកខ្វក់ទាំង១២រូបនេះបានធ្វើជាខ្នងបង្អែកនៃការក្តោបក្តាប់អំណាចរបស់លោកហ៊ុន សែន តាមរយៈការប្រើអំពើរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងមានចរិតផ្តាច់ការយោធានិយម។

ឧត្តមសេនីយ៍ទាំងនោះរួមមាន លោកនាយឧត្ដមសេនីយ៍ផ្កាយមាស៤ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកនាយឧត្ដមសេនីយ៍ផ្កាយមាស៤ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោកនាយឧត្ដមសេនីយ៍ផ្កាយមាស ៤ សៅ សុខា ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្ដមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ចំនួន៨រូបផ្សេងទៀត។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបាន ជំរុញឲ្យបើកការស៊ើបអង្កេតលើឧត្ដមសេនីយ៍ទាំង១២រូបរបស់លោក ហ៊ុន សែន នេះ ដើម្បីយកពួកគេទៅកាត់ទោសតាមផ្លូវច្បាប់នៅតុលាការអន្តរជាតិ។

ទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី២៨ ខែមិថុនា បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់មកលើ នាយឧត្ដមសេនីយ៍ក្នុងជួរកងកម្លាំងរបស់លោក ហ៊ុន សែន ទាំង១២រូបនេះថាមិនមែនជាការណ៍ពិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស