31 C
Phnom Penh

លោក ហ៊ុន សែន ថាបើមិនរំលាយគណបក្សសង្គ្រោះជាតិសង្គ្រាមអាចនឹងកើតមានឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន រំឭកជាថ្មីថា ប្រសិនបើមិនរំលាយគណបក្សសង្គ្រោះជាតិទេ នោះសង្គ្រាមអាចនឹងកើតមានឡើង លោកហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែកក្កដា បានអះអាងជាថ្មីទៀតថា ការរំលាយគណបក្សសង្គ្រោះជាតិគឺបានធ្វើឡើងយ៉ាងត្រឹមត្រូវដើម្បីការពារ និងបញ្ជៀសកម្ពុជាពីភ្លើងសង្គ្រាមកើតឡើងម្តងទៀត។

ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅចំពោះមុខកម្មករជាង២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោក ហ៊ុន សែន ព្រមានថា ពលរដ្ឋខ្មែរមានជម្រើសតែមួយគត់ដើម្បីកុំឲ្យមានសង្គ្រាម គឺបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក។

លោកបន្តថា ការធ្វើនយោបាយរបស់គណបក្សប្រឆាំង គឺជានយោបាយបែបសងសឹកលើគណបក្សប្រជាជនកម្ពុជា ហើយថា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី តែងតែចង់បំផ្លាញសន្ដិភាពនៅកម្ពុជា។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា គណបក្សសង្គ្រោះជាតិគឺជាគណបក្សមួយដែលគោរពគោលការណ៍ប្រជាធិបតេយ្យ និងជាគណបក្សមួយដែលរកសម្លេងគាំទ្រចេញពីទឹកចិត្ត និងឆន្ទៈរបស់ពលរដ្ឋ ហើយលើសពីនេះទៀត គណបក្សប្រឆាំងមួយនេះមិនមានកងកម្លាំងប្រដាប់អាវុធ ឬកងទ័ពដើម្បីធ្វើសង្គ្រាមដូចគណបក្សប្រជាជនកម្ពុជានោះឡើយ។

ក្រុមសិទ្ធិមនុស្សនិយាយថា មានតែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចប៉ុណ្ណោះដែលជាគណបក្សមួយអាចបង្កសង្គ្រាមបានគ្រប់ពេល ពីព្រោះគណបក្សនេះជាអ្នកប្រកាសបិទផ្លូវចរចាដើម្បីបង្រួបបង្រួមជាតិ និងដើម្បីសន្តិភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស