32.5 C
Phnom Penh

សហភាពអឺរ៉ុបចាប់ផ្តើមវាយតំលៃអំពីស្ថានភាពនយោបាយ និងការងារនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាពអឺរ៉ុបចាប់ផ្តើមវាយតំលៃអំពីស្ថានភាពនយោបាយ និងការងារនៅកម្ពុជា គណៈប្រតិភូបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុបបាន ចាប់ផ្តើម បើកការវាយតម្លៃស្ថានភាពនយោបាយនៅកម្ពុជាហើយ ក្រោយពេលពួកគេបញ្ជប់បេសកកម្ម រយៈពេល ៧ថ្ងៃនៅកម្ពុជា ពីថ្ងៃទី០៥ដល់ថ្ងៃទី១១កក្កដា អំពីភាពចម្រូងចម្រាសនៃស្ថានភាពសិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យ។

សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ចេញផ្សាយកាលពីថ្ងៃទី១២ខែកក្កដាឲ្យដឹងថាពួកគេនឹងចាប់ផ្តើម វិភាគព័ត៌មានដែលទទួលបានក្នុងអំឡុងពេលចុះបំពេញបេសកកម្មរបស់ខ្លួន ដើម្បីធ្វើការពិចារណាថ្លឹងថ្លែងលើជំហានដែលត្រូវចាត់ការនាពេលបន្ទាប់។

លោកស្រីសេស៊ីលលា ម៉ាលស្រ្តូម(Cecilia Malmstrom)ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបអះអាងថា ការវិវឌ្ឍន៍នូវស្ថានការនយោបាយដ៏គួរឲ្យព្រួយបារម្ភនៅកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ បានតម្រូវឲ្យមានការវាយតម្លៃ ថាតើកម្ពុជាប្តេជ្ញាចិត្តរបស់ខ្លួនដល់កំរិតណាក្នុងការអនុវត្តកិច្ចសន្យារបស់ខ្លួន ស្របតាមកត្តិកាសញ្ញាអន្តរជាតិពាក់ព័ន្ធទៅនឹងកម្មវិធីអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប។

គណៈប្រតិភូសហភាពអឺរ៉ុបបានជួបប្រជុំដាច់ដោយឡែក ជាមួយមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជាតំណាងសហជីពមួយចំនួន សង្គមស៊ីវិល អ្នកធ្វើការក្នុងវិស័យធុរកិច្ចនិងតំណាងអង្គការសហប្រជាជាតិ និង អង្គការពលកម្មអន្តរជាតិជាដើម។

កន្លងមកសហគមន៍អឺរ៉ុបព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបលោក ហ៊ុន សែន តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា ដោយសារតែរបបលោកហ៊ុន សែនបានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិ ប្រជាធិបតេយ្យដូចជាការរំលាយគណបក្សសង្គ្រោះជាតិចាប់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ បិទប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យនិងបិទអង្គការសង្គមស៊ីវិលជាដើមនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស