38.8 C
Phnom Penh

គណបក្សកាន់អំណាចគ្រោងបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតដែលមានមនុស្សជាង២សែននាក់ចូលរួម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សកាន់អំណាចគ្រោងបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតដែលមានមនុស្សជាង២សែននាក់ចូលរួម គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន គ្រោងបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួននៅថ្ងៃទី២៧ ខែកក្កដា ខាងមុខ ដោយមានការចូលរួមពីសមាជិកគណបក្សដល់ទៅជាង២៥០០០០នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។

នៅថ្ងៃបញ្ចប់នេះ គណបក្សកាន់អំណាចគ្រោងនឹងដង្ហែក្បួនតាមវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញដែលចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដាណែនាំឲ្យមានការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងការដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ហើយតម្រូវឲ្យមានការផ្អាកការធ្វើចរាចរ ជាបណ្តោះអាសន្ន ដើម្បីបញ្ចៀសការកកស្ទះចរាចរ។

គ.ជ.ប.ប្រកាសម្តងហើយម្តងទៀតថា ការបោះឆ្នោតនៅកម្ពុជា នឹងធ្វើឡើងតាមការកំណត់ ទោះមានការដាក់សម្ពាធពីសហគមន៍អន្តរជាតិ ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបក៏ដោយ។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានបញ្ជាក់ជំហររបស់ខ្លួនថា នឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតបែបក្លែងក្លាយ ឬការបោះឆ្នោតដោយអាមាស់នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះទេ ប្រសិនបើរបបលោក ហ៊ុន សែន មិនព្រមបង្វែស្ថានការណ៍វិលមករកភាពប្រក្រតីវិញ ហើយអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស