42.2 C
Phnom Penh

ជប៉ុននឹងមិនបញ្ជូនខ្លួនអ្នកអង្កេតការណ៍បោះឆ្នោតទៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជប៉ុននឹងមិនបញ្ជូនខ្លួនអ្នកអង្កេតការណ៍បោះឆ្នោតទៅកម្ពុជា ប្រទេសជប៉ុននឹងមិនបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតនៅកម្ពុជា ថ្ងៃទី២៩ខែកក្កដាខាងមុខនេះទេ ខណៈរបបលោក ហ៊ុន សែន កំពុងសម្តែងមោទនភាពថា ប្រទេសម្ចាស់ជំនួយមួយនេះអាចនឹងផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោតនៅកម្ពុជា។

សារព័ត៌មានReutersបានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តីជប៉ុន លោកYoshihide Sugaចុះផ្សាយថា ជប៉ុននឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅកម្ពុជា ដូចកាលពីការបោះឆ្នោតកន្លងមក ចាប់តាំងពីឆ្នាំ១៩៩៣ នោះទេ។

លោកបញ្ជាក់ថា ជប៉ុនបានសម្តែងក្តីបារម្ភម្តងហើយម្តងទៀត ហើយបានស្នើឲ្យកម្ពុជាកែលម្អស្ថានការណ៍នយោបាយឡើងវិញ។

ចំណែកឯស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្នុងទីក្រុងភ្នំពេញវិញ កាលពីថ្ងៃទី២៥ បានចេញសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា រដ្ឋាភិបាលអាមេរិកនឹងមិនបញ្ជូនភ្ញៀវ ឬអ្នកសង្កេតការណ៍ផ្លូវការណាម្នាក់ ទៅចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះទេ។

កាលពីចុងឆ្នាំ២០១៧កន្លងមក សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានព្រមានរួចជាស្រេចទៅហើយថា អាមេរិកនឹងមិនទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ ដែលធ្វើឡើងដោយគ្មានដៃគូប្រកួតប្រជែងពិតប្រាកដនេះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស