38.8 C
Phnom Penh

ក្រសួងការងារកំណត់ពេលចរចាប្រាក់ខែគោលជាមួយ កម្មករនិងសហជីពសម្រាប់ការដំឡើងប្រាក់ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារកំណត់ពេលចរចាប្រាក់ខែគោលជាមួយ កម្មករនិងសហជីពសម្រាប់ការដំឡើងប្រាក់ខែ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ថ្ងៃចរចាប្រាក់ឈ្នួលអប្បមរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជែងសម្រាប់ឆ្នាំ២០១៩ខាងមុខ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការងារ ដែលចេញផ្សាយជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែសីហាបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រើលក្ខខណ្ឌវិនិច្ឆ័យតាមបែបសេដ្ឋកិច្ច និងសង្គមដូចជា ស្ថានភាពគ្រួសារ អាត្រាអតិផរណា ការចំណាយក្នុងការរស់ នៅផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងបន្ទាត់នៃភាពក្រីក្រសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅខែកញ្ញាខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសហជីពបានជំរុញឲ្យភាគីរដ្ឋាភិបាល និងថៅកែរោងចក្រធ្វើយ៉ាងណាដំឡើងប្រាក់ខែគោលដល់កម្មករឲ្យបានសមរម្យ។

លោក អាត់ ធន់ ប្រធានសហជីពស៊ីខៅឌូ បានសរសេរនៅលើគណនី ហ្វេសប៊ុករបស់លោកថា ប្រាក់ខែគោលរបស់កម្មករគួរត្រូវដំឡើង ពី២០០ដុល្លារទៅ២៥០ដុល្លារទើបអាចទប់ទល់នឹងការឡើងថ្លៃទំនិញ គ្រប់ប្រភេទនៅតាមទីផ្សារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស