32.5 C
Phnom Penh

គ.ជ.ប. គ្រោងប្រកាសលទ្ធផលឆ្នោតជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា ក្រោយគណបក្សយុវជនកម្ពុជាដកពាក្យប្តឹងទាស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប. គ្រោងប្រកាសលទ្ធផលឆ្នោតជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា ក្រោយគណបក្សយុវជនកម្ពុជាដកពាក្យប្តឹងទាស់​ លោកពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជាបានដកពាក្យបណ្តឹងដែលប្តឹងជំទាស់ការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នហើយកាលពីថ្ងៃទី១៣ ខែសីហា។

ប្រធានគណបក្សដែលមាននិន្នាការគាំទ្ររបបលោកហ៊ុន សែនរូបនេះ បានប្តូរចិត្តរបស់ខ្លួនពីរដងក្នុងមួយថ្ងៃ។

ដំបូងលោកថា នឹងប្តឹងអំពីបញ្ហាបោះឆ្នោតនេះ និងជំទាស់ការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន។

ប៉ុន្តែនៅថ្ងៃដដែលនេះ ប្រធានគណបក្សនេះ បានប្រកាសដកបណ្តឹងរបស់ខ្លួនវិញ ដោយអះអាងថា ក្រុមការងាររបស់លោកមិនទាន់រៀបចំឯកសារគ្រប់គ្រាន់។

ការដកពាក្យបណ្តឹងរបស់លោកពេជ្យ ស្រស់នៅពេលនេះ គឺជាការបើកផ្លូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) អាចប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី១៥ ខែសីហាខាងមុខទៅតាមការគ្រោងទុក និងតាមការចង់បានរបស់គណបក្សប្រជាជនកម្ពុជា។

លោកហង្ស ពុទ្ធាបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចការប្រកាសលទ្ធផលឆ្នោតនឹងដំណើរការប្រកាសតាមការកំណត់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ដដែល ប្រសិនបើគ្មានពាក្យបណ្តឹងណាមួយពីគណបក្ស ហើយនៅរសៀលថ្ងៃនេះលោកពេជ្រ ស្រស់បានសម្រេចដកពាក្យបណ្តឹងពីគ.ជ.ប.»៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស