28.4 C
Phnom Penh

ក្រសួងការងារសងប្រាក់ឈ្នួលមួយខែពេញឲ្យកម្មកររោងចក្រដែលថៅកែចងកសម្លាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារសងប្រាក់ឈ្នួលមួយខែពេញឲ្យកម្មកររោងចក្រដែលថៅកែចងកសម្លាប់ខ្លួន រោងចក្រJulee Apparel ដែលថៅកែចងកសម្លាប់ខ្លួនបានទទួលប្រាក់ខែដែលក្រសួងការងារបានបើកឲ្យពួកគេកាលពីថ្ងៃទី២០ ខែសីហានោះហើយ។

ប៉ុន្ដែក្រុមកម្មករអះអាងថា ពួកគេនៅមិនទាន់បានទទួលប្រាក់សំណងអតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករត្រូវទទួលបាននោះទេ។

ពួកគេនិយាយថា ប្រាក់ឈ្នួលដែលពួកគេទើបទទួលបាននេះ នឹងយកទៅសងថ្លៃបន្ទប់ជួល និងសងបំណុលដែលបានខ្ចីគេ។

ជាងនេះទៅទៀតពួកគេអះអាងថា កំពុងដើររកការងារតាមរោងចក្រផ្សេងទៀតធ្វើ។

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ជូលី អាប់ភើរ៉ែល ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជិត៣រយនាក់ បាននាំគ្នាតវ៉ា ក្រោយពីថៅកែរោងចក្រជាជនជាតិកូរ៉េ បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលក្បែររោងចក្រ ហើយក្រុមអ្នកទទួលខុសត្រូវរោងចក្របាននាំគ្នារត់ចោលរោងចក្រអស់ ដោយមិនបើកប្រាក់ឈ្នួលខែកក្កដាឲ្យពួកគេ។

ក្រុមសហជីពខ្លះបានសាទរទៅនឹងចំណាត់ការរបស់ក្រសួងការងារ ប៉ុន្តែសម្តែងការព្រួយបារម្ភថា ក្រៅពីក្រុមកម្មករទទួលបានប្រាក់ សំណងគ្រប់ចំនួន ពួកគេគួរតែទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ហើយក្រសួងការងារ គួរជួយរកការងារថ្មីឲ្យពួកគេបានធ្វើការឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស