28.4 C
Phnom Penh

បក្សប្រឆាំងថ្កោលទោសតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បក្សប្រឆាំងថ្កោលទោសចំពោះការប្រើប្រាស់ស្ថាប័នព្រះមហាក្សត្រក្នុងការតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គណបក្សប្រឆាំងបាននាំគ្នាថ្កោលទោសរបបក្រុងភ្នំពេញចំពោះការប្រើប្រាស់ស្ថាប័នព្រះមហាក្សត្រក្នុងការតែងតាំងលោកហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលជាការរំលោភធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញ ក្នុងការឈានទៅរកការដឹកនាំតាមរបបផ្ដាច់ការ។

សេក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបញ្ជាក់ថា ព្រះរាជក្រឹត្យតែងតាំងលោកហ៊ុន សែនជានាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៧ ខែសីហាស្របពេលដែលលោកមិនទាន់ទទួលបានសុពលភាពជាអ្នកតំណាងរាស្រ្តស្របច្បាប់នៅឡើយនេះ គឺជាទង្វើផ្ទុយទាំងស្រុងទៅនឹងស្មារតីមាត្រា៤នៃច្បាប់ការរដ្ឋធម្មនុញ្ញ។

ក្រុមអ្នកឃ្លាំមើលនិយាយថា លោកហ៊ុន សែន មានឋានៈត្រឹមតែជាបេក្ខជនជាប់ឆ្នោតចេញពីការបោះឆ្នោតក្លែងក្លាយប៉ុណ្ណោះ ហើយម្យ៉ាងទៀតការតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីហាក់ធ្វើ ឡើងមុនការបង្កើតរដ្ឋសភាអាណត្តិថ្មីទៅទៀត។

សង្គមស៊ីវិលខ្លះនិយាយថា ការដែលព្រះមហាក្សត្រតែងតាំង លោក ហ៊ុន សែនឲ្យធ្វើជានាយករដ្ឋមន្រ្តីមុនពេលបង្កើតរដ្ឋសភាថ្មីនេះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ។

ជាងនេះទៅទៀត គណបក្សសង្រ្គោះជាតិក៏បានជំរុញឲ្យព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហមុន្នី កុំយាងជាព្រះរាជអធិបតីក្នុងសម័យប្រជុំសភាដំបូង នៅថ្ងៃទី៥កញ្ញាខាងមុខ ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស