38.8 C
Phnom Penh

លោកហ៊ុន សែនចូលស្បថសច្ចាប្រណិធានជានាយករដ្ឋមន្រ្តីថ្មីក្នុងព្រះបរមរាជវាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនចូលស្បថសច្ចាប្រណិធានជានាយករដ្ឋមន្រ្តីថ្មីក្នុងព្រះបរមរាជវាំង លោកហ៊ុន សែនកាលពីថ្ងៃពុធបានសរសេរនៅលើគណនីហ្វេសប៊ុក របស់លោកថា ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីទ្រង់មានជំនឿថា រដ្ឋសភាអាណត្តិថ្មីនឹងបន្តលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ អភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គមបន្ថែមទៀត។

លោកបន្តថា រដ្ឋាភិបាលថ្មីរបស់លោកនឹងបំពេញភារកិច្ចតាមគោលនយោបាយបន្តដើម្បីជំរុញឲ្យមានកំណើនសេដ្ឋកិច្ច អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុមនៃសង្គមជាតិ។

លោកហ៊ុន សែនបន្ដថា ក្រោយពិធីបើកសម័យប្រជុំលើកដំបូងរួច រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី១ ហើយនឹងចាប់ផ្តើមការងារ ក្រោមអធិបតីភាព លោក ហេង សំរិន ដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។

លោកហ៊ុន សែនអះអាងថា បន្ទាប់ពីបើកសម័យប្រជុំរដ្ឋសភា ឯកបក្សថ្មីរបស់លោកហើយ លោកនឹងចូលស្បថក្នុងព្រះបរមរាជវាំងនៅថ្ងៃទី៦ កញ្ញា នេះ។

រីឯសមាជិករដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋសភា ដែលរួមមាន ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តដល់គណៈរដ្ឋមន្ត្រីថ្មី។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការរួសរាន់បង្កើតរដ្ឋសភានីតិកាលទី៦ថ្មីនេះ ហាក់ធ្វើឡើងបន្ទាន់ពេក ខណៈរបបលោកហ៊ុន សែននៅមិនទាន់ស្តារស្ថានការណ៍នយោបាយ និងស្តារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឡើងវិញនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស