38.8 C
Phnom Penh

មន្រ្តីការទូតខ្មែរទាមទាររបស់មន្រ្តីអ.ស.ប..ឲ្យទម្លាក់ចោលការចោទប្រកាន់លោកកឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីការទូតខ្មែរនៅអ.ស.ប.៖ ការទាមទាររបស់មន្រ្តីអ.ស.ប.ឲ្យទម្លាក់ចោលការចោទប្រកាន់លោកកឹម សុខាធ្វើឡើងក្នុងហេតុផលនយោបាយ ឯកអគ្គរាជទូតខ្មែរប្រចាំនៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសគឺលោកណី សំអុល កាលពីថ្ងៃទី១១ខែកញ្ញា កន្លងទៅបានហៅសំណើរបស់ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សគឺលោកស្រី Michelle Bacheletដែលទាមទារឲ្យមានការទម្លាក់ការចោទប្រកាន់ប្រធានគណបក្សសង្គ្រោះជាតិនោះ ថា មានចរិតនយោបាយដើម្បីលាបពណ៌មិនល្អដល់កម្ពុជា។

ការអះអាងរបស់លោកណី សំអុលធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារ ថា រាល់ជនល្មើសទាំងអស់ត្រូវផ្ដន្ទាទោសដោយអំណាចតុលាការ មិនមែនដោយសារពួកគេជានរណានោះទេ។

កាលពីថ្ងៃទី១០កន្លងទៅ ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកMichelle Bachelet បានទាមទារឲ្យរបបលោកហ៊ុន សែនទម្លាក់ចោលរាល់បទចោទប្រកាន់ប្រឆាំង លោកកឹម សុខា សកម្មជនសិទ្ធិមនុស្សនិងអ្នកសារព័ត៌មាន ហើយត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរចំពោះការប្រើប្រាស់សិទ្ធិប្រចាំថ្ងៃ និងជីវភាពនយោបាយ។

លោកស្រីបន្តថា ការអភិវឌ្ឍប្រកបដោយចីរភាព អាចកើតមានទៅបាន លុះត្រាអាជ្ញាធរផ្តល់សិទ្ធិសេរីភាពដល់អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសំឡេងក្រុមបក្សប្រឆាំងឲ្យបានពេញលេញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស