32.5 C
Phnom Penh

តំណាងរាស្រ្តអូស្រ្តាលីឲ្យរដ្ឋាភិបាលរបស់ខ្លួនពន្លឿនបិទទិដ្ឋាការបង្កកទ្រព្យសម្បត្តិមន្រ្តីលោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តអូស្រ្តាលីជំរុញឲ្យរដ្ឋាភិបាលរបស់ខ្លួនពន្លឿនការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិក្រុមមន្រ្តីនៃរបបលោកហ៊ុន សែន តំណាងរាស្រ្តរបស់គណបក្សប្រឆាំងនៅអូស្រ្តាលីជំរុញឲ្យរដ្ឋាភិបាល របស់ខ្លួនចាត់វិធានការក្តៅដាក់ទណ្ឌកម្មបិទទិដ្ឋាការ និងបង្កកទ្រព្យ សម្បត្តិមន្រ្តីជាន់ខ្ពស់នៃរបបលោកហ៊ុន សែន ឲ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដោយសាររបបក្រុងភ្នំពេញមិនព្រមស្តារស្ថានការណ៍នយោបាយ និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនោះឡើយ។

លោកជូលៀន ហ៊ីលJulian Hill ដែលជាតំណាងរាស្រ្តរបស់គណបក្សពលករ កាលពីថ្ងៃទី២២ ខែតុលា បានលើកឡើងនៅក្នុងកិច្ចប្រជុំសភាអូស្រ្តាលីថា ប្រទេសលោកសេរីមួយនេះបានចំណាយធនធាន និងថវិកាជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈការចូលរួមបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសកាលពីឆ្នាំ១៩៩១។

ជាងនេះទៅទៀតលោកបានជំរុញឲ្យរដ្ឋាភិបាលអូស្រ្តាលីពិនិត្យឡើងវិញអំពីវិធានការដាក់ទណ្ឌកម្មលើមន្រ្តីរបបលោកហ៊ុន សែន រួមទាំងការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិអ្នកទាំងនោះផងដែរ។

តំណាងរាស្រ្តអូស្រ្តាលីរូបនេះអះអាងថា ជនទាំងឡាយដែលរដ្ឋាភិបាលអូស្រ្តាលីត្រូវចាត់វិធានការបិទទិដ្ឋាការ និង បង្កកទ្រព្យសម្បត្តិមុនគេគឺលោកហ៊ុន ម៉ាណែត កូនប្រុសលោកហ៊ុន សែន លោកហ៊ុន តូ ក្មួយប្រុសរបស់លោកហ៊ុន សែន លោកឌី វិជ្ជា កូនប្រសារលោកហ៊ុន សែន និងជាអគ្គស្នងការរងនគរបាលជាតិ លោក គង់ វិបុល ប្រធានអគ្គនាយកដ្ឋានពន្ធដារ លោកគឹម សន្តិភាព មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌កម្ពុជា និងលោកកុយ គួង ឯកអគ្គរាជទូតខ្មែរ ប្រចាំទីក្រុង កង់បេរ៉ាផងដែរ។

លោកJulian Hill អះអាងថា ជនទាំងនេះសុទ្ធសឹង ជាអ្នករៀបចំផែនការបំផ្លាញភាពសុខសាន្តរបស់សហគមន៍ខ្មែរក្នុង ប្រទេសអូស្រ្តាលីយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលចុងក្រោយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស