34 C
Phnom Penh

វៀតណាមស្នើឲ្យកម្ពុជាបន្តគាំទ្រអនិកជនវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វៀតណាមស្នើឲ្យកម្ពុជាបន្តគាំទ្រអនិកជនវៀតណាម មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនីសវៀតណាមស្នើឲ្យកម្ពុជា បន្តការគាំទ្រដល់អនិកជនវៀតណាម ដែលកំពុងរស់នៅស្របច្បាប់នៅកម្ពុជា។

លោកស្រីTruong Thi Maiសមាជិកការិយាល័យលេខាមជ្ឈឹមបក្ស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាម កាលពីថ្ងៃសុក្រ បានប្រាប់លោកហេង សំរិនប្រធានរដ្ឋសភាឲ្យបន្តការគាំទ្រ និងយកចិត្តទុកដាក់ដល់អនិកជនវៀតណាម និងអ្នកវិនិយោគិនវៀតណាម នៅកម្ពុជា។

ភាគីវៀតណាមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងការទូតល្អជាមួយគ្នា ជាយូរមកហើយ ដូចនេះប្រទេសទាំងពីរ នឹងបន្តរួមគ្នាកសាងនិងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខ។

រហូតមកទល់ពេលនេះ គម្រោងវិនិយោគរបស់វៀតណាមនៅកម្ពុជាមានចំនួនជាង២រយមុខ គិតជាទឹកប្រាក់ប្រមាណជាង៣ពាន់លានដុល្លារអាមេរិក ហើយវៀតណាមគ្រោងបង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជាឲ្យបាន៥ពាន់លានដុល្លារនាពេលអនាគត។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការស្នើសុំរបស់វៀតណាមបានបង្ហាញឲ្យឃើញថា កម្ពុជាតែជំពាក់គុណវៀតណាម ដែលបានជួយលើកបន្តុបមេដឹកនាំកម្ពុជាបច្ចុប្បន្នឲ្យកាន់អំណាចរហូតមកដល់សព្វថ្ងៃនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស