30 C
Phnom Penh

ជប៉ុនផ្តល់ថវិកាជិតបួនលានដុល្លារដល់កម្ពុជាសម្រាប់បោសសម្អាតមីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជប៉ុនផ្តល់ថវិកាជិតបួនលានដុល្លារដល់កម្ពុជាសម្រាប់បោសសម្អាតមីន រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយដល់អង្គភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់(CMAC)ជិត៤លានដុល្លារសហរដ្ឋអាមេរិកដើម្បីបោសសម្អាតមីនក្នុងខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០១៩ខាងមុខនេះ។

លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានសរសេរលើទំព័រហ្វ៊េសប៊ុករបស់លោកថា ជប៉ុនបានផ្តល់ជំនួយជិត៤លានដុល្លារអាមេរិកដើម្បីបោសសម្អាតមីន ហើយជាងសែនដុល្លារទៀតសម្រាប់ជួយទ្រទ្រង់ដល់ការអភិវឌ្ឍ របស់ស៊ីម៉ាក់នៅខេត្តបាត់ដំបង។

លោកបន្តថានេះគឺជាជំនួយឆ្នាំទី៣ហើយសម្រាប់គម្រោងដែលមានមន្ត្រីជំនាញចំនួន៤៥០នាក់បម្រើដល់កិច្ចប្រតិបតិ្តការ និងមានគ្រឿងចក្រកម្ទេចមីនចំនួន១១គ្រឿង ដែលត្រូវរំដោះចម្ការមីនលើផ្ទៃដីចំនួនជិត៣ពាន់ហិចតា។

កាលពីខែមករាឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ជំនួយជិត៨លានដុល្លារអាមេរិកសម្រាប់បោសសម្អាតមីនក្នុងស្រុកបួន ស្ថិតក្នុងខេត្តបាត់ដំបង។

របាយការណ៍របស់អាជ្ញាធរមីនកម្ពុជាឲ្យដឹងថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០១៨ ជនរងគ្រោះដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះសរុបចំនួនជាង៦ម៉ឺននាក់ក្នុងនោះជិត២ម៉ឺននាក់បានស្លាប់ ហើយជាង៤ម៉ឺននាក់ទៀតពិការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស