28.4 C
Phnom Penh

ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិនៅកម្ពុជាចង់ឃើញកម្ពុជា និងអាមេរិកមានទំនាក់ទំនងល្អនៅពេលអនាគត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកវីល្លៀម ហៃដ៍(William Heidt) អគ្គរដ្ឋទូតចប់អាណត្តិពីកម្ពុជា កាលពីថ្ងៃទី២៨ខែវិច្ឆិកា អះអាងលោកចង់ឃើញប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋអាមេរិកាំងមានទំនាក់ទំនងកាន់តែល្អនៅពេលអនាគត។

លោកអះអាងថា សបា្តហ៍នេះគឺជាសប្តាហ៍ចុងក្រោយហើយសម្រាប់វត្តមានរបស់លោកនៅកម្ពុជា។ សម្រាប់អាណត្តិរយៈពេលបីឆ្នាំរបស់លោកកន្លងមកនេះ លោកអះអាងថា លោកមានភាពសប្បាយរីករាយដែលមានទំនាក់ទំនងល្អជាមួយ ពលរដ្ឋខ្មែរ រៀនភាសាខ្មែរ រៀនអំពីវប្បធម៌ខ្មែរ និងបានរៀនចម្រៀងខ្មែរ។

លោកវីល្លៀម ហៃដ៍ (William Heidt) បន្តថា ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិកបានទទួលនូវ ផ្លែផ្កាជាច្រើនលើវិស័យការពារបរិស្ថាន សុនិខាភិបាល ការអភិវឌ្ឍលើវិស័យកសិកកម្មនិងការពង្រីកពាណិជ្ជកម្ម។ លោកបន្តថា ក្រៅពីភាពវិជ្ជមានទាំងនេះ លោកក៏បានជួបការលំបាកផងដែរ។

ជាងនេះទៅទៀត លោកវីល្លៀម ហៃដ៍ (William Heidt) ក៏បានកោតសរសើរដល់ភាពឆ្លាតវៃរបស់យុវជនខ្មែរ ហើយថា សេចក្តីសង្ឃឹមរបស់លោកនៅថ្ងៃមុខ គឺពលរដ្ឋខ្មែរគ្រប់ជំនាន់នឹងនាំគ្នាការពារបរិស្ថានការពារវប្បធម៌ និងប្រវត្តិសាស្រ្តរបស់ខ្មែរ ហើយសហការ គា្ន កសាង លទ្ធិប្រជាធិបតេយ្យនិងសេដ្ឋកិច្ចឲ្យ កាន់តែរឹងមាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស