32.5 C
Phnom Penh

ក្រុម​កាប់ដាវ​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ ​ហើយ​ម្នាក់​ទៀត​របួស​ក្នុង​ហេតុការណ៍​កាប់​គ្នានៅ​ខេត្ត​ព្រះសីហនុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ​ហើយ​ម្នាក់​ទៀត​បាន​រង​របួស​ជា​ទម្ងន់ ​ក្នុង​ហេតុ​ការណ៍​អំពើ​ហិង្សា​កាប់​គ្នា​នៅ​ក្នុង​ក្រុង​កំពង់សោម​ ក្នុង​ខេត្ត​ព្រះ​សីហនុ ​កាលពី​យប់​ថ្ងៃទី​២​ខែ​ធ្នូ។​

គេហ​ទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ចុះ​ផ្សាយ​ថា​ បុរស​ជនជាតិ​ចិន​ដែល​ស្លាប់​នោះ​មាន​​ឈ្មោះ ​វ៉ា រ៉ុង​ជា​បុគ្គលិក​ភោជនីយដ្ឋាន​ហ៊ូ មីងតាន់ ​(HU​ MING​ TAN)​ ហើយ​ជន​សង្ស័យ​ឈ្មោះ​​លី រូមីង ​(LI​ RUMING)​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជា​ជនជាតិ​ចិន​ដែល​ធ្វើការ​ជាមួយ​​ជនរង​គ្រោះដែល​បាន​បាត់​បង់ជីវិត។ ​ហើយ​ជន​សង្ស័យ​ដែល​មាន​របួស​ធ្ងន់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្នុង​ខេត្ត​ព្រះ​សីហនុ។​

មន្រ្តីការ​ទូតចិន​ជាន់ខ្ពស់​នៅ​កម្ពុជា​កាលពី​ចុង​ខែ​កញ្ញា​បាន​ទទួល​ស្គាល់​ថា​ជនជាតិ​ចិន​មួយ​ចំនួន​ ពិត​ជា​បាន​ធ្វើ​សកម្ម​ភាព​ខុសច្បាប់ ​ដែល​នាំ​ឲ្យ​ប៉ះទង្គិច​ដល់​សតិ​អារម្មរណ៍​របស់​ពលរដ្ឋ​ខ្មែរ ។​

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ធ្លាប់​ជំរុញ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ ជួយ​បង្រ្កាប​សកម្ម​ភាព​ខុសច្បាប់​ ដូចជា​ការ​ជួញដូរ​គ្រឿង​ញៀន ​អំពើ​បេស្យាចារ្យ​បទ​ល្មើស​តាម​ប្រព័ន្ធ​អ៊ិនធឺណេត​ និង​អំពើ​ហិង្សា​ក្នុង​សង្គម​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជនជាតិ​ចិន។​អ្នក​រកស៊ី​ជន​ជាតិ​បាន​សម្រុក​ចូល​មក​កម្ពុជា​យ៉ាង​ភ្លូកទឹក​ភ្លូកដី។​ សមត្ថ​កិច្ច​ទីក្រុង​ភ្នំពេញ​ឲ្យ​ដឹង​ថា ​នៅចុង​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​នឹង​មាន​ប្រជាជន​ចិន​យ៉ាង​ហោច​ណាស់​ជាង​៥​ម៉ឺន​នាក់​ទៀត​មក​ដល់​កម្ពុជា ​ហើយ​ជាង​បី​លាន​នាក់​ទៀត​នឹង​មក​ដល់​កម្ពុជា​នៅ​ឆ្នាំ​២០២០។​

ក្រុម​ប្រជាពល​រដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​ កំពុង​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​អ​សន្តិសុខ​ ដែល​អាច​បង្ក​ឡើង​កាន់តែ​ខ្លាំង​ថែម​ទៀត​ពី​សំណាក់​ក្រុម​ប្រជាជន​ចិន​ទាំង​នោះ ​ហើយ​ជំរុញ​​ឲ្យ​សមត្ថ​កិច្ច​នៃ​របប​លោក​ហ៊ុន សែន ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ឲ្យ​បាន​តឹងរ៉ឹង​ ដើម្បី​ការ​បង្ការ​រាល់​បទ​ល្មើស​ទាំង​ឡាយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស