39 C
Phnom Penh

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ចម្រុះ​ជាមួយ​សង្គម​ស៊ីវិល​ដើម្បី​ដោះស្រាយ​បញ្ហា​ពន្ធដារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​រវាង​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពន្ធ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៣០​ខែ​មករា​ ហើយ​ដែល​សារ​ព័ត៌មាន​ The Cambodia Daily​ទើប​ទទួល​បាន​នោះ ​ឲ្យ​ដឹង​ថា​  រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​សម្រាប់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ ដែល​មាន​សមាស​ភាព​២៨​រូប​ចូល​រួម។​

សេចក្តី​ប្រកាស​ដដែល​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​នេះ​មាន​សហ​ប្រធាន​ពីរ​រូប​គឺ ​លោក​គង់ វិបុល ​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​និង​លោក​សឿង សារឿន​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​ហើយ​មាន​អនុ​ប្រធាន​បួន​រូប​ទៀត​ ចំណែក​២២​រូប​ទៀត​ជា​សមាជិក។​​

ក្រសួង​សេដ្ឋកិច្ច​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​ចម្រុះ​នេះ​មាន​ភារកិច្ច​ពង្រឹង​ពិនិត្យ​ បកស្រាយ​ច្បាប់ ​និង​បង្កើត​ច្បាប់​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ពន្ធដារ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស