28.4 C
Phnom Penh

លោក ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនប្រទេសទាំងពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន គ្រោងធ្វើទស្សនកិច្ចទៅប្រទេសវៀតណាម រយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃស្អែក ហើយត្រឡប់មកវិញនៅថ្ងៃទី ៥ ខែតុលា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃម្សិលមិញ បានឱ្យដឹងថាដំណើរទស្សនកិច្ចនេះ ភាគីប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនគោក រវាងប្រទេសកម្ពុជា និងវៀតណាម ដែលបោះបង្គោលសម្រេចបាន ៨៤% នោះ។

សេចក្ដីប្រកាសព័ត៌មានដដែលអះអាងថា លោក ហ៊ុន សែន និងសមភាគីចាស់របស់លោក គឺនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក នឹងចុះហត្ថលេខាលើឯកសារផ្លូវច្បាប់ចំនួន២ ដើម្បីទទួលស្គាល់លទ្ធផលការងារបោះបង្គោលព្រំដែនចំនួន ៨៤ភាគរយ ទោះបីជាបញ្ហានេះមានភាពចម្រូងចម្រាសខ្លាំងក៏ដោយនោះ។

នៅដើមឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំវៀតណាមបានមកកម្ពុជាជាច្រើនលើកច្រើនសារ ដោយភាគីកុម្មុយនីស្តមួយនេះ តែងជំរុញថ្នាក់ដឹកនាំកម្ពុជាឱ្យទទួលស្គាល់លទ្ធផលបោះបង្គោលព្រំដែនកន្លងមក ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេស Norway ធ្លាប់ប្រឆាំងទៅនឹងគម្រោងចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម នេះ ដោយថា បានធ្វើឱ្យ                 កម្ពុជាខាតបង់ទឹកដី។ បន្ថែមពីនេះ ការបោះបង្គោលកន្លងមកគឺរដ្ឋាភិបាលក្រុងភ្នំពេញរងសម្ពាធពីប្រទេសវៀតណាម ដែលធ្វើឱ្យកម្ពុជាខាតបង់ដីរហូតមក។

លើសពីនេះ ពួកគេយល់ថា ការជំរុញឱ្យកម្ពុជាទទួលស្គាល់ការបោះបង្គោលជាផ្លូវការនោះ គឺ វៀតណាម កំពុងព្រួយបារម្ភអំពីការងាករេរបស់ថ្នាក់ដឹកនាំកម្ពុជាទៅរកចិនកាន់តែខ្លាំង ហើយអាចនឹងមានការសើរើការបោះបង្គោលព្រំដែនប្រទេសទាំងពីរ ពេលណាមួយ ប្រសិនបើមានរដ្ឋាភិបាលថ្មីជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស