38.8 C
Phnom Penh

កាសែតបាងកកប៉ុស្តិ៍ចុះផ្សាយថា កម្ពុជា អាចបង្ក អោយមានការរីករាលដាល មេរោគកូរ៉ូណា នៅលើពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងស្ថានភាពដែលពិពភលោក កំពុងទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណា ដ៏កំណាចពីប្រទេស ចិនដែលបានសម្លាប់មនុស្ស ក្នុងមួយថ្ងៃជាង១០០នាក់ នៅថ្ងៃទី២០កុម្ភៈនេះ កាសែតបាងកក ប៉ុស្តិ៍របស់ថៃបានធ្វើអត្ថាធិប្បាយ មួយរបស់ខ្លួន ដោយដាក់ចំណងថា Cambodia may increase global coronavirus spread ដែលមានន័យថា កម្ពុជាអាចបង្កើនអោយមានការរីករាលដាលមេរោគកូរ៉ូណា នៅលើពិភពលោក។

សាព័ត៌មានរបស់ថៃមួយនេះបានចុះផ្សាយថា នៅពេលដែលនាយករដ្ឋមន្ត្រីកម្ពុជា ទៅស្វាគមន៍ អ្នកដំណើរនៅលើនាវា Westerdam គឺចំពេល ទីវានៃក្ដីស្រឡាញ់ ១៤កុម្ភៈ ស្របពេលដែលពិភពលោក មានការភ័យខ្លាច ការឆ្លងមេរោគកូរ៉ូណា។ តែនៅក្នុងពិធីនោះ ពុំមានការពាក់ម៉ាស់នោះទេ។ មិនត្រឹមតែ លោកនាយករដ្ឋមន្ត្រីម្នាក់ទេ ដែលមិនពាក់ម៉ាស់ ចំណែកមនុស្សជាច្រើនទៀតក៏មិនបានពាក់ម៉ាស់ដែរ ដោយធានាថា នាវានោះពុំមានមេរោគនេះទេ។ ដោយយល់ឃើញដូចនេះ  អង្គរក្ស របស់លោកនាយរដ្ឋមន្ត្រី បានបញ្ជាប្រាប់ទៅជនណាដែល ពាក់ម៉ាស់គឺត្រូវដោះវាចេញវិញ។

មួយថ្ងៃក្រោយមក គេឃើញ ឯកអគ្គរដ្ឋទូត អាមេរិក លោក Patrick Murphy ក៏បាននាំ ភរិយា របស់លោក ទៅស្វាគមន៍ អ្នកដំណើរលើនាវានោះដែរ ហើយ លោក Murphy ក៏មិនបានពាក់ម៉ាស់ដែរ។

បន្ទាប់មកអ្នកដំណើររាប់រយនាក់ ដែលជិះលើនាវានោះ មានម្នាក់ បានធ្វើតេស្តដោយរកឃើញ ផ្ទុកមេរោគកូរ៉ូណា ដោយក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ី។ ឥឡលូវនេះ មន្ត្រីសុខាភិបាល មានការបារម្ភថាកម្ពុជាបានបើកទ្វារ ទទួលមេរោគដ៏កំណាចនេះ ដែលនាំអោយពិភពលោក នឹងចាប់អារម្មណ៍ គ្រប់ៗគ្នាពីអ្នកដំណើរលើនាវា Westerdam នៅពេលពួកគេចាកចេញទៅប្រទេសពួកគេវិញ។

នៅមុនពេល នាវានេះ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ  គឺប្រទេសជាច្រើនដែលព្រួយបារម្ភ អំពីនាវានេះ ថានឹងអ្នកឆ្លងមេរោគ កូរ៉ូណា គឺរដ្ឋាភិបាលនៃប្រទេសទាំងនោះ មិនបានអោយនាវានេះចូលចតទេ ទោះជាអ្នកគ្រប់គ្រងនាវា បានធានាថា អ្នកដំណើរលើនាវានោះ បានធ្វើតេស្តរកមេរោគនោះអស់ហើយ គឺពុំមាន អ្នកផ្ទុកមេរោគនោះទេ។

តែយ៉ាងណា សេចក្ដីសម្រេច របស់លោកហ៊ុនសែន ដែលអោយនាវានេះចូលចត គឺគ្មានអ្វីក្រៅពីរឿង នយោបាយនោះទេ។

មេដឹកនាំ ដែលកាន់អំណាចដ៏យូរឆ្នាំគឺមានសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសចិននេះហើយ ជាអ្នកជួយបង្ហាត់បង្រៀន លោកហ៊ុនសែន   អោយមាន ជំនាញខាងការធ្វើអ្វីក៏ដោយដើម្បីអំណាចស្ថិតឋេរប៉ុណ្ណោះ ។

តែយ៉ាងណាក្រុមប្រឆាំង លោកហ៊ុនសែន ចេះតែគិតថា  លោកហ៊ុនសែន អាចនឹងឆ្លងមេរោគនេះ ។ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃមហាវិទ្យាល័យ Occidental College លោក Sophal Ear បាននិយាយថា ជាការពិតបុរសនេះ ធ្វើអ្វីក៏ដោយ គឺដើម្បីខ្លួនគឺកេងចំណេញ ដើម្បីតម្លៃខ្លួនតែប៉ុណ្ណោះ ដែលមនុស្សខ្លះមើលឃើញមួយភ្លែត ហាក់ធ្វើឡើងដើម្បីជាតិ និងដើម្បីប្រជាជនកម្ពុជា ។ តែទីបំផុត អាជ្ញាធរកម្ពុជា បែរជាប្រញាប់ អោយអ្នកសេសសល់នៅលើនាវានេះចាកចេញពីនាវា ដើម្បីអោយពួកគេចាកចេញពីកម្ពុជា។

អាជ្ញាធរកម្ពុជា និយាយថា អ្នកដំណើរទាំងអស់នោះបានចាកចេញពីកម្ពុជាហើយ លើកលែងតែ អ្នកបំរើលើនាវា ប៉ុណ្ណោះ ដែលត្រូវត្រឡប់ទៅវិញជាមួយនាវានេះ។ យ៉ាងណាក៏ដោយ សារព័ត៌មានថៃ The Nation បានចុះផ្សាយថា អាជ្ញាធរថៃ បានចាប់ផ្ដើមត្រួតពិនិត្យ សុខភាពអ្នកដំណើរឆ្លងព្រំដែន ពីទឹកដីកម្ពុជា ដើម្បីរកមើលករណីផ្ទុកមេរោគ កូរ៉ូណាដែល គេហៅជាផ្លូវថា Covid -19 ដែលកំពុងសម្លាប់ពលរដ្ឋចិន ច្រើនពាន់នាក់មកហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស