32.5 C
Phnom Penh

រដ្ឋមន្រ្តីសាធារណការបញ្ជាក់ថា ការលក់ផ្លាកលេខពិសេស រកចំណូលបានជាង២លានដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បញ្ជាក់ថា គិតមកដល់ថ្ងៃសុក្រទី២១ កុម្ភៈនេះ ក្រសួងបានលក់ស្លាកលេខពិសេសជូនពលរដ្ឋ ចំនួន៦០៩ស្លាក និង រកប្រាក់ចំណូលចូលរដ្ឋ ជាង២លានដុល្លារសហរដ្ឋអាមេរិក។

លោកស៊ុន ចាន់ថុន អះអាងក្នុងសន្និសីទកាសែតនៅថ្ងៃនេះថា ថវិកាទាំងនោះត្រូវបានបញ្ចូលជាថវិកាជាតិ ដោយការលក់ស្លាកលេខពិសេសនេះ អនុវត្តបានជាង១ខែប៉ុណ្ណោះ។

រដ្ឋមន្ត្រីរូបនេះ អះអាងថា ការលក់ស្លាកលេខពិសេសជូនពលរដ្ឋ មិនមែនជាការរើសអើង ឬបែងចែកពលរដ្ឋក្នុងសង្គមនោះឡើយ ប៉ុន្តែនីតិវិធីនេះ ធ្វើឡើងដោយស្មគ្រចិត្ត គ្មានការបង្ខិតបង្ខំអ្វីឡើយ។ លើសពីនេះ ការលក់លេខពិសេសទៀតសោត ត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ មិនអាចប្រព្រឹត្តអំពើពុករលួយ ឬ លក់ដោយយោគយល់ចំពោះសាច់ញាតិ ឬមនុស្សស្និត នឹងមន្ត្រីនៃក្រសួងនេះបានឡើយ។

យ៉ាងណាក៏ដោយសង្គមស៊ីវិលដែលតាមដានលើការងារនេះ លើកឡើងថាការលក់ស្លាកលេខរថយន្តឱ្យពលរដ្ឋ ធ្វើឡើងដោយស្មគ្រចិត្តឬ ពេញចិត្តពីពលរដ្ឋមែន ប៉ុន្តែផលប៉ះពាល់នៃការរើសអើងវណ្ណៈក្នុងសង្គម នឹងកើតមានឡើងក្នុងរយៈពេលវែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស