39 C
Phnom Penh

​​​ដំឡើង​​ឋានន្តរស័ក្តិ​ផ្កាយ​​​​បួ​ន​​​បន្ថែ​ម​​​​​​ ​​សម្រាប់​ស្នង​កា​រ​​​នគរបាល​ប្រាំ​​មួ​​យរូប​​ទៀត​នៅ​​​ក្នុង​​​ប្រទេស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​​ចំណោម​មន្ត្រី​​​ចំ​នួន​​២៩​នាក់​ ​ដែល​លោក​​​នា​យក​​រដ្ឋ​ម​ន្ត្រី ​ហ៊ុន ​សែន ​​បាន​​​តែង​តាំ​​​ងឧត្តម​សេនីយ៍​​ផ្កាយ​បួ​ន​ ​​​កា​ល​ពី​​​ថ្ងៃ​​​ទី ​​៣០ ​​ខែ ​​មករា ហើយ​​​នាយ​​​នគរ​បា​ល​​ក្រសួ​ង​ម​ហា​​​ផ្ទៃ​ចំ​​នួ​ន​​ប្រាំ​​មួ​យ​នាក់​ទៀតក៏​ត្រូ​វ​បា​នតែ​​ង​​តាំ​ង​​​ផង​ដែរ​​​នូ​​វ​​ឋានន្តរ​ស័​ក្តិ​​​កំ​ពូ​ល​​​ដូ​ចគ្នា​​​​កាល​ពី​​ចុ​ង​​ខែ​មុ​ន​។

​​រា​ជ​​​ក្រឹត្យ​​មួ​យ​​​​កា​ល​​​ពី​​​​​ថ្ងៃ​​​ទី​២២ ​​ខែ​មករា​​​​ដែល​​ទទួល​​បា​ន​​​កា​ល​​​ពី​ម្សិល​​មិញ ​​បា​ន​​​តែ​ង​តាំ​ង​​ឧត្តម​​​សេនីយ៍​​ឯកនៅ​​​ក្នុ​ងជួរ​កង​​កម្លាំ​ង​​​​នគរ​​បា​ល​ឲ្យ​មា​ន​​​​ឋា​​នន្តរ​ស័ក្តិ​​ជាន់​​ខ្ពស់​​នៅ​​​ក្នុង​​​ក្រសួ​ង​​​មហា​ផ្ទៃ។ ក្រឹត្យ​​​នេះ​មា​ន​​​ខ្លឹម​សា​រថា “ខ្ញុំ​​បញ្ជា​ឲ្យ​មាន​​​ឋានន្តរ​ស័ក្តិ​​​​ឧត្តម​សេនី​យ៍​​ផ្កាយ​​​បួន​​ជូ​ន​​ឧ​ត្តម​​សេ​នីយ៍​​​នគរបាល​​​ទាំ ង​នេះ​​​ក្នុ​ង​ន​គ​រ​បាល​​​​ជាតិ​​របស់​​​ក្រសួ​ង​មហាផ្ទៃ​។​​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែ​ន ​​នឹង​​​​​ទទួល​​​អ​នុ​​​វត្ត​រាជ​ក្រឹត្យ​​នេះ​​ចាប់​​តាំ​ង​​​ពី​ព្រះ​​​រាជ​​ហត្តលេខា​​នេះទៅ”។

​​ឧត្តម​​សេនីយ៍​ផ្កាយបួ​ន​​​ដែល​​ត្រូ​វ​បាន​​តែង ​តាំ​ង​​ថ្មីៗ​​​នេះ ​រួម​​មា​ន​លោក ​អ៊ុក គីមលេខ រដ្ឋ​លេខាធិ​កា​រ​​​ក្រសួ​ង​មហា​ផ្ទៃ លោក ខៀវ សុ​ភ័គ អគ្គ​លេខា​​ធិ​កា​រ​ និង​​លោក ម៉ៅ ​​ប៊ុណ្ណា​​​រិន ​​អគ្គ​នា​​​យក​​ភ័ស្តុ​​​ភា ​និ​ង​ហិរញ្ញ​​វត្ថុ​។ ឧត្តម​​សេនីយ៍​​​ចំនួ​ន​​​បី​រូ​ប​​​ទៀត គឺ​លោក ​ច័ន្ទ អ​ន លោក ​ម៉ៅ ​ច័ន្ទតា​រា និង​លោក ​​​សុខ ផល ​ជា​​អ​គ្គ​នា​​​យក​នៃ​ស្នង​កា​រ​​​នគរ​បាល​​​ជាតិ​។

ទាំ​ង​​លោក ខៀវ សុភ័គ ​​​​​ជា​អ្នក​នាំ​ពាក្យ​​​​ ក្រសួ​ង​​ម​ហា​​​ផ្ទៃ​ ទាំង​ឧត្តម​សេនីយ៍ថ្មី​​​ចំ​នួ​ន​ប្រាំ​​​នាក់​​ទៀត​ ​មិ​ន​​​អា​ច​​ទាក់​​ទ​ង​​សុំ​​​ធ្វើ​សេចក្តី​អត្ថា​​ធិ​ប្បាយ​​​បា​ន​​ទេ។

ក្នុង​​ចំ​ណោម​មន្ត្រី​​កង​​យោធ​​ពល​​ខេមរ​ភូមិន្ទចំ​​​នួ​ន​​២៩​​រូ​ប​ ​ដែល​​ត្រូ​វ​​បា​ន​​​តែង​តាំ​ង​​ថ្មីៗ​​នេះ​ជាឧត្តម​​សេនី​យ៍​ផ្កាយ​​បួ​ន​នោះ គឺ​លោក ​ទៀ ​វិញ ​មេបញ្ជាការ​​ទ័ព​​​ជើង​​​ទឹក ​​និងជា​បង​​​ប្អូ​ន​ប្រុស​​​​របស់​លោក​ឧត្តម​​សេនីយ៍ទៀ ​បាញ់ និ​ង​លោក ដុំ ហា​ក់ ​​ដែល​​ត្រូ​វ​បា​ន​ចាប់​​ខ្លួន​​​​​តាម​កា​រ​​ចោទ​ប្រកាន់​​​ពី​បទ​​​ជួ​ញ​​ដូរគ្រឿង​​​ញៀន​ក្នុង​ឆ្នាំ​​២០០៣ ប៉ុន្តែ​​ត្រូ​វ​បាន​​ដោះ​លែ​ង​វិញ​​​ដោ​យ​សារ​​​គ្មាន​​ភ័ស្តុ​​តា​ង​។

ក៏​មា​ន​​​ការ​​​តែង​​តាំ​ងលោកឧត្ត​ម​សេនីយ៍ឯក​​កង​យោធ​​​ពល​ខេមរភូមិន្ទ គៀង សាវុធ ​​ដែល​​ទទួល​​បន្ទុក​កងរាជ​​អា​​​វុធ​ហត្ថ​ក្នុងឆ្នាំ​១៩៩៧​​ផង​ដែរ ​​ដែល​​ពេល​នោះលោក​​​ថូម៉ាស់ ហាម៉ា​បឺជ (Thomas Hammarberg) ​ប្រេសិតសិទ្ធិមនុស្ស​​​អង្គការ​សហប្រជា​​​ជាតិប្រចាំ​​ប្រទេសកម្ពុជា ​បា​ន​លើក​ឡើង​ថា​ ចេន​ដា​ម៉េរី (Gendamerie )​ ជាសាខា​នៃ​កង​រាជ​​​អា​​​វុធ​ហត្ថ​​​​មិនគួរ​​​ត្រូវ​បាន​រំសាយ​ ក្នុង​ករណីការ​​រំលោភ​​សិទ្ធិ​មនុស្ស​ធ្ង​ន់​​​ធ្ងរ​​របស់​ខ្លួ​នទេ​។

រដ្ឋា​​​ភិបាល​​​របស់លោក ហ៊ុន សែន ​​បា​ន​​វែ​កញែក​ថា ការ​​តែ​ងតាំ​ង​កងរាជ​​អា​​​វុធ​​​ហត្ថ​​ជា​រឿយ​ៗ​ ត្រូ​វ​​​បានធ្វើ​ឡើង​​យ៉ាង​ហ្មត់​ចត់​​​ ដើម្បីបំពេញតំណែង​ទំនេរ​​​ និង​ផ្តល់​រង្វាន់​សម្រាប់​ការ​​​ងារ​​ល្អ។ ទោះ​​ជាយ៉ាង​ណា ​ក្រុម​អ្នក​វិ​ភាគ​​​និ​ង​​​អ្នក​សង្កេត​ការណ៍​​​លើក​ឡើង​ថា កា​រ​​បន្ត​​​តែង​តាំ​ង​​​ឋានន្តរស័ក្តិកំ​ពូល​​​ៗ​​នៃ​កង​កម្លាំ​ង​​​ប្រដាប់​​អាវុធ​ គឺជា​វិធី​ដែល​​​​​ លោក ហ៊ុន សែន ប្រើ​ក្នុង​ការ​ផ្គាប់​ផ្គុន​​ចំ​ណោម​​ ​អ្នក​រាជា​​​និ​យម​​របស់​ខ្លួន​ក្នុង​ផ្នែក​យោធា​។

ក្នុង​ឆ្នាំ​​២០១០ ​យោធា​​កម្ពុជា​​​មា​ន​​ឧត្តម​សេនីយ៍​​ចំ​នួន​​ច្រើ​ន​ជា​ងនៅសហរដ្ឋ​​អា​មេ​រិក​ ដែល​​មា​ន​យោធា​​​ដ៏មា​ន​​​អំ​ណា​ច​​​បំផុត​​​ក្នុ​ង​ពិ​ភព​​លោក​រហូត​ដល់​ទៅ​ពីរ​ដង​។​ ការតែ​ង​តាំ​ង​​មន្ត្រី​​​ជាន់​ខ្ពស់​​​នេះ​​ធ្វើ​​​ឡើង​ផងដែរ​​​ចំ​ពេល​​​មា​ន​ការ​​​ប្រឈម​មុខគ្នា​ខាង​នយោបា​យ​​ដ៏​តា​ន​​តឹង​មួ​យ​​រវា​ង​​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​​​គ​ណ​បក្ស​​ប្រឆាំ​ង​ ​ដែល​​​ កំ​ពុ​ង​បដិសេធ​​មិន​ទទួលស្គាល់​​​ជ័យ​​​ជម្នះ​ផ្លូ​វ​ការ​​​របស់​​​គ​ណ​បក្ស​ប្រជា​ជន​​កម្ពុជា​​ក្នុ​ង​កា​រ​​​បោះ​ឆ្នោត​​​ជាតិ​​កា​ល​​​ពី​ឆ្នាំ​​មុន​ និ​ង​បន្ទាប់​​ពី​បាន​ដឹក​នាំមហា​​បាតុ​កម្ម​​​អំ​ពាវ​​នាវ​ឲ្យលោក ​ហ៊ុន ​សែន ចុះ​ពី​តំ​​ណែង។​

លោកស្រី ​មូរ សុខ​ហួរ ​​ប្រធា​ន​​កិច្ច​កា​រ​​សាធា​រ​​​​​​​ណៈ​​​​គ​ណ​បក្ស សង្គ្រោះ​​​ជាតិ​ ​​បា​ន​លើក​​​ឡើង​ថា ​​ពេល​វេលា និង​ឋានៈជាន់​ខ្ពស់​​​​​ នៃ​​ការ​​​តែ​ង​​តាំ​ង​ថ្មី​ នឹង​មាន​បញ្ហា​ដោ​យ​សារ​តែប្រវត្តិ​​​មិន​ប្រាកដ​របស់​ឧត្តម​សេនី​យ៍​ថ្មី​មួយ​ចំនួន​។​ លោកស្រី​បា​ន​​​​​ថ្លែង​​​ថា “​​​យើង​ព្រួយ​ណាស់​​​អំ​ពី​​​ឯក​​​រាជ​​ភាព​ ​និ​ង​​គុណ​​​ភាព​​របស់​​​កង​ក​ម្លាំ​ង​ប្រដាប់​អា​វុធ​ និង​គុណ​សម្បត្តិ​​​របស់​​អ្នក​​​​នឹង​ត្រូ​វ​តែង​តាំ​ង​ និងទាំង​នេះ​​មិ​ន​មែន​ជា​​​​តួនាទី​តូចៗ​ឡើយ​ ពួ​ក​គេមា​ន​​តួ​នា​​ទី​ខ្ពស់​​​បំ​ផុត”។

លោកស្រី សុខហួរ ​​បា​ន​មា​ន​ប្រ​សាស​​ន៍​ថា​ កា​រ​​ដំឡើង​ឋានន្តរស័ក្តិនេះ គឺ​​​ជា​​កា​រ​ប៉ុន​​ប៉ង ​​​មួ​យ​​ដើម្បី​បញ្ចៀសកា​រ​រត់​ចេញ​​​ក្នុ​ង​យោ​ធា​ ​បន្ទាប់​​ពី​កា​រ​​​បង្ហាញ​នូ​វ​លទ្ធ​​ផលបោះ​ឆ្នោត​​ដ៏​​​អា​ក្រក់​​​របស់​គ​ណ​បក្ស​ប្រជា​​​ជន​កម្ពុ​ជា​ក្នុង​រយៈ​ពេល​​២០​ឆ្នាំ​នេះ​។ ​​មេបញ្ជាការ​យោធា​​​ជាន់​ខ្ពស់​​​​របស់​​គ​ណ​​​​​បក្ស​​ប្រជា​ជន​កម្ពុជា​ បច្ចុ​ប្ប​ន្ននេះ​​​បាន​ជំ​រុញ​ឲ្យ​​កង​ទ័ព​កា​រ​​​ពារ​​​មិ​ន​ត្រឹម​តែប្រទេ​ស​​​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​​​ថែម​ទាំង​ជា​​ពិ​សេសតំ​​​ណែ​ង​​​របស់​លោក ហ៊ុន សែន​ទៀត​ផង​។ លោកស្រី​​  សុខហួរ ​​បា​ន​​​ឲ្យដឹង​​​ទៀតថា​ “​សកម្មភាពទាំ​ង​នេះ​ ខ្ញុំ​​គិត​ថា ​​​​ជា​ការ​កសាង​​កង​​​កម្លាំ​ង​មួ​យ​ មិន​មែន​សម្រាប់​​តែការ​​​ពារ​​​ប្រទេស​​នោះ​​​ទេ​ ក៏​​ប៉ុន្តែ​​សម្រាប់​ការ​​ពា​រ​មនុស្ស​​​​​​​មួ​យ​ក្រុម​”៕ ប៊ុននី

(រាយ​កា​រណ៍​​បន្ថែម​​ដោ​យ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស