36 C
Phnom Penh

គ​ណៈកម្មកា​រ​រួមគណបក្ស​សម្រាប់​កែ​ទ​ម្រង់​ប្រព័ន្ធ​​បោះ​​​ឆ្នោ​ត ​បើកកិច្ច​​​ប្រជុំ​លើ​ក​ដំ​បូ​ង​នៅព្រឹក​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​នៃគ​ណៈកម្មការ​​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ បា​ន​ឲ្យដឹង​កា​ល​​​ពីម្សិល​មិញ​​​ថា គ​ណៈកម្មការថ្មី​​បង្កើត​ឡើ​ង​​​អំឡុ​ង​​​​កិច្ច​​ប្រជុំ​​មួ​យ​​​រវា​ង​​សមាជិ​ក​​ជាន់​ខ្ពស់​​​​របស់​​​គ​ណប​ក្ស​​​​​ប្រជាជ​ន​កម្ពុជាដែល​​កំ​​ពុ​ង​កាន់​​អំណា​ច​​ ​និ​ង​គ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​​​កា​ល​​ពី​​ខែ​​មុ​ននេះ ​​នឹ​ង​បើក​​​​កិច្ច​​ប្រជុំ​​​លើ​ក​ដំ​បូ​​ង​​​​របស់​​​ខ្លួ​ន​​​នៅ​ព្រឹក​​នេះ​​ដើម្បី​​​កំ​ណត់​​​របៀ​ប​វា​​រៈ។

ស្ថា​ប័​ន​​ថ្មី​នេះ​​​មា​ន​ភា​​រកិច្ច​​​រៀ​ប​ចំ​​កម្ម​វិធី​កែ​ទ​ម្រង់​​ប្រព័ន្ធបោះ​ឆ្នោ​ត​​សម្រាប់​កា​រ​​បោះ​​ឆ្នោ​ត​​​នៅ​ពេល​​អ​នា​គត។ គួរបញ្ជាក់​ថា​ មេ​ដឹក​​​​នាំ​​​​គ​ណ​បក្ស​​​សង្គ្រោះជាតិ​​បា​ន​លើក​ឡើ​ង​ថា​ពួ​ក​​គេ​​​សង្ឃឹម​​ថា​​​ ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​​​​ទៅមុន​​​រដ្ឋសភា​​​ផុត​​​អា​​ណត្តិបច្ចុប្បន្ន​​របស់​ខ្លួន​ក្នុ​ង​ឆ្នាំ​២០១៨​ ដើម្បី​កែ​តម្រូ​វ​​នូ​វ​អ្វី​​​ដែល​​​មេ​ដឹក​នាំ​ទាំង​នេះលើក​ឡើង​ថា ជា​ការ​បោះ​ឆ្នោត​​មា​ន​​​កា​រ​​​លួចបន្លំ​​​​​​កា​ល​​ពី​​ក្នុ​ង​ខែ​កក្កដា។

លោក ជាម​​ យៀប ​​សមា​​ជិ​ក​​សភា​​ជាន់​​ខ្ពស់​​​មក​ពីគ​ណ​​បក្ស​​ប្រ​ជា​​ជ​ន​កម្ពុជា ហើយ​​នឹ​ង​ត្រូ​វ​​​ចូ​ល​​រួ​មក្នុង​​កិច្ច​​ប្រជុំ​​នៅ​ព្រឹក​​​នេះដែរ​ បា​ន​ពន្យល់​ថា ​​​វា​​​ជា​បុព្វ​សិទ្ធិ​​​របស់​​គ​ណ​​បក្ស​​សង្គ្រោះ​​​​ជាតិ ដែល​​​អះ​អា​ង​​​ថា ​​មា​ន​​បញ្ហា​​នៅ​ក្នុង​ប្រ​ព័ន្ធ​​​បោះ​ឆ្នោតនោះ​ ក្នុង​ការ​​សំណូម​​​ពរ​​​​នូ​​វ​​អ្វី​​​ដែល​​នឹ​​ង​​ដាក់​​​ក្នុ​ង​​របៀប​​វា​រៈ​។

សំ​ដៅ​​​ដល់​​ចំ​ណុច​​​ចចារ​​របស់​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិនាពេល​កន្លងមកដូច​ជា​​ឲ្យមា​ន​យន្ត​កា​រ​​​ស៊ើប​អង្កេត​ឯក​​រាជ្យ​មួ​យ​​​ក្នុ​ង​កា​រ​​បោះ​ឆ្នោត​​​កា​លពី​ឆ្នាំ​មុន​ ​ឬ​​​សេចក្តីអំ​​ពាវ​នា​វ​ឲ្យ​មា​ន​កា​រ​បោះ​ឆ្នោត​ឡើង​វិញ ជាដើម​នោះ​ លោក​ ​​ជាម​ យៀ​ប ​​បា​ន​មានប្រសាសន៍ថា “អ្វី​ដែល​សំ​​​​ខា​ន់បំផុត​ គឺ​មិ​នត្រូវ​ចាក​ប្រ​ធា​ន​ ដែល​​គ​ណ​បក្ស​​​ទាំ​ង​​ពីរ​​បា​ន​​ជ្រើស​រើ​ស​ នោះគឺ​កម្មវិធី​កែ​​ទម្រង់​ប្រព័ន្ធបោះ​ឆ្នោត”។

​​គ​ណ​​បក្ស​​ទាំ​ង​​ពីរ​​បា​ន​លើក​ឡើ​ងថា ​​បញ្ហា​​​ទាំង​នេះនឹ​ង​​មិ​នត្រូ​វ​បា​ន​​លើក​យក​​មក​​ពិ​ភាក្សា​​នៅ​ក្នុង​កិច្ច​​ប្រ​​ជុំ​​​​របស់​​គ​ណៈ​កម្មកា​រ​ថ្មី​​នេះ​ទេ​ ហើយ​នឹង​​តម្រូ​វ​ឲ្យ​មា​ន​​​កិច្ច​ប្រជុំ​​​ពិ​សេស​​មួយ​​រវា​ង​លោក​​នា​យ​ក​​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន ​​និ​ង​​​លោក សម រង្ស៊ី ​​មេ​ដឹក​នាំ​​គ​ណ​បក្ស​ប្រឆាំ​ង។

លោក ​ជាម ​យៀប ដែល​​នឹ​ង​​ចូ​ល​រួ​ម​​​ជាមួ​យ​សមា​​ជិ​ក​​​ប្រាំ​​រូ​ប​ទៀត​​​​របស់​​គ​ណ​បក្ស​​ប្រជា​ជន​កម្ពុជា​​​ ក្នុ​ង​កិច្ច​ប្រជុំ​​​នា​ព្រឹក​នេះ​​មា​ន​​ប្រ​សាស​​ន៍​​ថា “យើង​​​នឹ​ង​​​រង់​ចាំមើ​ល ​[អ្វី​ត្រូ​វ​បា​ន​​​លើក​យក​មក​ពិភាក្សា] ​នៅ​​ថ្ងៃ​​ស្អែក​នេះ”។

លោក សុន ឆ័យ ប្រធា​ន​ក្រុ​ម​​​តំ​ណា​ង​​រាស្ត្រ​​​គ​ណ​​​បក្ស​​សង្គ្រោះ​​​ជាតិ​​​ បា​ន​លើក​ឡើង​​ថា លោក​​​និង​សមា​​ជិ​ក​ប្រាំ​​រូ​ប​​ទៀត​​​​នៃ​គ​ណៈ​​ប្រតិភូ​​​​របស់​​​គ​ណ​បក្ស​ស​ង្គ្រោះ​​​ជាតិក្នុង​​​​​​​គ​ណៈ​កម្ម​កា​រ​​នេះ​ ​នឹ​ង​​​ស្នើ​​ឲ្យ​មា​ន​​កា​រ​​​ផ្តោតលើ​​កា​រ​​សិក្សា​​អំ​ពី​​ចំណុច​បរាជ័យ​នៃ​ការ​​បោះ​​ឆ្នោត​ចុង​ក្រោ​យ ក្នុង​ការ​កំណត់​ចំណុច​ដែលត្រូវ​​កែ​​ទម្រង់​។

លោកបាន​មា​ន​​ប្រ​សាស​​ន៍​ថា “កា​រ​​បង្កើត​នីតិ​វិធី​ប្រតិបត្តិ​ការ​របស់​គ​ណៈកម្មកា​រ​​រួ​មនេះ​នឹង​ជា​ចំណុច​​​សំ​ខាន់​ ហើយ​​ប​ន្ទាប់មក​ ​​នឹ​ង​​បន្ត​ទៅ​ចំណុចសិក្សា​​អំពី​កា​រ​បោះ​ឆ្នោត​​​លើក​មុន​​”។ លោក សុន ឆ័យ ​​​បា​ន​​ពន្យល់​​ថា “វា​ជា​​រឿង​សំខាន់​​ដែលយើង​​នឹង​ឃើញ​​​អំ​ពី​ភាព​​​ពិត​​​របស់​​គ​ណ​បក្ស​​ប្រជា​ជន​កម្ពុជា​។ ប្រសិ​​ន​​បើ​ពួ​ក​គេ​​ប្តេជ្ញា​កែ​​ទម្រង់​ ​​ពេល​​នោះ​​​យើង​នឹ​ង​​​ពិ​ភាក្សា​​អំ​ពី​បញ្ហា​​សំ​​​ខាន់​​ៗ​​ដែល​អ​ង្គការ​​ក្រៅ​រដ្ឋាភិ​បាលនានា​បានលើកឡើង”។

​ដោ​យ​ឡែក សម្ព័ន្ធ​​​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​​​កែទម្រង់​កា​រ​​បោះ​ឆ្នោត​ ​ដែល​គេ​ស្គាល់​​​ថា​​ជា “បន្ទប់​ស្ថាន​​ភាព”  (The Situation Room) ​​បា​ន​​ចេញ​សេចក្តី​​ថ្លែ​ងការ​​ណ៍​មួ​យ​កាល​​ពី​​ថ្ងៃ​សៅរ៍​ដើម្បី​អំពាវ​នា​វ​ឲ្យ​​​​គ​ណៈកម្មកា​រថ្មី​​​នេះ យល់​ព្រម​​ឲ្យ​មា​ន​​​កា​រ​កែ​​ទ​ម្រង់​​គ​ណៈ​កម្មាធិ​កា​រ​​ជាតិរៀប​ចំ​ការ​​បោះ​ឆ្នោត​​​​ដែលស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​គ្រប ដណ្តប់​​​​​ដោ​យ​​សមា​​ជិ​ក​​គ​ណ​បក្សប្រជា​​​​ជ​ន​​កម្ពុជានោះ​ កែ​​ទម្រង់​បញ្ជី​ឈ្មោះ​អ្នក​​​បោះ​ឆ្នោត​ជាតិ​ ​ដែល​​ត្រូ​វ​បា​ន​​ញាំ​​ញីដោយសារ​កា​រ​​​បាត់​ឈ្មោះ  និ​ង​ឈ្មោះ​ស្ទួ​ន ​និ​ង​​​អំពាវ​នាវ​ឲ្យ​មា​ន​កា​របោះ​ឆ្នោត​ជាតិ​​ថ្មី​នៅ​ចុង​ឆ្នាំ​​២០១៥ ពោល​គឺ​នៅ​​ពាក់​កណ្តាល​​អា​​ណត្តិ​​នៃ​ការ​បោះ​ឆ្នោត​បច្ចុប្បន្ន៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស