អ្នកស្រី ម៉ម សូម៉ាលី ជាសកម្មជនប្រឆាំងការជួញដូរមនុស្ស ដែលប្រវត្តិរបស់អ្នកស្រីជាអតីតអ្នកបម្រើផ្លូវភេទនោះ បានក្លាយជាបញ្ហាចម្រូងចម្រាស់ បន្ទាប់ពីត្រូវបានលាតត្រដាងថាជាការភរកុហក ឥឡូវនេះអ្នកស្រីបានលាលែងពីតំណែងជាប្រធានអង្គការមូលនិធិ សូម៉ាលី ម៉ម ហើយ។
ការលាលែងចេញពីមុខតំណែងបស់អ្នកស្រី ម៉ម សូម៉ាលី បានកើតឡើងរយៈពេលប៉ុន្មានថ្ងៃបណ្ណោះ បន្ទាប់ពីទស្សនាវដ្តី Newsweek បាន លាតត្រដាងអំពីប្រវត្តិភរកុហក ហើយរយៈពេលជាច្រើនខែក្រោយពីកាសែត ខេមបូឌា ដេលី បានបានលាតត្រដាងនូវភាពមិនប្រត្រតីនៅក្នុងជីវប្រវត្តិរបស់អ្នកស្រី និងការអះអាងមិនពិត ដែលអ្នកស្រីបានប្រឌិតឡើងទាក់ទងនឹងនារីដែលគេចាត់ទុកថារងគ្រោះដោយសារការជួញដូរ ។
យោងតាមសេចត្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់អង្គការនេះកាលពីថ្ងៃពុធដោយនាយកប្រតិបត្តិលោក ជីណា រ៉េស បានឲ្យដឹងថា “យើងបានទទួលលិខិតលាលែងរបស់អ្នកស្រី សូម៉ាលី រួចហើយ ” ។
សេចក្តី ថ្លែងការណ៍នោះបានលើកឡើងថាកាលពីខែមិនា មូលនិធិនេះបានជួលក្រុមអ្នកច្បាប់មួយក្រុម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឈ្មោះ Goodwin Procter ដើម្បីធ្វើការ ស៊ើបអង្កេតដោយឯករាជ្យលើការចោទប្រកាន់ដែលទាក់ទងនឹងប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកស្រី ម៉ម សូម៉ាលី ព្រមទាំងប្រវត្តិជាទាសករផ្លូវភេទរបស់ ឡុង ប្រុស ដែលជានិមិត្តរូបនៃមូលនិធិនេះ។ សុខ ស៊ីដន
សេចក្តីរាយការណ៍លម្អិតនូវថ្ងៃស្អែក