40 C
Phnom Penh

អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយកោះ​​​ហៅ​​​​​​​មេធាវី​​​របស់​​​លោក ម៉ឹក​​​ ដារ៉ា មក​​​សាក​​​សួរ​​​អំពី​​​ការ​​​បាត់​​​ឯកសារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​​​​ម្សិល​​​មិញអង្គ​​​ភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយបាន​​​សាក​​​សួរ​​​មេ​​​ធាវី​​​របស់​​​លោក​​​ម៉ឹក​​​​​ ដារ៉ាជា​​​អតីត​​​ប្រធាន​​​នគរ​​​បាល​​​ប្រ​​​ឆាំង​​​គ្រឿង​​​ញៀន​​​ពី​​​បទ​​​​​​​​​ចោទ​​​ប្រកាន់​​​​​​លាក់​​​បាំង​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​បណ្តឹង​​​​​​​​​ឧទ្ធរណ៍​​​របស់​​​លោក ​​​ម៉ឹក ដារ៉ា ចំនួន​​​ប្រាំ​​​មួយ​​​ច្បាប់។​​​

លោក​​​ រ៉ៃ ប៊ុន​​​ធឿន មេ​​​ធាវី​​​លោក​​​ ម៉ឹក ​​​ដារ៉ា ​​​​​​មានប្រសាសន៍ថា“អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​កោះ​​​ហៅ​​​ខ្ញុំ​​​មក​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​នេះហើយ​​​ខ្ញុំ​​​បាន​​​ទៅ​​​ឆ្លើយ​​​បំភ្លឺក្នុង​​​នាម​​​ជា​​​​​​សាក្សី​​​អំពី​​​ការ​​​បាត់​​​ឯក​​​សារ​​​ទាំង​​​នេះ​​​នៅ​​​ឯ​​​សាលា​​​ដំបូង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​” ​​​នោះ ​​​​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​សំណួរ​​​ទាំង​​​នេះ​​​ទេ។​​​  លោក​​​ ម៉ឹក ​​​ដារ៉ា ​​​ត្រូវ​​​បាន​​​តុលាការ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធ​​​នា​​​គារ​​​​​​អស់​​​​​​មួយ​​​ជី​​​វិតពី​​​បទ​​​ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀនជា​​​ច្រើន​​​ករណី​​​​​​ និង​​​អំពើ​​​ពុក​​​រលួយ​​​។​​​

​​​កាល​​​ពី​​​ខែ​​​វិច្ឆិកាឯកសារ​​​ទាំង​​​នេះត្រូវ​​​បាន​​​គេ​​​ជឿ​​​ថា បាន​​​បាត់​​​ ឬ​​​​​​​​​ត្រូ​​​វ​​​គេ​​​លួច​​​កាល​​​ពី​​​ដំបូង​​​នោះ​​​​​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​វិញ​​​ នៅឯ​​​ការិ​​​យាល័យ​​​របស់​​​លោក​​​ចៅ​​​ក្រម​​​ជំនុំជម្រះ​​​ ​​​​​សាលាដំបូង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។

លោកអុិតសម្ផស្សចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​​​​​​​មានប្រសាសន៍ថាអង្គ​​​ភាព​​​ប្រ​​​ឆំាង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​សាក​​​សួរ​​​រូប​​​លោក​​​រួច​​​ហើយ​​​។​​​លោក​​​​​​មានប្រសាសន៍​​​ទៀត​​​ថា“អង្គភាព​​​ប្រឆាំង​​​​​​អំពើ​​​ពុក​​​រលួ​​​យបាន​​​ហៅ​​​ខ្ញុំ​​​មក​​​សាកសួរកាល​​​ពី​​​ថ្ងៃ​​​ទី​​​៣​​​ ខែ​​​មករាប៉ុន្ដែ​​​ មិន​​​មាន​​​បញ្ហា​​​អ្វី​​​ទេ ​​​ហើយ​​​ខ្ញុំ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ”។លោកកែវរ៉េមីអ្ន​​​ក​​​នាំ​​​ពាក្យ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​បដិ​​​សេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយទេ​​​។​​​

ឯក​​​សារ​​​កំណត់​​​ហេតុ​​​ស្តី​​​ពី​​​ការ​​​សាកសួរ​​​ទាំង​​​នេះ ​​​​​​​​​ដែល​​​នគរ​​​បាលបាន​​​សួរ​​​ចម្លើយ​​​​​​​​​ឈ្មោះ​​​ ទុយ ធី ​​​អ្នក​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ ដែល​​​ជាប់​​​ពន្ធ​​​នាគារ​​​នោះ​​​​​​បាន​​​អះ​​​អាង​​​ថា បាន​​​ទិញ​​​ថ្នាំ​​​មេតំ​​​ហ្វេតាមីនចំនួន​​​១.០០០​​​គ្រាប់​​​ពី​​​លោក ​​​ម៉ឹក ដារ៉ា ​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០១០៕​​​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស