30 C
Phnom Penh

មន្រ្តីការពារជាតិអាមេរិកជំរុញឲ្យលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីការពារជាតិអាមេរិកជំរុញឲ្យលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា ជាបន្ទាន់ លោក Randall Schriver ឧបការីរដ្ឋមន្រ្តីការពារជាតិនៃសហរដ្ឋអាមេរិកកាលពីថ្ងៃទី៧ ខែសីហា បានទាមទារឲ្យរបបលោកហ៊ុន សែនដោះលែងលោកកឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិជាបន្ទាន់។

ការទាមទាររបស់លោក Randall Schriverធ្វើឡើងនៅក្នុងវិទ្យាស្ថានសហគ្រាសអាមេរិកាំងដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតុន។

មន្រ្តីជាន់ខ្ពស់របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិករូបនេះបន្តថាគោលនយោបាយសហរដ្ឋអាមេរិកសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺដើម្បីឲ្យមានការគោរពសេរីភាពនៃពលរដ្ឋរបស់ប្រទេស។

ជាងនេះទៅទៀត លោក Randall Schriverបានចាត់ទុកការបោះឆ្នោតនៅកម្ពុជាថា ជាការបោះឆ្នោតក្លែងក្លាយ និងជាការបោះឆ្នោតដ៏អាម៉ាស់មួយ ដោយសាររបបលោកហ៊ុន សែនបានរំលាយ គណបក្សសង្គ្រោះជាតិ។

ទោះជាយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយរបស់លោកហ៊ុន សែនបានដកស្រង់សម្តីរបស់លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការ គណៈរដ្ឋមន្រ្តីចុះផ្សាយថា ការស្នើរបស់ឧបការីរដ្ឋមន្រ្តីការពារជាតិ របស់សហរដ្ឋអាមេរិក ធ្វើឡើងខុសទិសដៅ ហើយការដោះលែងលោក កឹម សុខាមិនមែនឋិតនៅលើរដ្ឋាភិបាលកម្ពុជានោះទេ ប៉ុន្តែវាជាដែនសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។

ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានចាត់ទុកតុលាការនៃរបបលោកហ៊ុន សែនថា គ្រាន់តែជាក្បាលម៉ាស៊ីនសំរាប់ ចាត់ការទៅលើអ្នកដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាលប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស