39 C
Phnom Penh

អង្គការសិទិ្ធមនុស្ស​​​អាដហុក អះអាង​​​ថា ការគំរាម​​​កំហែងចំពោះ​​​​​​​សកម្ម​ជន​​សិទិ្ធ​​​មនុស្ស​​​មាន​​​ការ​​កើន​​​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុង​​​ពេល​​​ធ្វើ​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​នៅ​​​ការិយាល័យ​​​របស់​​​​​​អង្គការ​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិល​​​មិញ​​​នោះ អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដហុក បាន​​​លើក​​​​​​ឡើង​​​ថា ការ​​​​បំភិត​បំភ័យ​​​សកម្មជន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស និង​​​សកម្មជន​​​ការពារ​​​ដីធ្លី​​​ក្នុង​​​ប្រទេស​​​កម្ពុជា កំពុង​​​កើត​មាន​ជា​ច្រើន​ករណី​​​​ ជាពិសេស​​​នៅ​​​កន្លែង​​​ដែល​
មាន​ការ​​​កាប់​​​ឈើ​​​ដោយ​​​ខុស​​​ច្បាប់​​​​ច្រើន​។

លោក ធន សារាយ ប្រធាន​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដ​​​ហុក ​​​មាន​​​ប្រសាសន៍​​​ថា “ ក្នុង​​​រយៈ​​​ពេល​​​បី​​​ខែ​​​ដំបូង​​​នៃ​ឆ្នាំ​​​​​​នេះ យើង​​​​មើល​ឃើញថា​ មាន​​​​​​ការ​​​កើន​​​ឡើង​​​នូវ​​​ការ​​​គំរាម​​​កំហែង​​​ ការ​​​បំភិត​​​​បំភ័យ និង​​​ការ​​​ដាក់​​​ពាក្យ​​​បណ្ដឹងប្ដឹង​​​តំណាង​​​សហគមន៍​​​ និង​​​សកម្មជន​​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ និង​​​ធន​​​ធាន​​​ធម្មជាតិ”។

លោក ធន សារាយ បាន​​​មាន​​​ប្រសា​​​ស​​​ន៍​​​ថាក្នុងរយៈពេល​​​បី​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ មាន​​​ការ​​​គំរាម​​​កំហែង​​​​​​សកម្មជន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស ឬ​​​តំណាង​​សហគមន៍ ចំនួន​​​៤៨​​​ករណី។អង្គការ​​​អាដ​​​ហុក ​​​​​ឲ្យ​និយម​ន័យ​​​ថា ការ​​​គំរាម​​​កំហែងនិង​​​ការ​​​​បំភិត​​​​បំភ័យ​​​អាច​មាន​ចាប់​ពី​​​ការ​​​ដាក់​​​ពាក្យ​​​ប្ដឹង និង​​​ការ​​​ចាប់​​​ខ្លួន រហូត​ដល់​​​​ការ​គំរាម​​តាម​ពាក្យ​សម្តី​​ឲ្យ​​​​បញ្ឈ​​​ប់​​​សកម្មភាព​​​មួយ​​​ចំនួន។

ទោះ​​​បីជាលោក ធន សារាយ បាន​​​មាន​​​ប្រសា​​​ស​​​ន៍ថា អង្គការ​​​អាដ​​​ហុក បាន​​​ឃើញ​​​ការ​​​គំរាម​​​កំហែង​​​ និង​​​ការ​​​​បំភិត​​​​បំភ័យមាន​​​ការ​​​កើន​​​ឡើង​​​បើ​​​ប្រៀប​​​ធៀប​នឹង​​​​រយៈ​​​ពេល​​​ដូច​​​គ្នា កាល​​​ពី​​​ឆ្នាំ​​​មុនក៏​​​ដោយ​​​ ក៏លោកមិន​​​បាន​​​ផ្ដល់​​​ស្ថិតិ​​​​ប្រចាំ​ត្រី​មាស​​​​​​សម្រាប់​​​ធ្វើ​​​ការ​​​ប្រៀប​​​ធៀប​ដែរ​។លោក​បាន​​​មាន​​​ប្រសាសន៍ថា​ តាម​​​​ពិត ការ​​​​បំភិត​បំភ័យ​​​អ្នក​​​ការពារសិទិ្ធ​​​មនុស្ស​​​សរុប​​​ទាំង​​​​​​​​​​​​អស់​​​មាន​​​ចំនួន​​​២៣៨​​​ករណី​​​កាល​​​ពី​​​ឆ្នាំ​​​មុន ដែល​​​គិត​​​ជា​​​មធ្យម​​​ប្រហែល​​​៦០​​​ករណី​​​ក្នុង​​​រយៈ​​​ពេល​​​បី​​​ខែ ។

លោក ធន សារាយ ថ្លែងថា “ ក្នុង​​​ករណីភាគ​​​ច្រើន អាជ្ញាធរ​​​មូល​​​ដ្ឋាន ​ដែល​បាន​អំណាច​​​ពី​​​ប្រជាពល​​​រដ្ឋ និងមាន​​​​​​កាតព្វ​​​កិច្ច​​​​បម្រើប្រជា​​​ពលរដ្ឋ​​​នោះ បាន​​​ធ្វើ​​​ការ​​​គំរាម​​​កំហែង​​​ជា​​​ប្រចាំ​​​ដើម្បី​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ប្ដឹង​​​តំណាង​​​​អ្នក​ភូមិ​​​”។

លោក​​​​មាន​​​ប្រសា​​​ស​​​ន៍​​​ថា អ្នក​​​ឃ្លាំ​​​មើល​​​សិទិ្ធ​​​មនុស្ស​​​ពីរ​​​រូប​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​ គឺ​​​លោក ចាន់ សុវេ៉ត អនុប្រធាន​​ទទួល​​​បន្ទុក​​​​​​វិវាទ​​​ដី​​​ធ្លី និង​​​លោក ឆាយ ធី អ្នក​​សម្រប​​​សម្រួល​ប្រចាំ​​​ខេត្ត​​​រតនគិរី បាន​​​​រង​ការ​បំភិត​បំភ័យ​ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់​​​​អាជ្ញាធរ និង​​​ពី​ការ​​​សើុប​​​អង្កេត​​​របស់​​​នគរបាល។

លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ បាន​​​មាន​​​ប្រសាស​​​ន៍​ថា ប្រហែល​​​ជា​​​តួលេខ​​​របស់​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដ​​​ហុក មិន​​​ត្រឹម​​​ត្រូវ និង​​​បំផ្លើស​ដើម្បី​​​ធ្វើ​​​ឲ្យ​​​សភាពការណ៍​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​អាក្រក់​​​ជាង​​​សភាព​​​ការណ៍​ជាក់​ស្តែង​និង​​​ដើម្បី​​​​​​ទទួល​​​បាន​​​ការ​​​គាំ​​​ទ្រ​​​ពី​​​ខាង​​​ក្រៅ​​​​សម្រាប់​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក និង​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​ផ្សេង​​​ៗ​​​ទៀត ។

លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ  បាន​មាន​​​ប្រសាស​​​ន៍​​​ថា “ ការ​​​អះអាង​​​បែប​​​នេះ គឺ​​​គ្មាន​​​ភ័ស្ដុតាង​​​ពិត​​​ប្រាកដ​​​នោះ​​​ទេ។វាជា​សេរី​​​ភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​​ក្នុង​ការ​​​​និយាយ​​​ថា ​នគរ​បាល ឬអាជ្ញាធ​រ​បំភិត​​​​បំភ័យ​​​ពួក​​​គេ ​ប៉ុន្តែ ​ចាំបាច់យើង​​​ត្រូវ​​​គិត​​​ឲ្យ​​​បានហ្មត់ចត់​​​អំពី​​​បញ្ហា​​​នេះពី​​​ព្រោះ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន មិន​​​មែន​​​ជា​​​បិសាចដែល​​​សុី​​​ប្រជាពលរដ្ឋ​​​ខ្មែរ​​​នោះទេ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស