32.5 C
Phnom Penh

មន្រ្តីក្រសួងមហាផ្ទៃ៖ អតីតអភិបាលខេត្ត តាកែវអាចពាក់ព័ន្ធករណីឃាតកម្មលើស្រ្តីម្នាក់ក្នុងខេត្តតាកែវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក អះអាងថាតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចករណីឃាតកម្មលើស្រ្តីស្រស់នៅក្រុងដូន កែវឈ្មោះចេវសុវឌ្ឍនាអាចជាប់ពាក់ព័ន្ធនឹងលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។

សាព័ត៌មានរបស់លោកហ៊ុន សែនបានដកស្រង់សំដីរបស់លោក ខៀវ សុភ័កចុះផ្សាយថាការស៊ើបអង្កេតរបស់សមត្ថកិច្ចនិងចម្លើយសារភាព ករណីឃាតកម្មនៅតាកែវទំនងអាចជាប់ពាក់ព័ន្ធនឹងលោក ឡាយ វណ្ណៈអតីតអភិបាលខេត្តតាកែវ។

លោកបន្តថាអតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ បាន សារភាពថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា នារីដែលគេប្រទះឃើញស្លាប់ក្នុងរូបភាពចងកក្នុងផ្ទះវីឡាមួយនៅក្រុងដូនកែវកាលពីខែមករាឆ្នាំ២០១៨កន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយលោកឡាយ វណ្ណៈ បានសរសេរនៅលើហេ្វសប៊ុករបស់លោកកាលពីម្សិលម៉ិញថាលោកសូមបដិសេធទាំង ស្រុងនូវរាល់ការចោទប្រកាន់ដែលថាលោក និងបងប្រុសរបស់លោក បានសម្លាប់អ្នកស្រីចេវ សុវឌ្ឍនា។

ប៉ុន្តែលោកឡាយ វណ្ណៈបានសារពភាពថាលោកពិតជាមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនាពិតប្រាកដមែនក្នុងរយៈពេលជាង១ឆ្នាំដោយលួចលាក់ ហើយក្រោយពីភរិយារបស់លោកបានដឹង លោកក៏បានសុំកាត់ផ្តាច់ទំនាក់ទំនងស្នេហាជាមួយគាត់ ដែលធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងរហូតដល់គាត់គិតខ្លីធ្វើអត្តឃាដខ្លួនឯងតែម្តងទៅ។

ប៉ុន្តែក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះនិងមហាជនជាច្រើន បានលើកឡើងថានៅក្បែរសពស្ត្រីរូបនេះមិនមានកៅអីដើម្បីឡើងចងកឡើយ ហើយស្ត្រីនោះក៏បានយកដៃទាំងពីរកាន់ខ្សែចងថែមទៀត។

ចំណែកនៅលើករបស់សាកសពមានស្នាមម្រាមដៃច្របាច់កផងដែរ។

ដូច្នេះករណីស្លាប់នេះជាឃាតកម្មសុទ្ធសាធ ប៉ុន្តែត្រូវបានគេបង្វែរថាជារឿងអត្តឃាត ដោយចងកសម្លាប់ខ្លួនព្រោះតែវិបត្តិស្នេហាត្រីកោណដែលពាក់ព័ន្ធនឹងថ្នាក់ដឹកនាំនៅខេត្តតាកែវទៅវិញ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស