28.5 C
Phnom Penh

អ្នក​​​ភូមិ​​​នៅខេត្តកំពង់ឆ្នាំងដាក់​​​ញតិ​​​​​​សុំ​​​​​​ដក​​​តំណែង​​​នាយ​​ប៉ុស្តិ៍នគរបាល​​​​ឃុំ ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​អាវុធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ជាង​​​២០០​​​នាក់​​​ក្នុ​​​ងខេត្ត​​​កំពង់​​​ឆ្នាំង​​​បាន​​​ផ្ដិត​​​មេដៃ​​​លើ​​​ញតិ​​​មួយ​​​សុំឲ្យ​​​ដក​​​តំណែង​​​​​​នាយ​​​​​​ប៉ុស្តិ៍នគរបាលឃុំរបស់​​​ខ្លួន​​​ ដោយ​​​សារ​​​តែ​​​​​​​​​គាត់​​​​​​ប្រ​​​កាន់​​​​​​​​​​​​បក្ខពួក​​​និយម។​​​

អ្នក​​​ភូមិ​​​បាន​​​ចោទ​​​លោក មុត យូ នាយ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​ឃុំជើង​​​គ្រាវស្រុករលាប្អៀខេត្ត​​​កំពង់​​​ឆ្នាំងថាបាន​​​​​​​​ហាម​​​អ្នក​​​ភូមិ​​​មិន​​​ឲ្យ​​​កាន់​​​ដំបងកាំបិតនិង​​​ដាវដើម្បី​​​រក្សា​​​សន្ដិសុខ​​​​​​អំឡុង​​​​​​​​​ពេល​​​បុណ្យ​​​​​​ចូល​​​ឆ្នាំថ្មី​​​​​​​​​ប្រពៃ​​​ណីខ្មែ នៅ​​​ក្នុង​​​ភូមិ​​​ទឹកចាញ់ប៉ុន្តែ​​​បែរជា​​​​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​​​​​​​​​​ឮ ​​​នៅ​​​ពេល​​​​​​ដែល​​​ក្មួយ​​​ស្រី​​​របស់​​​ខ្លួន​​​ត្រូវ​​​បាន​​​អ្នក​​​ភូមិ​​​ចាប់​​​បាន​​​​​​​​​​​​​​​​​​ជាមួយ​​​នឹង​​​​​​​​​​​​កាំ​​​បិត​​​មួយ​​​។

កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ មុន​​​ពេល​​​ប្រារព្ធ​​​ពិធី​​​ចូល​​​ឆ្នាំលោកយូបាន​​​ចេញ​​​​​​សេច​​​ក្តី​​​ណែនាំ​​​ថា ​​​​អ្នកណាក៏​​​ដោយ​​​ ឲ្យ​​​តែ​​​មាន​​​កាន់​​​អាវុធ​​​នៅ​​​ក្នុង​​​ពិធីបុណ្យ​​​ចូល​​​ឆ្នាំ​​​ អាវុធ​​​នោះ​​​​​​នឹង​​​ត្រូវ​​​ដក​​​​​​​​ហូត​​​​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​ចំនួន​​​៣០.០០០​​​រៀល ​​​(ប្រ​​​ហែល​​​៧៥​​​ដុល្លារ)។

កាល​​​​​​ថ្ងៃទី​​​១៨​​​ខែ​​​មេសា ក្មួយ​​​ស្រី​​​ពីរ​​​នាក់​​​របស់លោកយូត្រូវ​​​បាន​​​អ្នក​​​ភូមិ​​​រក​​​ឃើញ​​​ថាមាន​​​កាំ​​​បិត​​​នៅក្រោម​​​កែប​​​ម៉ូតូ ​​​ក្នុង​​​ពិធី​​​បុណ្យ​​​នោះនេះ​​​បើ​​​តាម​​​លោក ​​​វ៉ែន ​​​សារ៉ាន​​​់អនុ​​​​​​​​​​​​ប្រ​​​ធាន​​​​​​​​​​ផ្នែក​​​ឃ្លាំ​​​មើល​​​ក្នុង​​​ភូមិ​​​​​​នេះ​​​។

លោក​​​ សារ៉ាន់ បាន​​​និយាយថា អ្នក​​​ភូមិ​​​មិន​​​សប្បាយចិត្ត​​​ទេ នៅពេល​​​ដែល​​​លោក ​​​យូ ​​​បាន​​​​​ប្រ​​​គល់​​​កាំ​​​បិត​​​ទៅ​​​ឲ្យ​​​ក្មួយ​​​ស្រី​​​របស់​​​ខ្លួន​​​វិញ​​​ ដោយ​​​មិន​​​ដាក់​​​ពិន័យ​​​អ្វី​​​សោះ​​​​​​​​​។

លោក សារ៉ាន់ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញថា “យើង​​​បាន​​​ប្រ​​​មូល​​​ស្នាម​​​មេដៃរបស់​​​អ្នក​​​ភូមិ​​​២៤២​​​នាក់ដើម្បី​​​ប្ដឹង​​​ដក​​​លោក មុត យូ​​​ចេញពី​​​តំណែង ពីព្រោះ អ្វី​​​ដែល​​​គាត់​​​ធ្វើ​​​នោះ ​​​គឺ​​​ជា​​​ទង្វើ​​​​​​​​​បក្ខ​​​ពួក​​​និយម”។

លោក យូ បាន​​​និយាយ​​​ការ​​​ពារ​​​ទង្វើ​​​របស់​​​ខ្លួនថា “យើង​​​បាន​​​ប្រ​​​គល់​​​កាំបិតទៅ​​​ឲ្យ​​​ក្មេង​​​ស្រី​​​ទាំង​​​នោះ​​​វិញ ពីព្រោះ ពួកគេ​​​ពុំ​បាន​​​បង្ក​​​បញ្ហាអ្វី​​​ឡើយ ហើយ​​​ក្មេង​​​ស្រី​​​ទាំង​​​នោះ​​​បាន​​​និយាយថាពួកគេ​​​បាន​​​ប្រើ​​​កាំ​​​បិត​​​នេះដើម្បី​​​ជួយ​​​ចិត​​​បន្លែ​​​អ្នក​​​ភូមិក្នុង​​​មូល​​​ដ្ឋាន​​​រៀប​​​ចំ​​​ពិធី​​​បុណ្យតែប៉ុណ្ណោះ”៕

           ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា                 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស