មកទល់នឹងពេលនេះ គឺថ្ងៃទី៤ហើយនៃយុទ្ធនាឃោសនារកសំឡេងឆ្នោត រយៈពេល១៥ថ្ងៃ ដែលការបោះឆ្នោត ឃុំ-សង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ខែមិថុនាខាងមុខ គណបក្សនយោបាយនីមួយៗ កាលពីម្សិលមិញបានសន្យា ចំពោះសាធារណជននូវអ្វី ដែលខ្លួននឹងធ្វើ ប្រសិនបើជាប់ឆ្នោត ដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនិយាយអំពីសន្តិសុខ រីឯគណបក្សសមរង្ស៊ី ដែលជាគណបក្សប្រឆាំងវិញ ផ្តោតលើអំពើពុករលួយ។
ទោះជាយ៉ាងណា អ្នកសង្កេតការណ៍នយោបាយ បានចោទសួរថា តើគណបក្សទាំងអស់នោះអាចធ្វើនូវអ្វីដែលខ្លួនបានសន្យាដែរឬក៏អត់។នៅខាងមុខវត្តស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ សមាជិកគណបក្សប្រជាជនកម្ពុជាចំនួនប្រាំបីរូបបានអង្គុយក្នុងកន្លែងឃោសនារបស់ខ្លួន នៅពីមុខឧបករណ៍បំពងសំឡេងដែលចាក់បទមនោសញ្ចេតនាយ៉ាងពីរោះ ច្រៀងដោយអ្នកចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា មានដូចជាអ្នកស្រី ហឹុម ស៊ីវន និងលោក យិនសារិនជាដើម។
លោក អ៊ុំ ហួង បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់កំពុងកាន់តំណែង បានមានប្រសាសន៍ថា “យើងចង់ប្រាប់សាធារណជន អំពីគណបក្សប្រជាជនកម្ពុជា”។ លោកបានបន្តថា “អំពីសន្តិសុខសន្តិភាពការអភិវឌ្ឍនិងគ្មានការបោកប្រាស់។ អ្វីដែលយើងនិយាយ គឺយើងធ្វើ”។
ខិត្តប័ណ្ណឃោសនា ដែលចែកចេញពីទីស្នាក់ការឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជានៅផ្សារដើមថ្កូវ បានជំរុញប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់ទូទាំងប្រទេសបានល្អប្រសើរឡើង។
ខិត្តប័ណ្ណឃោសនានេះ បានលើកឡើងថា “ គណបក្សប្រជាជនកម្ពុជានឹងពង្រឹងសមត្ថភាព ដើម្បីរក្សាសន្តិសុខ វិន័យ និងសណ្ដាប់ធ្នាប់នៅក្នុងឃុំ-សង្កាត់បង្ក្រាបអំពើប្លន់ លុបបំបាត់ការជួញដូរមនុស្ស និងការផលិតគ្រឿងញៀន។ យើងជំរុញឲ្យមានការអនុវត្តច្បាប់ ពង្រឹងប្រព័ន្ធយុត្តិធម៌ ទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស និងរារាំាងមិនឲ្យសាងសង់សំណង់ខុសច្បាប់”។
នៅតាមដងមហាវិថីព្រះមុនីវង្សចរាចរណ៍មានភាពយឺតយ៉ាវ ដោយសារតែរថយន្តដែលមានចងភ្ជាប់ទង់ជាតិចំនួនបួនគ្រឿងបានដឹកអ្នកគាំទ្រជាច្រើននាក់ ព្រមទាំងមានចម្រៀងគណបក្សចេញពីឧគ្ឃោសនសព្ទរបស់ពួកគេហើយបានធ្វើដំណើរយ៉ាងវែងនៅតាមដងផ្លូវនេះ។
នៅពេលរថយន្ដជាច្រើនគ្រឿងបានទៅឈប់នៅខាងក្រៅទីស្នាក់ការគណបក្ស សមរង្ស៊ី ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន អ្នកគាំទ្រជាច្រើនពាក់អាវគណបក្ស សមរង្ស៊ីពណ៌ស និងពាក់មួកកាតិប បានចុះពីលើរថយន្ដរួចនាំគ្នារាំ ហើយចែកខិត្តប័ណ្ណឃោសនា។
ការសន្យាដ៏សំខាន់របស់គណបក្ស សមរង្ស៊ី គឺជំរុញឲ្យមានតម្លាភាព លុបបំបាត់អំពើពុករលួយ និងជំរុញការអភិវឌ្ឍបន្ថែមតាមសង្កាត់ ដូចជាបញ្ហាសុខាភិបាល និងហេដ្ឋារចនាសម្ពន្ធ។ អ្នកស្រីកែសុវណ្ណរតន៍អគ្គលេខាធិការបក្សសម រង្សុី បានមានប្រសាសន៍ បន្ទាប់ពីទៅដល់ទីស្នាក់ការដែលអ្នកស្រីបានចូលរួមដោយអ្នកគាំទ្រ និងលោក សុនឆ័យសមាជិកសភាមកពីគណបក្ស សម រង្ស៊ី ថា “ យើងមានបញ្ហាប្រឈមជាច្រើន ប៉ុន្ដែយើងសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងជ្រើសរើសយើង។ យើងបានធ្វើអ្វីៗជាច្រើនសម្រាប់ប្រទេសជាតិ។ ប្រសិនបើប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសមរង្ស៊ី យើងនឹងផ្ដល់សេវាកម្មល្អៗដល់ប្រជាពលរដ្ឋ ដូចជាហេដ្ឋារចនាសម្ពន្ធ និងសេវាសុខាភិបាល។ យើងនឹងធ្វើឲ្យបានច្រើនជាងគណបក្សប្រជាជនកម្ពុជា”។
ខិត្តប័ណ្ណឃោសនា ដែលចែកដោយសកម្មជនបានលើកឡើងថា “ ប្រធានឃុំ-សង្កាត់របស់គណបក្ស សមរង្ស៊ីនឹងប្រើប្រាស់មូលនិធិឃុំ-សង្កាត់ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍពិតៗ”។ ខិត្តប័ណ្ណឃោសនានេះបានបន្ដថា “ប្រជាពលរដ្ឋនឹងជ្រើសរើសមេភូមិថ្មី តាមឆន្ទៈរបស់ប្រជាពលរដ្ឋ”។
លោកសំគន្ធាមីមន្ត្រីកម្មវិធីគណៈកម្មការអព្យាក្រឹតនិងមិនលម្អៀងសម្រាប់ការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ (និកហ្វិក) ក្នុងប្រទេសកម្ពុជាមានការសង្ស័យថា គណបក្សនីមួយៗនឹងមិនអាចធ្វើដូចអ្វីដែលខ្លួនបានសន្យាទេ ប្រសិនបើគណបក្សរបស់ខ្លួនត្រូវបានគេបោះឆ្នោតឲ្យនោះ។លោកបានបន្ដថា “ ខ្ញុំគិតថា ពួកគេមិនអាចទេ ពីព្រោះវាគ្រាន់តែជាការឃោសនាតែប៉ុណ្ណោះ។ បញ្ហាគឺថាពួកគេមិនអាចធ្វើអ្វីដូចដែលខ្លួនបានសន្យានោះទេ បន្ទាប់ពីការបោះឆ្នោត ខ្ញុំគិតថាគណបក្សប្រជាជនកម្ពុជា នឹងមិនធ្វើតាម ឬក៏ស្ដាប់គណបក្ស សម រង្ស៊ីនោះទេ [ប្រសិនបើគណបក្ស សមរង្ស៊ីឈ្នះឆ្នោតនោះ]”។
លោកសំគន្ធាមី ក៏បានលើកឡើងដែរថាគណបក្ស សម រង្ស៊ីខ្វះនូវបទពិសោធ ពេលពួកគេឈ្នះឆ្នោត រួចដឹកនាំប្រទេសនោះលោកបានបន្ដថា “ គណបក្ស សម រង្ស៊ីមិនអាចមានលទ្ធភាពអនុវត្តតាមនូវអ្វីដែលខ្លួនបានសន្យានោះទេ”។ លោកសំគន្ធាមីបានថ្លែងថា ប៉ុន្ដែដូចគ្នានេះដែរនៅក្នុងអាណត្តិធ្វើឲ្យប្រព័ន្ធយុត្ដិធម៌ប្រសើរឡើង គណបក្សប្រជាជនកម្ពុជាមានកាតព្វកិច្ចពេញលេញរបស់ខ្លួនដែរ។
លោកបានបន្ដថា “ប្រព័ន្ធយុត្តិធម៌ គឺមិនឯករាជ្យនោះទេ ហេតុដូច្នេះហើយ [គណបក្សប្រជាជនកម្ពុជា] គឺគ្រាន់តែសន្យាប៉ុណ្ណោះ”។លោកឡៅម៉ុងហៃអ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានអនុវត្តតាមប្រព័្ធមជ្ឈការ ដើម្បីធ្វើឲ្យការសន្យារបស់ខ្លួនមានប្រសិទ្ធភាព។
លោកបានបន្ដថា “ខ្ញុំគិតថាបញ្ហារបស់មន្ដ្រីមកពីគណបក្សកម្ពុជា គឺថាពួកគេរងចាំតែបញ្ជាពីមេរបស់គេតែប៉ុណ្ណោះពួកគេខ្វះនូវគំនិតផ្ដួចផ្ដើម”។ទោះជាយ៉ាងណាលោកបានលើកឡើងថា បញ្ហាដែលគណបក្សប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី បានលើកឡើងគឺជា “បញ្ជះ
ឥទ្ធិពលដោយផ្ទាល់ដល់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន” ហើយគណបក្ស សមរង្ស៊ីមិនធ្លាប់ដឹកនាំរដ្ឋាភិបាលនោះទេ ហេតុដូច្នេះគេមិនមានលទ្ធភាពធ្វើឲ្យការផ្លាស់ប្ដូរឋនៅថ្នាក់មូលដ្ឋានបាននោះទេ។ លោកបានថ្លែងថា “ ខ្ញុំគិតថា គណបក្ស សមរង្ស៊ីមានសមាជិកក្រុមប្រឹក្សាមួយចំនួន ដែលខ្វះបទពិសោធន៍ ប៉ុន្ដែចំពោះខ្ញុំពួកគេទាំងអស់នោះ អាចមានសមត្ថភាពដឹកនាំឃុំ-សង្កាត់ទាំងនេះ”លោកបានលើកឡើងថា បញ្ហាគ្រឿងញៀនការជួញដូរមនុស្ស និងការពង្រឹងសន្ដិសុខ គឺជាបញ្ហាជះឥទ្ធិពលជាច្រើននៅទូទាំងប្រទេស។
លោកបានថ្លែងថា “អំពើពុករលួយ បានកើតឡើង ហើយនិងធ្វើឲ្យប្រទេសចុះទន់ខ្សោយ”។ លោកបានបន្ដថា “ ខ្ញុំគិតថា ការអភិវឌ្ឍ គឺជាបញ្ហារបស់ជាតិ ប៉ុន្ដែនៅឯថ្នាក់មូលដ្ឋាន ប្រជាពលរដ្ឋមានការព្រួយបារម្ភច្រើនអំពីកូនចៅរបស់ពួកគាត់ ខ្លាចក្រែងទទួលរងឥទ្ធិពលពីគ្រឿងញៀន ឬក៏ការជួញដូរមនុស្ស”។ ពួកគេឈ្នះឆ្នោតរួចដឹកនាំប្រទេសនោះ។ លោកបានបន្ដថា “ គណបក្ស សម រង្ស៊ីមិនអាចមានលទ្ធភាពអនុវត្តតាមនូវអ្វីដែលខ្លួនបានសន្យានោះទេ”។
លោកសំគន្ធាមីបានថ្លែងថា ប៉ុន្ដែដូចគ្នានេះដែរ នៅក្នុងអាណត្តិធ្វើឲ្យប្រព័ន្ធយុត្ដិធម៌ប្រសើរឡើង គណបក្សប្រជាជនកម្ពុជាមានកាតព្វកិច្ចពេញលេញរបស់ខ្លួនដែរ។ លោកបានបន្ដថា “ប្រព័ន្ធយុត្តិធម៌ គឺមិនឯករាជ្យនោះទេ ហេតុដូច្នេះហើយ [គណបក្សប្រជាជនកម្ពុជា] គឺគ្រាន់តែសន្យាប៉ុណ្ណោះ”។
លោកឡៅម៉ុងហៃអ្នកវិភាគនយោបាយឯករាជ្យ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានអនុវត្តតាមប្រពន័្ធមជ្ឈការដើម្បីធ្វើឲ្យការសន្យារបស់ខ្លួនមានប្រសិទ្ធភាព។ លោកបានបន្ដទៀតថា “ខ្ញុំគិតថា បញ្ហារបស់មន្ដ្រីមកពីគណបក្សប្រជាជនកម្ពុជា គឺថា ពួកគេរង់ចាំតែបញ្ជាពីមេរបស់គេតែប៉ុណ្ណោះ ពួកគេខ្វះនូវគំនិតផ្ដួចផ្ដើម”។
ទោះជាយ៉ាងណាលោកបានលើកឡើងថា បញ្ហាដែលគណបក្សប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី បានលើកឡើងគឺជា “ការជះឥទ្ធិពលដោយផ្ទាល់ដល់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន” ហើយគណបក្ស សមរង្ស៊ីមិនធ្លាប់ដឹកនាំរដ្ឋាភិបាលនោះទេ ហេតុដូច្នេះ គេមិនមានលទ្ធភាពធ្វើឲ្យការផ្លាស់ប្ដូរនៅថ្នាក់មូលដ្ឋានបាននោះទេ។
លោកបានថ្លែងថា “ ខ្ញុំគិតថា គណបក្ស សមរង្ស៊ីមានសមាជិកក្រុមប្រឹក្សាមួយចំនួន ដែលខ្វះបទពិសោធ ប៉ុន្ដែចំពោះខ្ញុំ ពួកគេទាំងអស់នោះ អាចមានសមត្ថភាពដឹកនាំឃុំ-សង្កាត់ទាំងនេះ”។ លោកបានលើកឡើងថា បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការពង្រឹងសន្ដិសុខ គឺជាបញ្ហាជះឥទ្ធិពលជាច្រើននៅទូទាំងប្រទេស។
លោកបានថ្លែងថា “អំពើពុករលួយ បានកើតឡើង ហើយនិងធ្វើឲ្យប្រទេសចុះទន់ខ្សោយ”។ លោកបានបន្ដថា “ ខ្ញុំគិតថា ការអភិវឌ្ឍ គឺជាបញ្ហារបស់ជាតិ ប៉ុន្ដែនៅឯថ្នាក់មូលដ្ឋាន ប្រជាពលរដ្ឋមានការព្រួយបារម្ភច្រើនអំពីកូនចៅរបស់ពួកគាត់ ខ្លាចក្រែងទទួលរងឥទ្ធិពលពីគ្រឿងញៀន ឬក៏ការជួញដូរមនុស្ស”។
គណបក្សផ្សេងទៀតក៏បានដង្ហែតាមផ្លូវផងដែរកាលពីម្សិលមិញ ដើម្បីធ្វើការសន្យានានាពេលខ្លួនធ្វើយុទ្ធនាការ។ នៅតាមមហាវិថីព្រះមុនីរ៉េត ឧគ្ឃោសនសព្ទបានបន្លឺខ្លាំងៗនៅលើរុឺម៉កម៉ូតូមួយគ្រឿង អំពីសាររបស់លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស។
លោក កឹម សុខា បានថ្លែងតាមខ្សែអាត់ថតសំឡេងថា “មេឃុំនិងចៅសង្កាត់របស់គណបក្សសិទ្ធិមនុស្សនឹងខំប្រឹងធ្វើការដើម្បីបង្កើនតម្លាភាព ការអភិវឌ្ឍក្នុងតំបន់របស់ខ្លួន និងមិនលក់ដីឲ្យក្រុមហ៊ុនឡើយ”។ យោងតាមលោក ជា សំអឿន បេក្ខជនរបស់គណបក្សសិទ្ធិមនុស្សបានឲ្យដឹងថា សារដ៏សំខាន់នេះ “គឺការអភិវឌ្ឍ អភិបាលកិច្ចល្អ និងគ្មានការរើសអើង”។
លោកបានមានប្រសាសន៍ថា “យើងនឹងធ្វើអ្វីៗ ដែលគេមិនទាន់បានធ្វើនៅឡើយដូចជាការស្ថាបនាផ្លូវថ្នល់ ការផ្តល់ភ្លើងអគ្គិសនីនិងទឹក។ យើងក៏ចង់បង្ក្រាបក្រុមក្មេងទំនើងនិងដោះស្រាយបញ្ហាគ្រឿងញៀនផងដែរ”។ ខិត្តប័ណ្ណដែលសមាជិកគណបក្សចែកមានខ្លឹមសារថា “ចៅសង្កាត់និងមេឃុំរបស់គណបក្សសិទ្ធិមនុស្សនឹងបម្រើពលរដ្ឋកម្ពុជានិងមិនរើសអើង ព្រមទាំងធ្វើលិខិតស្នាមផ្សេងៗសម្រាប់ប្រជាជនឲ្យបានទាន់ពេល”។ ខិត្តប័ណ្ណនេះបានលើកឡើងថា គណបក្សក៏នឹងការពារទ្រព្យសម្បត្តិរដ្ឋ និងធនធានធម្មជាតិផងដែរ។
នៅវេលាម៉ោង១និង៣០នាទីរសៀលម្សិលមិញ សមាជិកគណបក្សប្រជាជនកម្ពុជាគណបក្ស សម រង្ស៊ី គណបក្សហ្វុ៊នសុិនបុិច និងគណបក្សខ្មែរឈប់ក្រ បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលរយៈពេលប្រាំមួយនាទីតាមទូរទស្សន៍ជាតិកម្ពុជា ដែលបានផ្តល់ឲ្យគណបក្សនានានូវឱកាសឃោសនាដល់អ្នកទស្សនានៅទូទាំងប្រទេស។
លោក អាយ ខន សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សរបស់លោកមានបំណងកាត់បន្ថយភាពក្រីក្រឲ្យបានមួយភាគរយទៀត បង្កើនកំណើនដល់៧ភាគរយ និងលើកទឹកចិត្តដល់ការនាំចេញអង្ករ។ លោកបានមានប្រសាសន៍ថា“ គណបក្សប្រជាជនកម្ពុជានឹងមិនប្រមូលពន្ធពីប្រជាកសិករឡើយ ហើយនឹងផ្តល់ដីបន្ថែមទៀតឲ្យប្រជាពលរដ្ឋ…និងកាត់បន្ថយផលប៉ះពាល់ពីទឹកជំនន់”។ លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី បានបញ្ជាក់ឡើងវិញពីសាររបស់គណបក្សនេះ អំពីការបង្ក្រាបអំពើពុករលួយ។ លោកបានមានប្រសាសន៍ថា “ ចៅសង្កាត់ និងមេឃុំរបស់គណបក្ស សម រង្ស៊ី នឹងមិនរួមគំនិតរឹបអូសដីធ្លីពីអ្នកភូមិទេ។(ពួកគេ) នឹងពង្រឹងសន្តិសុខតាមឃុំ-សង្កាត់ និងលុបបំបាត់អំពើពុករលួយ។ គណបក្ស សម រង្ស៊ីនឹងមិនធ្វើតាមសកម្មភាពរបស់គណបក្សប្រជាជនឡើយ”។
ខណៈពេលយុទ្ធនាការបានប្រព្រឹត្តទៅដោយរលូនមកទល់ពេលនេះគណបក្ស សមរង្ស៊ីកាលពីយប់មិញបានចោទសមាជិកគណបក្សប្រជាជនកម្ពុជាថា បានរារាំងសកម្មភាពធ្វើយុទ្ធនាការរបស់ខ្លួននៅឯរង្វង់មូលជ្រោយចង្វា អំឡុងពេលផ្សព្វផ្សាយស៉្បតវីដេអូដែលបង្ហាញពីលោក សម រង្ស៊ី ប្រធានគណបក្ស សមរង្ស៊ី កំពុងធ្វើសុន្ទរកថា។
លោក យឹម សុវណ្ណ បានអះអាងថារថយន្តគណបក្សប្រជាជនកម្ពុជាចំនួនប្រាំមួយគ្រឿង បានបើកទៅចតនៅពីមុខ និងពីក្រោយរថយន្តរបស់គណបក្ស សមរង្ស៊ី នៅម៉ោងប្រហែល៧យប់ ហើយថា គេបានប្រាប់ឲ្យគណបក្ស សមរង្ស៊ីចាកចេញ។
លោកបានមានប្រសាសន៍ថា “ ប៉ុន្តែ យើងបានបដិសេធ។ ក្រោយមក នគរបាលខណ្ឌបានមកដល់ ហើយសុំឲ្យយើងចាកចេញ ប៉ុន្តែ យើងមិនយល់ព្រមទេ ហើយយើងនៅទីនោះដដែល”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
និង ចេវ ប៊ុននី