28.4 C
Phnom Penh

ក្រុម​ហ៊ុន​ធានារ៉ាប់​រ​ង​អាយុ​ជីវិត​ចាប់​បើក​ដំណើរ​ការ​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវ​ិត​កម្ពុជា​ ដែល​ជា​ក្រុម​ហ៊ុន​ស្ថិត​នៅ​ក្រោម​ការគ្រប់​គ្រង​របស់​រដ្ឋ​ បាន​បើក​ទ្វា​ររបស់​ខ្លួន​ដើម្បី​បម្រើ​អតិ​ថិជន​ កាល​ពី​ម្សិល​មិញ​ ហើយ​បាន​ក្លាយ​​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ដំបូង​គេ​នៅ​កម្ពុជា ដែល​ផ្តល់​គោល​នយោ​បាយ​ធានា​រ៉ាប់​រង​អាយុ​ជីវិត។

លោក អិុន មាត្រា​ អគ្គនាយក​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​កម្ពុជា បាន​មាន​ប្រសា​សន៍ថា ក្រុម​ហ៊ុន​នេះ​នឹង​ផ្តល់​គោល​នយោ​បាយ​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ក្នុងរយៈ​ពេល​កំណត់​ និង​រយៈ​ពេល​ពេញ​មួយ​ជីវិត​ ក្នុង​តម្លៃ​ចាប់​ពី​៥.០០០​ដុល្លារ​ឡើង​ទៅ។

លោក​ថ្លែងថា “ការ​បង្កើត​ក្រុម​ហ៊ុន​ផ្តល់​គោល​នយោ​បាយ​ធានា​រ៉ាប់​រង​អាយុជីវិត​នៅ​កម្ពុជាគឺ​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេវា​កម្ម​ហិរញ្ញ​វត្ថុ ពោលគឺ​ធ្វើ​យ៉ាង​ណាឲ្យ​​មាន​ភាព​សម្បូរ​បែប​ តាម​រយៈ​ការ​បង្កើត​គម្រោងវិនិយោគ​ថ្មីៗ និង​ផែន​ការ​ហិរញ្ញ​វត្ថុ​គ្រួសារ​រយៈ​ពេល​វែង ដើម្បី​គ្រប់​គ្រង​ហានិ​ភ័យ​​ក្នុង​ពេល​អនាគត​របស់​គ្រួសារ​”។

លោក ទី អាទិត្យ ជំនួយ​ការ​ប្រធាន​សមា​គម​ធានារ៉ាប់​រង​ទូទៅ​កម្ពុជា បាន​សម្តែង​នូវ​ការ​អប​អរ​សាទរ​ ចំពោះ​គោល​នយោ​បាយ​ធានា​រ៉ាប់​រង​ថ្មី​នេះ ដែល​ជា​ដំណើរ​វិវឌ្ឍថ្មី​មួយ​ សម្រាប់​វិស័យ​ធានា​រ៉ាប់​រង​ ប៉ុន្តែ​លោក​ថ្លែងថា គោល​នយោ​បាយ​ធានា​រ៉ាប់​រង​នេះ​ អាច​នឹង​ត្រូវ​ការ​ពេល​វេលា​ខ្លះ ដើម្បី​ឲ្យ​ប្រជា​ជន​កម្ពុជា​ភាគ​ច្រើន​មាន​លទ្ធ​ភាព​ចំណាយ​លើ​គោល​នយោ​បាយ​ធានា​រ៉ាប់​រង​បែប​នេះ។ លោក​ថ្លែងថា “សេវាកម្ម​នេះ​​ មាន​តែ​គ្រួសារ​មាន​ប្រាក់​ច្រើន​ប៉ុណ្ណោះ​ទើបអាចប្រើ​ប្រាស់​បាន ព្រោះ​វា​ជា​សេវាកម្មទំនើប​ ហើយ​ពួកគេ​​​យល់​ពី​ផល​ប្រយោជន៍​របស់​វា”។

ក្រុម​ហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត​កម្ពុជា មាន​ភាគ​ហ៊ុន​៥១​ភាគរយ​ ជា​របស់​រដ្ឋា​ភិបាល​ ចំណែក​ឯ​៤៩​ភាគ​រយ​ទៀត​ជា​របស់​ក្រុមហ៊ុន​​ឯក​ជន​នៅ​ឥណ្ឌូណេស៊ី ថៃ និង​ហុងកុង៕

ប្រែ​សម្រួល​ដោយ កង សុធា

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស