32.5 C
Phnom Penh

តារាកំប្លែង និងតារាចម្រៀងនាំ​​គ្នាធ្វើយុទ្ធនាការឃោសនាបោះ​ឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ពាក់​អាវ​យឺតគណ​បក្ស និង​ពាក់​សក់​សំ​ពីង​សំពោង​ តា​រា​កំប្លែង​បា​ន​ឈរនៅ​​ផ្នែក​ខាង​ក្រោយនៃរថយន្តមួ​យ​គ្រឿង ​និង​ចាប់​ផ្តើម​សម្តែង​ជូន​ទស្សនិក​ជន។

តារាកំ​ប្លែង​រូប​នេះ បាន​ស្រែក​ថា “បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។​ បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។​ យើង​ទំាងអស់គ្នា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​”។ ចំ​ពោះ​អ្ន​ក​គាំ​ទ្រ​គណ​បក្សប្រជា​ជន​កម្ពុជាជាច្រើ​ន​នាក់​ ដែ​ល​នៅ​ពី​ក្រោ​យ​លោក​វរ​សេ​​នីយ៍ឯក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម នេះ​ ជា​កំ​ប្លែ​ងផ្នែក​នយោ​បា​យសុទ្ធសាធ ។

តារា​ប្រជា​ប្រិយជា​រឿយៗតែង​តែ​ចូ​ល​រួម​ក្នុង​យុទ្ធនា​ការបោះ​ឆ្នោត​របស់គណ​បក្ស​គ្រប់​គ្រង​ ហើយឆ្នាំនេះមិន​ខុស​គ្នា​ពីឆ្នាំមុនៗទេ ។ គឺថា ​មា​ន​តារា​កំ​ប្លែង​យ៉ាង​តិច១០​នាក់​បា​ន​ចុះ​ទៅ​ទូទាំង​រាជ​ធានីភ្នំ​េពញ ដើម្បី​ចូ​ល​រួម​យុទ្ធនាកា​រឃោសនា​ ដោ​យ​ច្រៀង​ចម្រៀង និងផ្សព្វផ្សាយគោលនយោបាយ​របស់​គណ​បក្សប្រជា​ជន​កម្ពុជា​តា​ម​ឧគ្ឃោ​សន​សព្ទ។

លោកវរសេនីយ៍ឯក អ៊ូ ប៉ុណ្ណារ៉ាត់ ជា​សមាជិកនៃកង​អង្គរក្សរបស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងហៅក្រៅថា នាយក្រឹម និងតារាល្បីៗជាច្រើនទៀត ​ រួម​សម្តែង​ជា​មួយ​​ក្រុម​អ្នក​គាំ​ទ្រ​គណបក្សប្រជាជន​កម្ពុជា​ កាល​ពី​ម្សិល​មិញ ​នៅ​តាម​ផ្លូវ​ជាតិ​េលខ​១ ក្នុង​ខណ្ឌ​មា​ន​ជ័យ​ ដើម្បី​ធ្វើ​យុទ្ធនា​កា​រ​ឲ្យ​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​។ ដោ​យល្បី​ឈ្មោះថា ​ ​ជា​តារា​កំ​ប្លែង​ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៨០ លោក​បា​ន​បញ្ចេញ​ទេព​កោ​សល្យ​​សម្តែង​​គាំ​ទ្រ​គណ​បក្សប្រជាជន​កម្ពុជា​ និង​ធ្វើ​ត្រាប់​តាម​គណ​បក្សប្រឆាំ​ង​ ជា​ពិ​សេសនៅ​អំ​ឡុង​ពេល​បោះ​ឆ្នោត។

អំ​ឡុង​កា​រ​បោ​ះ​ឆ្នោត​ឆ្នាំ​​២០០៣ លោក​បា​ន​ផលិត​​ និង​សម្តែង​ក្នុងខ្សែ​ភាព​យន្ត​រឿង “បញ្ញើក្អែក” ដែល​ចំ​អក​ឲ្យព្រះ​អង្គ​ម្ចាស់​ នរោត្តម រណ​ឫទ្ធិ ដែល​ពេល​នោះ​ជា​ប្រធា​ន​គណ​បក្សហ្វុ៊៊ន​ស៊ិន​ប៉ិច និង​លោក​ សម​ រង្ស៊ី ប្រធាន​គណ​បក្ស ​សម​ រង្ស៊ី។ ក្នុង​ការ​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ​២០០២​ លោក​ក៏បាន​ផលិត​ខ្សែ​ភាព​យន្ដ​ខ្លីមួយទៀត​ ដោយ​ចំអក​ឲ្យ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ ដែល​ធ្វើ​ការ​តវ៉ា។

លោកវរសេនីយ៍​ឯក ជួង ជី ហៅ​​ នាយ​កុយ ក៏បាន​និង​កំពុង​តែ​ធ្វើ​យុទ្ធ​នាការ​ឃោសនា​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា នៅជុំវិញរាជ​ធានី​ភ្នំ​ពេញ​ផង​ដែរ។ លោកបាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ននេះ មាន​តារា​កំប្លែង​ប្រហែល​១១រូប កំពុងចុះទៅ​សម្តែងនៅតាមខណ្ឌ​ទាំង​​ប្រាំ​បួន របស់​រាជ​ធានី​ភ្នំពេញ។

លោក​វរសេនីយ៍​ឯក​ ជួង ជី បានមានប្រ​សាសន៍​កាលពី​ម្សិល​មិញថា “យើង​ជា​តារា​កំប្លែង​នៅ​ក្នុងកង​អង្គរក្ស​របស់​នាយក​រដ្ឋ​មន្ត្រី​ ហើយ​យើង​ជា​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រជា​​ជន​កម្ពុជា។ យើង​ត្រូវ​ធ្វើ​យុទ្ធ​នាការ​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ហើយ​យើង​សង្ឃឹម​ថា ប្រជា​ពល​រដ្ឋ​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា”។

តារា​កំប្លែង​​ ទុំ សារុត ហៅ​នាយ​ឃ្លោក​ បាន​​មាន​ប្រសាសន៍ថា លោក​បាន​​ដឹកនាំ​តារា​កំប្លែង​មួយ​ក្រុម​​មាន​គ្នា​១៥​នាក់ ទៅ​សម្តែង​នៅខេត្ត​ព្រៃ​វែង ដើម្បី​ធ្វើ​យុទ្ធ​នាការ ​កាល​ពី​ម្សិល​មិញនេះ។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​ជា​តារា​កំប្លែង​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ជាច្រើន​ឆ្នាំ​មកហើយ ហើយយើង​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា អំឡុង​ពិធី​ប្រគំតន្ត្រី”។

មិនមែន​តែ​តារា​កំប្លែងមកពី​កង​អង្គ​រក្ស​​របស់លោក ហ៊ុន សែន  ដែលដាក់ចិត្ត​ដាក់កាយ ដើម្បីបុព្វហេតុ​ជួយគណ​បក្ស​ប្រជាជន​កម្ពុជា​នោះទេ សូម្បីតារា​ចម្រៀង​ដ៏ល្បីឈ្មោះ គឺ​អ្នកស្រី​ ហ៊ឹម ស៊ីវន និង​លោក យិន សារិន ក៏​ច្រៀង​ចម្រៀង​​មនោ​សញ្ចេតនា ​ ដើម្បីផ្សព្វ​ផ្សាយ​​អំពី​បុព្វ​ហេតុ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ហើយគេ​អាច​ឮចេញពីធុងបាស ដាក់ លើ​​រថយន្ដ​ និង​តាម​វេទិកា​របស់គណបក្ស​។

យោងតាម​លោកស្រី​ គង់ រ៉ាវីន អ្នក​សម្រប​​សម្រួលស្ដី​ទី​របស់គណ​ៈកម្មាធិការសម្រាប់កា​រ​បោះ​ឆ្នោត​​ដោយសេរី និង​យុតិ​្តធម៌​នៅ​​កម្ពុជា ​បានឲ្យ​ដឹង​ថា ការ​សម្ដែង​របស់​តារា​ល្បីៗក្នុង​យុទ្ធនាការឃោសនា​របស់​គណ​បក្ស​ប្រជា​ជន​​កម្ពុជា គ្រាន់​តែ​បន្ថែម​ទៅ​នឹង​ភាព​លេចធ្លោរ​ជាង​គេ​ ដែល​ខ្លួន​មាន​រួច​ជា​ស្រេច​នៅ​ក្នុងការ​​​​​គ្រប់​គ្រងសារព័ត៌មាន​ និង​ស្ថានីយ៍​ទូរ​ទស្សន៍​​​នៅ​ទូទាំង​ប្រទេស។ លោកស្រី​បានលើក​ឡើង​ក្នុង​អុីម៉េ​ល​មួយ​ថា “ប្រសិន​បើ​និយាយ​ឲ្យចំអំពី​សា្ថនីយ៍​ទូរទស្សន៍​ទាំង​អស​់​នៅ​​ប្រទេស​កម្ពុជា រាប់​ទាំង​ទូរ​ទស្សន៍​​ជាតិ​កម្ពុជា​ផង​  គឺគ្រាន់​តែ​ជា​ប្រព័ន្ធ​ឃោសនា​​របស់​គណ​បក្ស​គ្រប់​គ្រងអំណាច​ប៉ុណ្ណោះ។ បន្ថែម​ពី​​នេះ ​តារា​សម្ដែង​ និង​តារាកំប្លែង​ល្បីៗគាំ​ទ្រ​ខ្លាំង​ក្លា​ចំពោះ​គណ​បក្សប្រជាជន​កម្ពុជា​​គ្រប់​គ្រង​អំណាច​”។

 

លោក​ស្រី រ៉ាវីន បាន​មាន​​ប្រសាសន៍​ថា ការ​ប្រើ​តារា​ចម្រៀង​ និង​តារា​កំប្លែង​អាច​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ទាក់​ទាញ​អ្នក​បោះ​​ឆ្នោត​បាន​។លោក​ស្រីបាន​មាន​ប្រសាសន៍​ថា “តារា​សម្ដែង​ តារា​ចម្រៀង និងតារា​កំប្លែង​ ​ជា​ភ្នាក់​ងារ​ដ៏មាន​ប្រសិទ្ធ​ភាព​បំផុតនៃ​​សង្គម​ភាវូ​នីយកម្ម​នៅក្នុង​សង្គមតាម​រយៈ​បណ្ដាញ​ព័ត៌មាន​ធំៗ​​ ជា​ពិសេស​ទូរទស្សន៍​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​មាន​កម្ម​វិធី​អប់​រំ​តិច​តួច​នៅ​តាម​ទូរ​ទស្សន៍។ ទោះ​ជា​យ៉ាង​ណា កម្ពុជា​មាន​​កម្មវិធី​កម្សាន្ដ​ច្រើន​…។ ដូច្នេះ ប្រជា​ពល​​រដ្ឋ​សាមញ្ញ​ស្គាល់​តារា​សម្ដែងជាង​គេ​ ហើយ​ការ​សម្ដែង​ ឬ​សកម្មភាពរបស់គេ អាច​ទាក់​ទាញ​ដោយ​មានប្រសិទ្ធ​ភាពបំផុត​”។

លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សម​ រង្ស៊ី បានមាន​ប្រសាសន៍ថា គណ​បក្ស​សម រង្ស៊ី ក៏មាន​តារា​ចម្រៀង​ និង​​តារា​កំប្លែង​​ដែរ ក៏ប៉ុន្ដែ​ពួកគេ​ស្ទាក់​ស្ទើរ​មិន​ចង់​ធ្វើ​យុទ្ធនាការ​នៅ​ពេល​បោះ​ឆ្នោត​ទេ “ពី​ព្រោះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ជានិច្ច​កាល​គំរាម​កំហែងពួកគេ”។ លោក​បាន​បន្ថែម​ថា “តាម​ទស្សនៈ​ខ្ញុំ​ អ្នក​ភ្លេង​ ​និង​សិល្បៈ​ករ​ផ្សេង​ទៀត​ ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​អំពីតថភាព​នៃ​សង្គម​ ហើយ​មិនគួរ​ចូល​រួម​ជាមួយ​គណ​បក្ស​នយោ​បាយ​ទេ”។

លោក ជាម យៀប សមា​ជិក​សភា​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា បានមាន​ប្រសាសន៍​ថា ក្រុម​តារា​កំប្លែង​ជួយ​បញ្ចុះ​បញ្ចូល​អ្នក​បោះ​ឆ្នោត។ លោក​បាន​​មាន​ប្រសាសន៍ថា “តារា​កំប្លែងដែល​ចូល​រួម​យុទ្ធនាការ​នេះ អាច​ធ្វើ​​ឲ្យ​សាធារណជន​ចាប់​អារម្មណ៍​ទៅ​លើ​គណ​បក្ស​កំពុង​គ្រប់​គ្រងអំណាច ហើយយើង​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​ និង​អាសនៈ​បន្ថែម​ទៀត”៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស