33.2 C
Phnom Penh

ក្រុម​គ្រួសារ​ និង​​​សាច់ញាតិស្ត្រី​អ្នក​ភូមិ​បឹង​កក់​ ដែលកំពុង​ជាប់​ពន្ធនាគារ​សំុ​ឲ្យ​តុលាការ​ដោះ​លែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញសាច់ញាតិ​ និង​អ្នក​ជិត​ខាង​ បាន​ស្រែក​ច្រៀងស្រែក​យំនិង​ស្រែក​​​អង្វរ​នៅ​ខាង​ក្រៅ​របងក្រសួង​យុត្តិធម៌ដើម្បី​​​​សំុ​ឲ្យ​ដោះ​លែងស្ត្រី​ចំនួន​១៤​នាក់និង​បុរស​ម្នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​សប្តាហ៍​មុនដោយសារការ​តវ៉ា​ប្រឆាំង​នឹងគម្រោង​អភិវឌ្ឍន៍អចលន​ទ្រព្យ​ដ៏​ចម្រូង​ចម្រាស​មួយរបស់​លោកឡៅម៉េងឃិនសមាជិក​ព្រឹទ្ធសភា​​​មកពីគណបក្ស​ប្រជា​ជន​កម្ពុជា។

អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ បាន​អំពាវ​នាវឲ្យ​ធនាគារ​ពិភព​លោករក្សា​បង្កកសាច់ប្រាក់​​​សម្រាប់​​​គម្រោងក្នុងប្រទេសកម្ពុជាដោយ​​​មាន​ការ​ព្រួយបារម្ភ​ ចំពោះ​របាយ​​​ការណ៍​ដែល​ផ្សព្វ​ផ្សាយ​ថាធនាគារ​ពិភព​លោក​កំពុង​តែ​រៀប​ចំ​ឲ្យ​លើ​កលែង​ការបង្កកកាល​ពី​ឆ្នាំ​មុនដើម្បីប្រឆាំងនឹង​​​ការបណ្តេញ​​​ប្រជាពល​​​រដ្ឋ​រាប់​ពាន់​គ្រួសារ​ ចេញ​ពី​តំបន់​បឹង​កក់ដើម្បី​បើក​ផ្លូវ​ឲ្យ​គម្រោង​អចលន​ទ្រព្យ​នេះ។

ស្ត្រី​១៣​នាក់ក្នុង​ចំណោម​ស្ត្រី​ ដែល​ជាប់​ឃំុ​ឃាំង​នោះត្រូវ​បាន​តុលាការផ្តន្ទាទោសកាល​ពី​ថ្ងៃ​ទី​២៤ខែ​ឧសភា ​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះពី​បទ​ចោទ​ប្រកាន់​មួយ​ ដែល​ក្រុម​ការ​ពារ​សិទ្ធិ​មនុស្ស​ហៅ​ថា“ជា​បទ​ចោទ​ប្រ​កាន់​ប្រឌិត”ពាក់ព័ន្ធនឹង​ការ​តវ៉ា​អហិង្សា​របស់​ពួក​គេ​ ប្រឆាំង​នឹង​គម្រោង​របស់​សមាជិក​ព្រឹទ្ធសភារូប​នេះ។បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ទៀតត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មិន​បាន​កាត់​ទោស​ ហើយ​កំពុង​ត្រូវ​ឃំុ​​​បណ្តោះ​​​អាសន្ន។

ការ​ចាប់​ខ្លួននិង​ការ​ផ្តន្ទាទោស​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បា​ពី​សំណាក់​ក្រុម​​​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ជាតិនិង​អន្តរជាតិក៏ដូចជាការ​តវ៉ា​​ស្ទើរតែរាល់ថ្ងៃដោយ​លើក​បដានិង​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ដោះ​លែង​ “មនុស្ស​១៥​នាក់”មកវិញ។

កាល​ពី​ម្សិល​មិញនៅ​ខាង​ក្រៅ​ក្រសួង​យុត្តិធម៌​ កូន​ប្រុស​ កូន​ស្រីរបស់​ស្ត្រី​ជាប់​​​ពន្ធនា​​​គារ​ បាន​បិទ​រូប​ថត​ម្តាយ​របស់​ពួក​គេ​នៅ​លើ​ថ្ងាសហើយ​កាន់​ផ្កា​ឈូកនៅ​ក្នុង​ដៃ​ទាំង​សង​ខាង​ ព្រម​ទាំង​ស្រែកសុំ​ឲ្យ​មាន​ការ​ដោះ​លែង​។

កុមារពោសុគន្ធកញ្ញាអាយុ​១១​ឆ្នាំដែល​ម្តាយ​របស់នាង​ គឺ​អ្នក​ស្រី​ តុលស្រី​ពៅក្នុង​ចំណោម​ស្ត្រី​ទាំង​១៣​នាក់​ ដែល​ត្រូវ​បាន​តុលាការផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះបាន​និយាយថា“ម៉ាក់របស់​ខ្ញុំ​ គ្រាន់​តែ​ការ​ពារ​ផ្ទះ​របស់​យើង​ប៉ុណ្ណោះ។គាត់​មិន​បាន​​​លួច​ ឬប្លន់​អ្នក​ណា​ម្នាក់​ទេ​ គាត់​គ្រាន់​តែ​ការ​ពារ​ផ្ទះ​ឲ្យ​ខ្ញុំ​រស់​នៅ​ប៉ុណ្ណោះ”។

នាងបន្តទៀតថា“ខ្ញុំសុំឲ្យតុលាការដោះ​​​លែងម៉ាក់របស់ខ្ញុំ។ខ្ញុំមិនចង់ឲ្យបងប្អូនខ្ញុំ​​​កំព្រាទេពីព្រោះគេនៅក្មេងណាស់។ខ្ញុំ​​​អាចទ្រាំបានតែបង ប្អូនខ្ញុំ ទ្រាំ មិនបានទេ”។  ស្វាមី​ និង​ឪពុក​ម្តាយស្ត្រី​ជាប់​ពន្ធនា​​​គារ​​​​ទាំង​នោះ​ ក៏​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ​ដែរ​​​។

អ្នកស្រីគិនទូចលុតជង្គង់លើថ្នល់កៅស៊ូ​​​ដ៏ក្តៅ​ នៅខាងក្រៅរបងក្រសួងយុត្តិធម៌​ ដោយមិនចេញស្តីអ្វីទាំងអស់ខណៈ​ដែល​មិត្ត​ភក្តិពីរនាក់បាន​យក​កន្ត្រៃ​កាត់​សក់​វែង​ពណ៌​ខ្មៅ​របស់​គាត់មុន​ពេល​កោរ​សក់​​របស់​​​គាត់ដើម្បី​ជា​សញ្ញា​នៃ​ការ​បូជា​ ចំពោះ​កូន​ស្រីរបស់​គាត់​ គឺ​អ្នក​ស្រីទូចដាវីដែល​កំពុង​​​ជាប់​ពន្ធនាគារ​។​​​​​​​ អ្នក​​​ស្រី​​​ ទូច​​​ បាន​​​និយាយ​​​ បន្ទាប់​​​ពី​​​កោរ​​​សក់​​​ ​​​ថា“កូន​​​​​ពីរ​​​នាក់​​​នៅ​​​ផ្ទះ​​​យំ​​​រក​​​ម្ដាយខ្លួន។​​​តើ​​​ខ្ញុំត្រូវ​​​រង​​​ទុក្ខ​​​យូរ​​​ប៉ុណ្ណា​​​ទៀត?”។

អ្នកស្រីបាន​​​និយាយទៀតថា ដោយសារ​​​តែ​​​ម្ដាយ​​​ខ្លួន​​​ជាប់​​​ពន្ធ​​​នាគារ​​​ ​​​ឪពុកត្រូវ​​​តស៊ូ​​​ចិញ្ចឹម​​​កូនដោយ​​​ពឹង​​​លើ​​​ប្រាក់​​​បន្តិច​​​បន្តួច​​​ ​​​បាន​​​មក​​​ពី​​​ការ​​​រត់​​​ម៉ូតូ​​​ឌុប។ អ្នកស្រី​​​បាន​​​បន្ត​​​ថា“ខ្ញុំ​​​ពុំមាន​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​ ដើម្បី​​​ផ្គត់​​​ផ្គង់​​​ពួកគេ​​​ទេហើយ​​​ពេល​​​នេះ​​​ពួក​​​គេ​​​មិន​​​អាច​​​ទៅ​​​រៀន​​​បាន​​​ទេពួកគេ​​​ឈឺ ​​​និង​​​នឹក​​​​​​ម្ដាយ​​​ពេក”។

បន្ទាប់​​​ពី​​​ប្រគល់​​​សំណើជា​​​ផ្លូវការ​​​មួយ​​​ឲ្យ​​​ទៅ​​​បុគ្គលិក​​​ក្រសួង ដើម្បី​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​អ្នក​​​ជាប់​​​ពន្ធ​​​នាគារទាំង​​​១៥​​​នាក់រួច​​​មក ក្រុម​​​អ្នក​​​តវ៉ា​​​ទាំង​​​១០០​​​នាក់​​​នោះ​​​បាន​​​ដើរ​​​ដង្ហែ​​​ក្បួន​​​ឆ្ពោះទៅ​​​ទី​​​សក្ការបូជា​​​នៅ​​​មាត់​​​ទន្លេដែល​​​ស្ថិត​​​នៅ​​​តាមបណ្ដោយមហា​​​វិថី​​​ព្រះ​​​សុធារសមុន​​​ពេល​​​បំបែក​​​គ្នា​​​ដោយ​​​សន្ដិ​​​វិធី។ជា​​​ច្រើនលើកច្រើន​​​សារួចមក​​​ហើយ ​​​ដែល​​​កម្លាំងនគរបាល​​​បាន​​​ប្រើកម្លាំង​​​បំបែក​​​ក្រុម​​​អ្នក​​​តវ៉ាមកពីភូមិ​​​បឹង​​​កក់​​​កាល​​​ពីលើក​​​មុនៗ  ប៉ុន្តែ​​​កាលពី​​​ម្សិលមិញ ពួកគេ​​​បាន​​​នៅ​​​ឆ្ងាយពី​​​ក្រុម​​​អ្នក​​​តវ៉ា។ កាល​​​ពី​​​ម្សិលមិញអង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុកបាន​​​ចេញ​​​លិខិត​​​​​​ចំហមួយផ្ញើទៅឲ្យ​​​លោក​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស