39.4 C
Phnom Penh

នៅ​ខេត្ត​បាត់​ដំ​បង ​បក្សប្រឆាំង​ប្រទះ​ឃើញ “ ល្បិចកលតូចៗមួយចំនួន” ​អំឡុង​ការ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​បា​ត់​ដំ​បង-បាត់​ដំ​បង- សេចក្ដី​រាយ​ការណ៍​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​។អ្នក​គាំ​ទ្រ​គណ​បក្ស​ សមរង្ស៊ីបួន​នាក់ ត្រូវ​បាន​គេទិញទឹកចិត្ត​នៅ​​ស្រុក​ថ្មគោល មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ត្រូវ​បាន​គេ​ឃើញ​កំពុង​តែ​ផឹក​ស៊ីជាមួយ​មន្ត្រី​នគរ​បាល​នៅ​ក្រុង​បាត់ដំបង​ ក្រុមប្រឹក្សាសង្កាត់​ម្នាក់​ ត្រូវបាន​គេ​ឃើញ​បើក​បរ​រថយន្ត​នៅ​​ក្រុង​នេះ​ក្នុង​ឯក​សណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​។

លោក​ស្រី មូរ​ សុខហួរ​ បានថ្លែងថា“នេះ​គឺ​ជា​ភាព​អនាធិប​តេយ្យ​​ពិត​ប្រាកដ មុន​ការ​បោះ​ឆ្នោត​”។​បន្ទាប់​មក​ លោក​ស្រី​បាន​​ទទួល​​​ទូរស័ព្ទ​មួយ​ទៀត​ មក​ពី​អ្នក​ជិត​ខាង​ម្នាក់​ ដែល​បាន​និយាយថាមនុស្ស​ចម្លែក​ម្នាក់​​បានសួរ​ថាតើ​លោក​ស្រី មូរ​​ សុខហួរ កំពុង​តែ​សម្រាក​នៅ​ ​ផ្ទះ​របស់​គាត់​នៅ​យប់​នោះ​ ឬអត​់។​លោក​ស្រីបានមាន​ប្រសាសន៍ថា “អស់លោក​ដឹង​ទេ​? ពួក​គេ​កំពុង​តែ​ព្រូសឆ្កែ​កំពុង​តែ​ព្រូស”។

នៅ​បាត់​ដំបង​ ការ​បោះ​ឆ្នោត​ភាគ​ច្រើន​កាល​ពី​ម្សិល​មិញ​ ដូច​ជា​​គ្មានឧបសគ្គ​អ្វី​ឡើយ​។អ្នក​បោះ​ឆ្នោត​ក៏ដូច​ជា​ក្រុម​មន្ត្រី​ បាន​កោត​សរសើរ​ថាគ្មានការ​បំភិត​បំភ័យ​ និងការ​បោះ​ឆ្នោត​​ដំណើរ​ការ​ដោយ​រលូន​។ ក៏ប៉ុន្តែ​ការ​បោះ​ឆ្នោត​េនះ​ហាក់​ដូច​ជា​មាន​ភាព​​មិន​រៀប​រយ​បន្តិច​បន្តួច​ ​ដូច​ជា ការ​មិនតម្រង់​ជួរ​ ការ​ភាន់​ច្រឡំ​តិច​តួច​ថាតើ​ត្រូវ​ប្រើ​​ឯក​សារ​មួយ​ណាដើម្បី​​ជំនួស​​ឯក​សារ​បាត់​បង់​។បញ្ហា​មាន​តិចតួចណាស់​​។

ទោះ​ជាយ៉ាង​នេះក្ដី​ ចំពោះ​គណ​បក្ស​ សម រង្ស៊ី វិញ មាន​ការ​ប្រែ​ប្រួល​តិច​តួច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​​នេះ។បញ្ហានៅ​​​ត្រង់​ថា ល្បិចកលដែល​​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រើ​ដើម្បី​ទទួល​បាន​សំឡេង​ឆ្នោត​នោះ ​គឺ​ការ​ពិបាក​យល់​និង​ពិបាក​តាម​ដាន។

នៅ​​ការិយាល័យ​​បោះ​ឆ្នោត​​ក្នុង​​សាលា​​បឋម​​សិក្សា​ភូមិ​អង្គ​ ក្នុងសង្កាត់អូរចារ អ្នកស្រី ជា ខាំ ប្រធានភូមិ​អង្គ បាន​អង្គុយ​ត្រែត​ត្រត​។ជារឿយៗ មាន​គេ​​មក​និយាយ​លេង​ជាមួយ​អ្នក​ស្រី​​​ ដោយ​លើក​ឡើង​អំពី​បញ្ហា​ជាមួយ​ឯក​សារ​របស់​ពួកគេ​​ ហើយ​​សុំ​ឲ្យអ្នក​ស្រី​​ជួយ​។

នៅកាច់​​ជ្រុង​ក្បែរ​នោះ​ អាជីវករ​​ពីរ​នាក់​អង្គុយបឺត​ទឹក​អំពៅ​។នៅ​ខាងក្រៅ​បរិវេណ​ការិយាល័យ​​​បោះ​ឆ្នោត ​ស្មៀន​សង្កាត់ម្នាក់​​​​​​ឈរ​មើល​អ្នក​ដើរ​កាត់ទីនោះ​​។

លោក​ស្រី​ មូរ​​ សុខហួរ​  មាន​ប្រសាសន​៍ថា “អ្នក​សង្កេត​ការណ៍​មិន​ដែល​មើលឃើញបែប​នេះ​ទេ។​វាពិបាក​យល់​ណាស់”។​បន្ទាប់មក លោកស្រី​បាន​ងាក​ទៅ​និយាយ​ជាមួយ​មេភូមិឈ្មោះ ជា ខាំ ដែល​បាន​ដើរ​ត្រែត​ត្រត​នៅ​ខាង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​ បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​អ្នក​សង្កេត​ការណ៍​របស់​គណបក្ស ​សម រង្សុី និង​ក្រុម​ប្រឹក្សាបោះ​ឆ្នោត​សង្កាត់។

អ្នក​ស្រីជាខាំបាន​មាន​ប្រសាសន៍ថា“ខ្ញុំ​មិន​មែន​នៅ​ទី​នេះ​ ដើម្បី​បំភិតបំភ័យ​ ឬប្រើ​តួនាទី​របស់​ខ្ញុំ​ជា​ប្រធាន​ភូមិ​គាប​សង្កត់​អ្នក​បោះ​ឆ្នោត​ទេ។ ប្រជា​ពល​រដ្ឋ​របស់​​ខ្ញុំ​អាចបោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ ដែលពួកគេ​ពេញ​ចិត្ត ដោយ​គ្មានការ​គាប​សង្កត់​ ឬបំភិត​បំភ័យ​ឡើយ”។

បើ​ទោះ​ជាមាន​ហេតុ​ការណ៍​តែ​មួយ​ក៏​ដោយ ក៏ឥរិយាបថបែបនេះ​​រួម​ចំណែក​​ធ្វើ​ឲ្យការ​បោះ​ឆ្នោត​មិន​សូវ​សេរី​ និង​យុត្តិ​ធម៌​ដែរ។សូម្បី​តែអង្គការ​ UNDP នៅ​ក្នុង​របាយ​ការណ៍​របស់ខ្លួន​ចេញ​ពេល​ជិត​​បោះ​ឆ្នោត​ឃុំ​-សង្កាត់លើក​មុន​​ក្នុង​ឆ្នាំ​២០០៧ បាន​លើក​ឡើង​យ៉ាង​​ច្បាស់​ថា ​ឥរិយា​បថ​បែប​នេះគឺជា​ការ​គំរាម​កំហែង​ដ៏ធំមួយ ​ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ។

អង្គការ​ UNDP បាន​លើក​ឡើង​អំពី​ប្រធាន ​ភូមិ​ថា “ដោយ​មជ្ឈដ្ឋាន​ជា​ច្រើន​ដឹង​ថា ជា​ភ្នាក់​ងារ​របស់គណ​បក្ស​​កាន់អំណាចនោះ​ វាហាក់​ដូច​ជា​ វត្តមាន​នៅ​គ្រប់​ទីកន្លែង​ដែល​មិន​អាច​គ្រប់​គ្រង​បានរបស់​ភ្នាក់​ងារ​បែប​នេះ​នៅ​ថ្ងៃ​បោះ​ឆ្នោត​នោះ បានធ្វើ​ឲ្យ​​បេក្ខ​ជន​បក្ស​ប្រឆាំង​ និង​អ្នក​សង្កេត​ការណ៍​មិន​សប្បាយ​​ចិត្ត”។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក្រុមអ្នក​បោះ​​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​​ហាក់​ដូច​ជា​មិន​ខ្វល់​ចំពោះ​​វត្តមាន​របស់ប្រធានភូមិ​នៅ​ការិយា​ល័យ​​បោះ​ឆ្នោតឡើយ​។  អ្នក​ស្រីចេងនីអាយុ​៥០​ឆ្នាំជា​អ្នក​ភូមិ​អង្គ បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​បាន​ឃើញ​ប្រធាន​ភូមិ​របស់ខ្ញុំ​នៅ​ទីនេះក៏ប៉ុន្ដែគាត់​គ្មាន​ឥទ្ធិ​ពល​ ឬ​គាប​សង្កត់​ការ​បោះ​ឆ្នោត​របស់ខ្ញុំ​នោះ​ទេ។បរិយាកាស​នៅ​ទីនេះ​គឺ​ល្អប្រសើរ​ច្រើន​ជាង​ក្នុង​ការ​បោះ​ឆ្នោត​មុនៗ”។

អ្នក​បោះ​ឆ្នោត​ ដែល​ត្រូវបាន​​សាក​សួរ​កាលពី​ម្សិល​មិញ បានចាត់ទុក​ការ​បោះ​ឆ្នោត​នេះថា មានភាព​រលូន​បំផុត​ ហើយ​បាន​អះ​អាង​ថា ពួកគាត់​មិន​​គិត​ថា មាន​ការ​គំរាម​កំហែង​ ឬ ការ​បំភិត​បំភ័យ​​នៅ​មុន​​ការ​​បោះ​ឆ្នោត​នោះ​ទេ។

ឈ្មោះឡុងបូរ៉ាត់អាយុ​២១​ឆ្នាំ​ ជាអ្នក​បោះ​ឆ្នោត​លើក​ដំបូងមក​​ពី​ភូមិ​អង្គ​ និយាយថា “ខ្ញុំ​ឮថា គណបក្ស​នយោ​បាយ​មួយចំនួន​បាន​ប្តឹង​អំពី​​ការ​ទិញ​សន្លឹក​ឆ្នោត​ ន​ិង​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​​របស់​មេភូមិ​ ឬ​ មេឃុំ​ ក៏​ប៉ុន្ដែ​ខ្ញុំ​មិន​ ដែល​ត្រូវបាន​គេ​ទាក់​ទង​ទិញ​​សន្លឹក​ឆ្នោត​ពី​ខ្ញុំទេ”។

ឈ្មោះ​ សុខ ម៉ានី អាយុ​៣១ឆ្នាំ ដែល​កំពុង​អង្គុយ​លក់​ភេសជ្ជៈនៅក្បែរ​នោះ​ បាន​​និយាយ​​​ថាថ្ងៃ​​បោះ​ឆ្នោត​នេះ​គ្មាន​បញ្ហា​ទេ។ អ្នកស្រី ម៉ានី​ បាន​អះអាង​ថា “ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​​ដោយសេរី​ និង​យុត្តិ​ធម៌។មិនមាន​គណ​បក្ស​ណាមួយ​បំភិត​បំភ័យ​ខ្ញុំ​ ឬអ្នក​ភូមិ​ផ្សេង​ទៀត​​ឡើយ”។ អ្នកស្រី​​បាន​បន្ថែមថា“ ខ្ញុំ​សង្ឃឹមថាគណ​បក្ស​នយោបាយ​ទាំង​អស់​នឹង​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ ដោយមិន​បង្ក​បញ្ហា​ណា​មួយ​ដល់​ប្រទេស​ជាតិឡើយ”។ ដោយ​គាំទ្រ​ការ​លើក​ឡើង​របស់​អ្នក​បោះ​ឆ្នោតទាំង​នេះ​ មន្ត្រី​បោះ​ឆ្នោត​ក៏បាន​ កោត​សរសើរ​ដល់ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំនេះដែរ។​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស