28.4 C
Phnom Penh

នគរ​បាល​ចាប់​​ខ្លួន​ជន​​ជាតិ​រុស្ស៊ី​​​រួម​​ភេទ​​ជា​មួយ​​​កុមារ​​​ម្ដង​ទៀត​ ហើយ​សន្យា​បញ្ជូន​ទៅ​រុស្ស៊ី​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​​ម​​្សិល​​មិញ ​នគរបាល​បាន​ចាប់​ខ្លួន​ជន​ជាតិ​រុស្ស៊ី​ ម្នាក់​ឈ្មោះស្តានីស្លាវម៉ូឡូឌី​​​យ៉ាកូវ (Stanislav Molodyakov)​​​​ ជា​​​ជន​​​​​រួម​​ភេទ​​ជា​​មួយ​​កុមារ​ដែល​​​សមត្ថ​​កិច្ច​​​​​​​​​កំពុង​​តាម​ចាប់​ខ្លួន​​ នៅ​ក្នុង​ខេត្ត​កណ្ដាល​ ដោយ​​​នៅ​​​​​ទី​នោះ​​ នគរ​​បាល​បាន​និយាយ​ថាជន​​​បំពាន​​​​ផ្លូវ​​​ភេទ​​កុមារ​​​​ដ៏​​​​​​​អសោច​​​​​រូប​នេះ​ បាន​ស្នាក់​នៅ​​​​ក្នុង​ផ្ទះ​មួយ​​ជា​​មួយ​​​ក្មេង​​ស្រី​​​ម្នាក់ដែល​​ជន​​នេះ​​​​​​ស្រឡាញ់ ​រស់​នៅ​។

លោកគៀតច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​នគរបាល​​​​ជាតិ​មានប្រសាសន៍​ថាឈ្មោះម៉ូឡូឌីយ៉ាកូវដែល​គេ​ស្គាល់​ច្បាស់​ថាអាឡិចសាន់​ដឺត្រូហ្វី​​​ម៉ូវ (Alexander Trofimov) ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ ក្នុង​ឃុំ​ញាឮនៅ​​​​ផ្ទះ​គ្រួសារ​​​មួយ​​​ ដែល​មាន​កូន​​​​​ស្រី​​ម្នាក់​អាយុ​​​ប្រ​​ហែល​​១១ឬ​១២​ឆ្នាំ​រស់​នៅ​។

លោកច័ន្ទថារិទ្ធ ​បន្ដ​ថា “មាន​ក្មេង​ស្រីម្នាក់​អាយុ​ប្រហែល​១១ ឬ១២​​​​ឆ្នាំ​…ហើយ ម៉ូឡូ​ឌីយ៉ាកូវ ​ស្រឡាញ់​​ក្មេង​​ស្រី​​​នេះ​។ខ្ញុំ​សង្ស័យ​ថាជន​នេះ​​​​បាន​រំលោភ​បំពាន​​​​​លើ​​ក្មេង​​ស្រី​នេះ​ ប៉ុន្ដែ​ យើង​មិនមាន​​​​​​​​ភស្ដុតាង​​​នេះ​​​​​​​​​​ទេ​”។ លោកគៀតច័ន្ទថារិទ្ធ​ បាន​បដិសេធ​មិន​និយាយ​ថា​ តើ​នគរបាល​បាន​ស៊ើប​អង្កេត​​​បទ​​​​ល្មើស​​ថែម​ទៀត​ដែល​អាច​ប្រព្រឹត្ត​ដោយ​ ម៉ូឡូ​ឌីយ៉ាកូវឬយ៉ាង​ណា​ទេ​ ហើយ​ថា ​ការ​ចាប់​​​​​​ខ្លួន​​​កាល​ពី​ម្សិលមិញ​​នេះ​ គឺ​​អនុវត្ត​​​តាម​បទ​បញ្ជា​របស់​ក្រសួង​មហា​ផ្ទៃ ​ ដែល​បាន​ចេញ​​​កាល​​​ពី​ខែ​មីនា ​​​​​អំពាវ​នាវ​ឲ្យ​បញ្ជូន​ជន​នេះ​ត្រឡប់​ទៅ​ប្រទេស​វិញ​។

ការ​ចាប់​ខ្លួន​ឈ្មោះ​​ ម៉ូឡូឌីយ៉ាកូវ​ នៅក្នុង​ផ្ទះរបស់​​​​ក្មេង​​នេះកើត​​​មាន​​មិន​ដល់​​រយៈ​ពេល​​​​​ប្រាំមួយ​ខែ​​ផងទេ​​​ ចាប់​តាំង​ពី​ជន​​នេះ​​ទទួល​បាន​ការព្រះ​រាជ​​ទាន​​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​​មក​ បន្ទាប់​​ពី​​ជន​នេះ​​បាន​ជាប់​ទោស​​​​ចំនួន​ពាក់​កណ្ដាល​នៃ​ទោស​របស់​​ខ្លួន​​ ពី​បទ​រំលោភ​ផ្លូវ​​ភេទ​​​កុមារ​​​​​​​​កម្ពុជា​ចំនួន​១៥​នាក់​ នៅ​​ខេត្ត​ព្រះសីហនុដោយ​​​នៅ​​ទី​​​​​​​នោះ​​​ជននេះធ្លាប់​​ដឹក​នាំ​ក្រុម​ហ៊ុន​​​មួយ​អភិវឌ្ឍន៍​រមណីយ​​​ដ្ឋាន​​​​​​​​​​ទេស​​ចរ​​ណ៍​​ ដែ​​​​ល​​ចំណាយ​​អស់​​ប្រាក់​​​ជា​ច្រើនលា​​ន​ដុល្លារ​ ​គាំ​ទ្រ​ដោយ​វិនិយោ​​​គិន​​​​បរទេស​ ។

ភ្លាម​​​​ៗបន្ទាប់​ពីបានដោះ​លែងម៉ូឡូឌី​យ៉ាកូវ​អង្គការការ​ពារ​​សិទ្ធិ​កុមារ​ចំនួន​១៤​ បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​​​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជាគោរព​​​តាម​សំណើ​​ចុះ​​​​​ខែ​​​​​​ឧសភា ​​ឆ្នាំ​​​២០០៩​​របស់​​រុស្ស៊ី សុំ​​ធ្វើ​បត្យាប័ន​ជន​​​នេះ​​​ដោយនៅទ​ី​នោះ​​​​​សមត្ថ​​​កិច្ច​​កំពុង​តាម​​ចាប​់ខ្លួន​ពី​បទបំពាន​ផ្លូវ​ភេទ​​​​ក្មេង​​ស្រី​​អាយុ​​​១០​​ឆ្នាំ​​ពីរ​នាក់​ និងក្មេង​​​អាយុ​១១ឆ្នាំ​ម្នាក់​។

បច្ចុប្បន្ន​ ម៉ូឡូឌីយ៉ាកូវ ​កំពុង​​​ស្ថិត​ក្នុង​​​​​​បញ្ជី​របស់​​​នគរ​បាល​​អន្តរ​ជាតិ​អាំងទែប៉ូល ដែល​​​​សមត្ថកិច្ច​​កំពុង​​​តាម​​​ចាប់​ខ្លួន​​​ពីបទ​​ចាប់​​រំលោភ​​​កុមារ​​ក្នុង​ក្រុងមូស្គូ។​​​

បន្ទាប់​ពី​បាន​ចាប់​ខ្លួន​​​នេះ​​កាល​ពី​ម្សិលមិញម៉ូឡូឌីយ៉ាកូវ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ពញាឭ បន្ទាប់​មក​​ បញ្ជូន​ទៅ​កាន់​​​កន្លែង​​​​​នគរបាល​អន្ដោ​ប្រវេសន៍​ ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​កំពុង​​ជាប់​ឃុំ​ខ្លួនក្នុង​​​រាជធានីភ្នំ​​ពេញ​​នៅ​​​​ឡើយ។ លោក ច័ន្ទថារិទ្ធ​ បាន​មាន​ប្រសាសន៍​ថាក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​ការ​សម្រេច​ថា តើ​ត្រូវ​បណ្ដេញ​ ម៉ូឡូឌីយ៉ា​កូវ​ ចេញ​ពី​ប្រទេស​កម្ពុ​​ជាឬ​ត្រូវ​ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​រុស្ស៊ី​វិញ​។

លោក ច័ន្ទថារិទ្ធ បាន​មានប្រសាសន៍​បន្ដ​ទៀត​ថា “ជា​ការ​ពិត​ យើង​ត្រូវ​​​​​​តែ​​បណ្ដេញ​​​ជន​នេះ​ចេញ​។ យើងត្រូវ​​​ការ​ពារ​ប្រជាជន​របស់​យើង ​ជា​ពិសេស​ក្មេង​ៗ​”។ ម៉ូឡូឌីយ៉ាកូវអាយុ​៤៥​ឆ្នាំ ត្រូវបាន​ដោះ​លែង​ពីពន្ធនាគារខេត្ត​ព្រះ​សីហនុ កាល​ពី​ខែ​ធ្នូ​​ ជា​សេច​ក្តីសម្រេច​​មួយ​ដែល​​​បាន​​​​រង​​​ការ​​រិះ​គន់​យ៉ាង​​ខ្លាំង​ពីបណ្តា​អង្គ​ការ​​​​​ការ​ពារ​សិទ្ធិ​មនុស្សដែល​​​លើក​ឡើង​ថា ​​ជន​នេះ​​នៅ​តែ​ជា​ការ​គំរាម​កំហែង​​​ដល់​​កុមារ​កម្ពុជា​​នៅ​​​ឡើយ។

កាលពី​ខែ​មីនា ​​ភ្លាមៗ ​​បន្ទាប់​​​ពី​​​​ជន​នេះ​​​​ត្រូវ​បាន​គេ​​ប្រទះ​​​ឃើញ​​កំពុង​​​​​ដើរ​​ទិញ​​​បន្លែ​​ក្នុង​ផ្សារ​ទំនើប​​​មួយ​​​កន្លែង​ក្នុង​​​​រាជធានី​ភ្នំពេញ​​​ ក្រសួង​មហាផ្ទៃ​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ធ្វើ​ការ​ចាប់​ខ្លួន ម៉ូឡូ​ឌីយ៉ាកូវ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹងញត្តិ​​​​នេះ​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ​​គេ​​មិន​បាន​​​​​​ដឹង​​ពី​​​កន្លែង​លាក់​ខ្លួន​របស់​​​ជន​នេះ​ទេ​។

លោកអីុវចំរើនស្នង​ការ​នគរបាល​ខេត្ត​កណ្ដាល​បាន​បញ្ជាក់ថា លោក​​​​បាន​ចូល​រួម​ក្នុងប្រតិ​បត្តិ​​​ការ​​ការ​ចាប់​ខ្លួន​ ម៉ូឡូ​ឌីយ៉ាកូវ​ ដែរ ប៉ុន្ដែ​​បាន​បដិសេធ​មិន​ធ្វើ​ការ​​​បំភ្លឺ​​បន្ថែម​ទៀត​ទេ។ អង្គ​ការ​សកម្ម​​​ភាព​​ដើម្បី​​​កុមារ​ ដែល​​ជា​អង្គ​​ការ​​ការ​ពារ​សិទ្ធិ​កុមារ​ ​បាន​​​កោត​សរសើរ​​​​​​​​​ចំពោះ​​​ការ​ចាប់​ខ្លួននេះ ហើយ​​​បាន​​ជំរុញ​​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​បត្យាប័ន​ជន​ជាតិ​រុស្ស៊ី​រូប​នេះ​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ។

អង្គការ​​​នេះ​​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​​ការ​ណ៍មួយ​​​ថា “ការ​ចាប់​ខ្លួន​នេះ​គឺ​​​ជា​​​ការ​បញ្ចប់​ប្រវត្តិ​​​ដ៏​​​យូរ​​​​នៃ​​​​សកម្ម​​​​​​​ភាព​រំលោភ​បំពាន​​​របស់​​​​ជន​​​នេះ​​​​ ​ និង​ហានិភ័យ​ ដែល​​​ជន​នេះ​​បង្ក​​​មក​លើ​​​​កុមារ​​​កម្ពុជា ដែល​ងាយ​រង​គ្រោះ​។ កម្ពុជា​បាន​សម្រេច​ចិត្ត​ត្រឹមត្រូវ​ ហើយ​យើង​នឹង​រង់ចាំ​មើល​ជំហានត្រឹម​​​ត្រូវ​​​បន្ទាប់ដែល​​រដ្ឋាភិបាល​​នឹង​​​​ចាត់​​ការ”។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បន្ថែម​ទៀត​ថា “យើងសូម​​​កោត​សរសើរ​​ដែល​រដ្ឋាភិបាល​កម្ពុជា​​​គោ​រព​​​​តាម​សំណើ​​​​របស់​​​​​​​រុស្ស៊ី សុំ​​​​​ធ្វើ​បត្យា​​ប័ន​​ និង​​សុំ​ឲ្យ​ជួយ​ប្រទេស​រុស្ស៊ី តាម​មធ្យោបាយ​ដែល​អាច​ធ្វើ​​ទៅ​បាន​ ដើម្បី​កាត់​ទោស​​ ម៉ូឡូឌីយ៉ាកូវ​”៕

ប្រែសម្រួល​ដោយឃិនណៃ

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស