42.2 C
Phnom Penh

រដ្ឋាភិបាល​មិន​បាន​លើក​ឡើង​បញ្ហា​លោក​ សម រង្ស៊ី នៅ​ឯ​​​​ជំនួ​ប​ ជាមួ​យលោកស្រី គ្លីនតុន​ ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួ​ងកា​រ​​​បរទេ​ស​បា​ន​ចេញ​​សេចក្តី​ថ្លែង​​កា​រ​ណ៍​មួ​យ​ ពណ៌នា​លម្អិត​អំ​ពី​ជំ​នួ​ប​​របស់​លោកហោណាំ​ហុង ​នៅទី​ក្រុ​ង​វ៉ា​​ស៊ីន​តោន​កា​ល​ព​ី​ថ្ងៃ​អង្គា​រ ​ជាមួ​យ​លោក​ស្រី ហ៊ី​លឡា​រី​ គ្លីន​តុន ​រដ្ឋ​ម​ន្ត្រី​​​ក្រសួ​​ង​កា​រ​​បរទេ​ស​អា​មេរិក​ ប៉ុន្តែ​មិន​បា​ន​លើក​ឡើង​ថា ​មេដឹក​នា​ំទាំ​ង​ពីរ​​​ពិ​ភាក្សា​អំ​ពី​​លោកសមរង្ស៊ី ​ប្រធា​ន​គណ​បក្សសម​ រង្ស៊ីនោះ​ទេ។

​នៅ​ឯសន្និសីទកា​សែត​នៅ​​ទី​ក្រុ​ង​វា៉​​ស៊ីន​​តោន មួយ​​ថ្ងៃ​បន្ទាប់​ពី​ជំ​នួ​ប​នេះ លោកស្រី​វី​ក​តូ​​រីយ៉ា​ នូ​ឡិន (Victoria Nuland) អ្នកនាំ​ពាក្យ​ក្រសួ​ង​កា​រ​​បរទេ​ស បា​ន​មា​ន​ប្រ​សាសន៍​ថា​ ​​លោក​ស្រី​ គ្លីន​តុន បា​ន​មា​ន​ប្រ​សាសន៍​ទៅកា​ន់​​លោក​​ ហោ ណាំ​ហុង អ​ំ​ពី​អ្នក​ប្រឆាំ​ង​​ខាង​នយោ​បា​យ​ជាយូ​រមក​ហើយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនដែ​ល​រស់​​នៅ​ក្នុ​ង​​កា​រ​និរទេសខ្លួន​ ដើម្បី​គេច​ពី​កា​រ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​​​ជាង​១០ឆ្នាំ​ ពី​បទប្រមាថ​គណបក្ស​ប្រជា​ជន​កម្ពុជា​។

លោក​ស្រី នូឡិន បា​នមា​ន​ប្រ​សាសន៍​ថា “​ បញ្ហា​​របស់​លោក​ សមរង្ស៊ីពិត​ជា​បា​ន​​លើក​ឡើងមែន​ ហើយ​​រដ្ឋ​ម​ន្ត្រី​ក្រសួង​កា​រ​បរទេ​ស​រូប​នេះ​បា​ន​លើក​ឡើង​អ​ំ​ពី​​សារៈសំ​ខាន់​នៃ​កា​រ​បោះ​ឆ្នោត​ដោយ​​សេរី​ យុត្តិធម៌និង​​មាន​​តម្លា​ភាព​ក្នុង​ឆ្នាំ​​២០១៣ និង​​មា​ន​កា​រ​​ចូល​រួម​​ត្រឹម​ត្រូវ​ពី​​គ្រប់​អ្នក​​នយោ​បា​យ​ទាំ​ង​អស់”។

​លោក​ស្រី ​នូ​ឡិនមិន​បា​ន​លើក​ឡើង​ថាសហ​រដ្ឋ​អាមេរិក​​ចង់​ឲ្យ​​រដ្ឋាភិ​បា​ល​កម្ពុជា​អនុ​ញ្ញាត​ឲ្យ​លោក​ សមរង្ស៊ី​ វិល​ត្រឡប់​មក​ប្រទេ​ស​កំ​ណើតវិញ​​​ ដើម្បី​​ចូ​ល​រួម​ក្នុងការ​​បោ​ះឆ្នោត​នោះ​ទេ ហើយ​លោកស្រីបា​ន​ចាត់​ទុក​កា​រ​លើក​ឡើង​​បែប​នេះ ថា​ជា​បញ្ហា​​​របស់​ប្រទេ​ស​​កម្ពុជា​។

​​ដូច​សន្និសី​ទ​កា​សែត​នៅ​ក្នុ​ង​ ទីក្រុ​ង​វា៉​ស៊ីន​តោ​ន​ដែរនោះ សេចក្តី​​ថ្លែង​កា​រ​ណ៍កា​ល​ពី​ថ្ងៃ​សុក្រ​របស់​ក្រ​​សួ​ង​កា​រ​ប​រទេ​ស​ ​បា​ន​កត់​សម្គាល់​ថា ​លោក​ស្រីគ្លីនតុននិង​លោកហោណាំ​ហុង ​​បា​ន​ពិ​ភាក្សា​គ្នា​អ​ំ​ពី​អ្ន​ក​ភូមិ​​​​នៅ​​រាជ​ធា​នី​ភ្នំ​ពេញ​ចំនួន១៥​នាក់ ​ដែ​ល​ត្រូ​វ​បា​ន​បញ្ជូន​ទៅ​ដាក់​ពន្ធនា​គា​រ​ព្រៃ​ស​កា​ល​ពី​ខែ​មុន​ ដោ​យ​សារ​តវ៉ា​​នឹង​កា​រ​​​បណេ្តញ​​​ប្រជាជន​​ចេញ​​ពីបឹង​កក់​ អំពី​​សេចក្តី​ព្រាង​​ច្បាប់​​ស្តី​ពី​អង្គកា​រក្រៅរដ្ឋាភិ​បា​ល​ ដែ​ល​បា​ន​​​ពន្យារ​ពេល និងអំពី​​កា​រ​​ត្រៀម​លក្ខណៈ​របស់​កម្ពុជា​ក្នុង​នាម​ជា​អ្នក​រៀបចំ​​​​វេទិកា​តំ​បន់​អា​ស៊ាន​នៅ​​ខែ​ក្រោ​យនេះ។ ទោះ​ជាយ៉ាង​ណា  សេចក្តី​ថ្លែង​ការណ៍​នេះ​​មិន​បា​ន​លើក​ឡើង​អំពី​លោក ​សម រង្ស៊ីអំពីគណបក្ស​ប្រឆំាង​ ឬអំពី​កា​រ​បោះ​ឆ្នោត​ជាតិនោះទេ។

លោក កុយ គួង អ្ន​ក​នា​ំ​ពាក្យ​​ក្រសួ​ង​កា​រ​បរទេស ដែ​ល​​ចេញ​សេចក្តី​​ថ្លែង​ការណ៍​នេះ មិន​អា​ចទាក់​ទ​ង​សុំ​ការ​​អត្ថា​ធិ​ប្បាយ​បា​ន​ទេ​។ លោក​នា​យក​​រដ្ឋមន្ត្រី ហ៊ុន សែន បា​ន​ច្រាន​ចោលជា​​សាធា​រណ​ៈចំ​ពោះ​​កា​រ​​អ​ំ​ពា​វ​សុំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​លោក សម​ រង្ស៊ី ដើម្បី​ឲ្យ​លោក​បា​ន​ចូ​ល​រួម​ក្នុង​កា​រ​បោះ​ឆ្នោត​។

នៅ​ក្នុង​​សេចក្តី​ថ្លែង​កា​រ​ណ៍​នេះ ក្រសួ​ង​កា​រ​​បរទេ​ស​បា​ន​លើក​ឡើង​ថា​ លោកហោណាំ​ហុង ក៏បា​ន​ស្នើ​ឲ្យ​សហ​រដ្ឋ​អា​មេរិក​​បន្ត​ពិ​ភាក្សា​​អំ​ពី​លទ្ធភា​ពលុប​ចោល​​បំ​ណុល ​ដែល​​កម្ពុជា​ជំពាក់​តាំងពី​សម័យលោក​ លន់ នល់​ ​ហើយ​បា​ន​​លើក​ឡើង​ថា​ ក្នុងឋានៈ​ជា​ប្រធា​ន​​អា​ស៊ាន​ កម្ពុជា​នឹង​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​​ជម្លោះ​របស់​​ចិនជាម​ួយ​ប្រទេ​ស​ហ្វីលីពីនអំពី​​កោះ​នៅ​សមុទ្រ​​ចិន​ខាង​​ត្បូ​ង​នោះ​ទេ។

​សេចក្តី​ថ្លែង​កា​រ​ណ៍នេះ​បា​នលើក​ឡើង​ថា​​លោកស្រី​​ គ្លីន​តុន ក៏បា​ន​សម្តែង​កា​រ​គាំ​ទ្រ​ចំពោះ​​សំណុំ​រឿង​០០១ និង​០០២​នៅ​​សា​លា​​ក្តី​ខ្មែរក្រហមផង​ដែរ។ ​សេចក្តី​​ថ្លែង​ការណ៍​នេះ​មិន​បាន​លើក​ឡើង​អំ​ពី​សំណុំ​រឿង​​ផ្សេង​ទៀត​ទេ​ ព្រោះជា​សំណុំ​រឿង ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ជំ​ទាស់​ជា​ដាច់​ខាត៕

(រាយ​កា​រ​​ណ៍បន្ថែម​ដោ​យ Zsombor  Peter)

ប្រែសម្រួល​​ដោយចេវប៊ុននី

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស