32.5 C
Phnom Penh

កសិករមិនទទួលផល​​​ចំណេញ​​​ពី​​​កំណើន​​​ផលិត​​​ផល​​​ស្រូវ​​​នោះ​​​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ការ​​​សិក្សា​​​ថ្មី​​​មួយ​​​ចេញ​​​ផ្សាយ​​​ដោយ​​​ស្ថាប័ន​​​មីក្រូ​​​ហិរញ្ញវត្ថុ​​​ក្នុង​​​ស្រុក​ឈ្មោះ​ឥណទាន​​​​ពលរដ្ឋ​​​រុង​​​រឿង​​​ (IPR) ​បាន​បង្ហាញថា
ការ​​​ចំណាយខ្ពស់​ ទៅ​​​​លើ​​​ផលិត​​​កម្ម​​​ស្រូវ​​​ និង​​​កង្វះ​​​ខាត​​​ជំនួយ​​​ពី​​​រដ្ឋាភិបាល ​​​បាន​​​ធ្វើ​​​ឲ្យជីវភាព​​​របស់​​​​​​​កសិករស្ថិត​​​នៅ​​​ជិត​​​ខ្សែបន្ទាត់​នៃ​​ភាព
​​​ក្រី​​​ក្រ​​​ ថ្វី​​​បើ​​​មាន​​​កំណើន​​​ដែលមិន​ធ្លាប់​មាន​ក្នុង​​វិស័យ​​នេះ​ក៏​ដោយ​​​។

ការ​​​សិក្សា​​​ឯករាជ្យ​​​​​​ ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​អ្នក​​​ស្រាវ​​​ជ្រាវកម្ពុជា​​​ពីរ​​​រូប​​​ និង​​​នរវិទូពីររូប​​​​ទៀត ​​​ម​​​ក​​​ពី​​​សាកលវិទ្យា​​​ល័យ​​​អប្សាឡា (Uppsala) នៅ​​​ប្រទេស​​​ស៊ុយ​​​អែត​​​នេះ បាន​​​សិក្សា​​​ទៅ​​​លើកសិកម្ម​ស្រូវ​នៅក្នុង​​​ខេត្ត​​​តាកែវ​​​ និង​​​ការ​​​ចំណាយ​​​ទៅ​​​លើ​​​ថ្នាំ​​​សម្លាប់​សត្វ​​​ល្អិត​​​ និង​​​វត្ថុធាតុ​​​ដើម​​ដូច​​​ជា ពូជ​​​ស្រូវ​​​ និង​​​ជីជា​​​​ដើម។

យោង​​​តាម​​​ការសិក្សា​​​ ដែល​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ព្រហស្បតិ៍នេះ បង្ហាញថា គ្រាន់​​​តែ​​​ការ​ចំណាយ​លើ​សម្ភារ​​​​ទាំងនេះ វា​​​ស្មើ​​​នឹ​ង​​​៤០​​​​​​ភាគ​​​រយ​​​នៃ​​​ប្រាក់​​​ច​​​ំណូល​​​ ដែល​បាន​​​មក​​​ពី​​​ទិន្នផល​​​ស្រូវ​​​ទៅ​ហើយ។ ការ​​​ចំណាយ​​​ផ្សេង​​​ទៀត​​​ដូច​​​ជា ការ ​​​​ទៅ​​​លើ​​​កម្លាំងពលកម្ម​ គ្រឿង​​​ចក្រ​​​ ប្រព័ន្ធ​​​ធារាសាស្ត្រ ​ប្រេង​​​សាំង​​​ និង​​​ការ​​​ប្រាក់​​​ គឺ​​​នៅ​​​មិន​​​ទាន់​​​រាប់​​​បញ្ចូល​​​នៅឡើយ​​​ទេ​​​។

ជា​​​លទ្ធផល​​​ កសិករ​​​ភាគ​​​ច្រើនទទួល​បាន​ប្រាក់​​​កម្រៃតែ​​​​​​២.៥០០​​​រៀលប៉ុណ្ណោះ​​ក្នុង​​​មួយ​​​ថ្ងៃ ឬ​តិច​ជាង​នេះក៏​មាន ​​រីឯ​​​អ្នក​ផ្សេង​ទៀតទទួល​រង​ការ​ខាត​បង់​តែ​ម្តង​​​ ហើយ​ត្រូវ​​​​ពឹង​​​ផ្អែក​​​ទៅ​​​លើ​​​ប្រាក់បញ្ញើពី​​​សមាជិក​​​គ្រួ​​​សារ​​​របស់​​​ពួក​​​គាត់​​​ ដែល​​​បាន​​​ចាក​​​ចេញពី​​​ស្រុក​​​ទៅ​​​រក​​​ការ​​​ងារ​​​ធ្វើ​​​ នៅ​​​រាជធានី​​​ភ្នំពេញ​​​ ឬក៏​នៅ​ប្រទេស​​​ថៃ​​​។

ការ​​​សិក្សា​​នេះ​​បាន​​​លើក​​​ឡើង​​​ថា “ កសិករ​​​ភាគ​​​ច្រើន​​​​​​​ត្អូញ​ត្អែរ​អំពី​​​​ការ​​​ទទួល​​​បាន​​​ប្រាក់​ចំណេញ​​​តិច​​​តួច​ពី​​​ការខិត​​​ខំប្រឹង​​​ប្រែង​​​របស់​ពួកគាត់​​​ និង​​​ពី​​​ការ​​​ទទួល​​​បាន​​​ទិន្នផល​​​ស្រូវ​​​
ខ្ពស់​​​”។ ការ​​​សិក្សា​​​នេះ​​​បាន​​​លើក​​​ឡើង​​​បន្ដ​​​ថាការ​​​ធ្វើ​​​​​​ឯក​​​ជន​​​ភាវូបនីយកម្ម​​​​នាពេល​ថ្មីៗនេះ​លើ​​​​ប្រព័ន្ធ​​​ធារាសាស្ត្រ​​​ទ្រង់​​​ទ្រាយ​​​តូច​​​ ក៏​​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​​​​កសិករក្នុង​ការ​តស៊ូ​រក​​​ប្រាក់​​​ចំណេញ​​​ដែរ​​​។

ការ​​​សិក្សានេះ​​​បាន​​​លើក​​​ឡើង​​​ថា កសិករ​​​​​​ជា​​​រើយ​​​ៗ​​​ត្រូវ​​​ចំណាយ​រហូត​ដល់​១០​​​ភាគរយ​​​នៃប្រាក់​​​ចំណូលពី​​​​​​ទិន្នផលស្រូវ​​​របស់​​​ពួក​​​គាត់​​​ទៅលើ​​​ថ្លៃ​​​ទឹក “ ថ្វីបើ​​​ផ្លូវ​​​ទឹក​​​ធំៗ​​​មូួយ​​​ចំនួន​​​ជា​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​របស់​​​រដ្ឋ​​​ និង​សម្រាប់ប្រើជាប្រយោជន៍សាធារណៈក៏ដោយ”។ កាលពី​​​ឆ្នាំ​​​២០១០​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ហ៊ុន សែន​​​ បានដាក់​​​ចេញ​​​នូវ​​​គោល​​​នយោ​បាយ​​​​នាំ​​​អង្ករ​​​​​​​​​ចេញ​​​ឲ្យ​​​បានមួយ​​​លាន​​​តោន​​​ត្រឹម​​​ឆ្នាំ​​​២០១៥​​​។​ ​​យោង​​​តាម​​​របាយការណ៍​​​មួយ​​​ចេញ​ផ្សាយ​​​ដោយ​​ក្រសួង​​​ពាណិជ្ជកម្ម​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ឲ្យ​ដឹងថា កាល​ពី​ឆ្នាំ​មុន​​​ផលិតកម្មស្រូវ​​​របស់​​​ប្រទេស​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​៦,៤២​​​ភាគរយ​​​ ដល់​​​៨,៧៨​​​លាន​​​តោន​ដោយ​​​ទិន្នផល​​​ស្រូវ​​​បាន​​​កើន​​​ឡើង​​​ដល់​​​​​អត្រា​ស្រដៀង​គ្នា​េនះ​​ដែរ​​​។

រទេស​​​កម្ពុជា​​​បាន​​​នាំ​​​អង្ករ​​​ចេញ​​​ចំនួន​​​៤៩.៤៥០​​​តោននៅ​ក្នុង​រយៈ​ពេល​បួន​ខែដំបូង​​នៃ​​ដើមឆ្នាំនេះ​​​ គឺ​​​កើន​ឡើង​​​​​​ច្រើន​​​ជាង​​​ឆ្នាំ​​​មុន១៣ភាគរយ។ យោង​​​តាម​​​របាយកាណ៍​​​នេះ​​​ ប្រាក់​ចំណូល​​​​​បាន​​​កើនឡើង​​​ដល់​​​៣៥​​​លាន​​​ដុល្លារ​​​ គឺ​​​កើន​ឡើង​​​​​៤០ភាគរយ​​​ពី​​​ឆ្នាំ​​​មុន​​​។ ការ​​​សិក្សា​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “​​​ការ​​​ចំណាយ​​​ទៅ​​​លើ​​​ផលិតកម្ម​​​ស្រូវ​​​ក្រោម​គម្រោង​​​​បង្កើន​​​ទិន្នផល​​​ស្រូវ​​​ ​​​មាន​កម្រិត​ខ្ពស់​ខ្លាំង​ណាស់​​​ ហើយ​​​ឈ្មួញ​​​កណ្ដាល​​​មួយ​​​ចំនួន​​​កំពុង​​​តែ​​​រក​​​ប្រាក់​​​ចំណេញ​​​បាន​​​យ៉ាង​​​ច្រើន​​​ពី​​​ការខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​កសិករ​​​។ មានឱ​កាស​
​តិចតួចណាស់​ ដែលកសិករ​​អាច​​​ធ្វើ​​​​​​ដូច្នេះ​បាន​​​។

ដោយ​​​សារតែ​​​ការ​​​ចំណាយ​​​ខ្ពស់នេះ​​​ ការ​​​កើន​​​ឡើង​នៃស្ថាប័ន​​​មី​​​ក្រូហិ​​​រញ្ញវត្ថុ​នៅ​​​តាម​​​​ទីជន​​​បទ​​​ និង​​​ការ​​​ចំណាយ​​​ខ្ពស់​​​ទៅ​​​លើេ​​​សម្ភារ​នានា​​មុនពេល​​​ប្រមូល​​​ផល​នោះ ​​​កសិករ​​​ពឹង​​​ផ្អែក​​​កាន់តែ​ខ្លាំង​ឡើង​ទៅ​​​លើ​​ឥណទាន​ខ្នាត​តូច ដើម្បីយកប្រាក់មក​ធ្វើស្រែ។ របាយ​​​ការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា​​​ “វា​​​ច្បាស់​​​ណាស់​​​ថា​​ ឥណទាន​​​ខ្នាត​​​តូច​មិន​អាច​ខ្ចីតែម្តង​​​ចប់​​​នោះ​​​​​ទេ ប៉ុន្តែសម្រាប់​​​​​​​កសិករ​​​ភាគ​​​ច្រើន​​​នៅ​​​តែ​​​ត្រូវការ​​​ឥណទាន​​​ខ្នាត​​​តូច​​​ជា​​រៀង​រាល់​​​ឆ្នាំ។ របាយ​​​ការណ៍​​​បាន​​​បន្ត​​​ថា​​​ឥណ​​​ទាន​​​ខ្នាត​​​តូច​​​ភាគ​​​ច្រើន​​​ដែល​​​កសិករ​​​ខ្ចី​​​មាន​​​ចំនួន​ចន្លោះ​​​ពី​​​៥០០​ដុលា្លារ​​​ដល់​​​១.៥០០​​​ដុល្លារ​​​ដោយ​​​មាន​​​អត្រា​​​ការប្រាក់​​​ប្រចាំខែ​​​ប្រហែល​​​២,៩ភាគ​​​រយ ដែល​​​នេះ​​​ជា​​​អត្រា​​​ការ​​​ប្រាក់​​​មួយ​​​ដែល​​​គេ​​​គិតថា​​​​​​ខ្ពស់ណាស់។
របាយ​​​ការណ៍នេះ​​​លើក​​​ឡើង​​​ថា​​​ “ជីវភាព​​​រស់​​​នៅ​​​ប្រចាំ​​​ថ្ងៃរបស់​​​កសិករ គឺ​​​ពឹង​​​ផ្អែកជា​ប្រចាំ​ទៅ​​​លើ​​​ឥណទាន​​​ខ្នាត​​​តូច​​​”។

​​​ភាគហ៊ុន៣៣.៦៥ភាគរយ​របស់​ស្ថាប័ន​​​មីក្រូហិរញ្ញ​​​វត្ថុ​​​ឥណទាន​​​ពល​​​រដ្ឋរុង​​​រឿង ជា​​​ក្រុម​​​ហ៊ុន​​​ចេញ​​​ផ្សាយ​​​ការ​​​សិក្សា​នេះ​ ​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុមហ៊ុន​​​ IPR HK Ltd. ដែលគ្រប់​​​គ្រង​ទាំង​​​ស្រុងដោយ​​​​ក្រុម​​​ហ៊ុន​​​វិនិយោគ​​​នៅ​ក្នុង​​​​ស្រុក​​​មួយ ​​​គឺក្រុម​​​ហ៊ុន​​​លីអូផាត ​ខេបភីថល ​(Leopard Capital) រីឯភាគហ៊ុន​​​ផ្សេង​ទៀត​​​គ្រប់​​​គ្រង​​​ដោយ​សេដ្ឋី​​​កសិពាណិជ្ជកម្ម គឺ​លោក ភូ ពុយ។

យោងតាម​​​ការសិក្សា​​​នេះ ​​​​​​ឥណទាន៩៨​​​ភាគ​រយ​​​របស់​​​ស្ថាប័ន​​​មីក្រូហិរញ្ញ​​​វត្ថុ​​​ឥណ​​​ទាន​​​ពល​​​រដ្ឋរុង​​​រឿង ត្រូវបាន​​​ផ្តល់​​​ទៅ​​​ឲ្យ​កសិករ​​​។  លោក គិត សេង​​​ រដ្ឋលេខាធិការ​​​ក្រសួង​​​កសិកម្ម​​​បាន​​​មាន​ប្រសាសន៍​​​​ថា​​​ ផ្នែកខ្លះ​​​នៃ​​​មូល​​​ហេតុ ដែល​​​នាំ​ឲ្យ​ប្រាក់ចំណូល​​​របស់​​​កសិករ​​​ធ្លាក់ចុះ​​​នោះ គឺ​ដោយសារ​តែ​រដ្ឋា​ភិបាល​មិន​​បង្កើន​​​ប្រាក់​​​​ឧបត្ថម្ភ​​​​​ធនសម្រាប់​​​ឧស្សា​ហកម្ម​ដែល​កំពុង​រីក​ចម្រើន​ក្នុង​ប្រទេស​កម្ពុជា​​នេះ​​​ទេ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស