32.5 C
Phnom Penh

​​​​​​គ្រួសារ​​​អ្នក​​​ភូមិ​​​បឹង​​​កក់​​​បួង​​​សួង​​​​​​​​​​​​សុំ​​​​​​​​​​​​ឲ្យ​​​​​​​​​សម្ដេច​ព្រះ​មហាក្សត្រិយ៍​ជួយ​​​​​​ដោះ​​​លែង​​​​អ្នក​​​​​​​​​ទោស​​​​​​​​​​​​១៣​​​​​​នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ប្រហែល​​​៥០​​​នាក់​​​មក​​​ពី​​​សហ​គមន៍​​​​បឹង​​​កក់ ក្នុង​​​​​​រាជធានីភ្នំពេញ​​​បាន​​​ឆក់​​​ឱកាស​​​​​ក្នុង​​​​​​ថ្ងៃ​​​បុណ្យ​​​ចម្រើន​​​ព្រះ​​​ជន្ម​​​​​​ព្រះ​​​​​​មហាក្សត្រិយ៍​នរោត្ដម​​​ មុនីនាថ សីហនុ កាល​​​ពី​​​ម្សិល​មិញ​ដើម្បី​​​​​​​​​បួង​​​​​​​​​សួង​​​សុំ​​​ឲ្យ​​​ទ្រង់​​​​​ជួយ​​​​​​​​​​​​ដោះ​​​លែង​​​អ្នក​​​ជិត​​​​ខាង​​​​​​​​​​​​ចំនួន​​​​​​១៣​​​នាក់របស់​​​ខ្លួន​​​ ដែល​​​ត្រូវ​​​​​​​​​​​​​​​បា​​​ន​​​សាលា​​​​​​​​​​​​ដំបូង​​​​​​​​​​​កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​កាល​​ពី​​​ខែ​​​មុន ដោយ​​​​​​សារ​​​​​​​​​​​​ការ​​​​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​នឹង​គម្រោង​​​អចលនទ្រព្យ​​​របស់​​​សមាជិក​​​ព្រឹទ្ធ​សភា​​​​​​​​​​មួយ​​​​​​​​​​​​រូប​​​​​​​​​​​​​​​​​​មក​​​ពី​​​គណប​​​ក្ស​​​ប្រជា​​​ជន​​​កម្ពុជា។

អ្នក​​​ភូមិ​​​ទាំង​​​​​​នេះ ​​​ដែល​​​ចោទ​​​​​​​​​ប្រ​​​​​​កាន់​​​​​​ក្រុម​​​ហ៊ុនស៊ូកាគូអុីន ​​​របស់​​​លោក ឡៅ ម៉េង​​​ឃិន ថាបាន​​​​​​​​ប្លន់​​​​​​យក​​​ដី​​​របស​់​​​​​​​​​ខ្លួន​​​​​​ និង​​​បាន​​​បណ្ដេញ​​​ប្រជា​​​ពលរដ្ឋ​​​រាប់ពាន់​​​គ្រួសារ​​​ចេញ​​ពី​លំនៅ​ដ្ឋាន​​​​​​ដោយ​​​​​​​​​ខុស​​​ច្បាប់​​​នោះ​​​ បាន​​​នាំគ្នា​​​អុជ​​​ធូប​​​ទៀន​​​​​បួង​​​​​​​​​​​​​​សួង​​​​​​​​​​​​​​​ដល់​​​​​​​​​បារមី​​​​​​​​​ព្រះ​​​អង្គ​​​ដង​​​កើ​ នា​មាត់​​​​​​​​​​​​​ទន្លេ​​​ទល់​​​មុខ​​​ព្រះ​​​បរមរាជវាំង​​​។

អ្នក​​​ភូមិ​​​​​​ម្នាក់​​​​​​ឈ្មោះ កែក ច័ន្ទរស្មី បាន​​​និយាយ​​​ថា “ យើង​​​​​​បាន​​​​​​សម្រេច​​​ចិត្ត​​​បួង​​​សួង​​​​​​​​​​​​​​​​​​សុំ​​​​​​​​​ឲ្យ​​​​​​​​​​​​​​​​​​បារមី​​​​​​​​​​​​ព្រះអង្គដង​​​កើ​​​ ​ជួយ​​​​ដោះ​​លែង​​​ស្ត្រី​​​ទាំង​​​នោះ​​​មក​​​​​​វិញ​​​​​​ និង​​​ថ្វាយ​​​ព្រះពរ​​​​​​​​ឲ្យ​​​​​​សម្តេច​​​​​​​​​ម៉ែ​​​មាន​​​ព្រះ​​​រាជ​​​សុខភាព​​​ល្អ​​​ក្នុង​​​​​ឱកាស​ចម្រើន​​ព្រះជន​​្ម​​​គម្រប់​​​ជន្មាយុ​​​៧៦​​​ព្រះវស្សា​​​​​​របស់​​​ទ្រង់។ នេះជា​​​សារ​​​មួយ​​​ថ្វាយ​​​​​​​​​សម្តេច​​​​​​​ម៉ែ សុំ​​​ឲ្យ​​​ទ្រង់​​​ជួយ​​​អន្ដរា​​​គមន៍ដោះ​​​លែង​​​​​​​​​ពួក​គេ​​​[ស្ត្រីទាំង​​នោះ]”។

ស្ត្រី​​​ទាំង​​​១៣​​​នាក់​​​នេះត្រូវ​​​បាន​​​សាលា​​​ដំបូង​​​រាជធាន​​​ីភ្នំពេញ​​​ កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនា​គារ​​​រយៈពេល​​​ពីរ​​​ឆ្នាំកន្លះ​​​ បន្ទាប់​​​​​​​​​ពី​​​​​​បាន​​​​ការ​​​បើក​​​​​​​​​សវ​​​​​​នាការ​​​កាត់​​​ក្ដីដ៏លឿនមួយ​​​កាលពីថ្ងៃ​​​ទី​​​២៤​​​ ខែ​​​ឧសភា ​​​​​​តាម​​​​​​​​​ការ​​​​​​ចោទ​​​​​​​​​​​​​​​​​​ប្រកាន់​​​ពីបទ​​​កាន់​​​កាប់​​​ដីធ្លី​​​ដោយ​​​​​​ខុសច្បាប់​​​ និង​បទបះ​​​​​​បោរ​​​​​​ ​​​ការ​​​កាត់ទោស​​​នេះត្រូវ​​​បានអង្គការ​​​​​សិទ្ធិមនុស្ស​​​នានា​​​ថ្កោល​​​ទោស​​​យ៉ាង​​​ខ្លាំង​​​។

អ្នកស្រី បូ ឆវី អ្នក​​​ភូមិបឹង​​​កក់​​​ម្នាក់​​​ទៀត​​​ដែល​​​បាន​​​ចូលរួម​​​ក្នុង​​​ការ​​​បួង​​​សួង​​​កាល​​ពី​ម្សិលមិញ​​​នេះដែរ បាន​​​និយាយ​​​ថា “ ​​​ថ្ងៃ​​​នេះ​​​ជា​​​ឱកាស​​​ដ៏ល្អ​​​ សម្រាប់ថ្វាយ​​​សារ​​​នេះ​​​ទៅ​សម្តេច​​​​​​​​​​​​ម៉ែ ដោយ​​​សារ​​​តែ​​​វាជា​​​ថ្ងៃ​​​ចម្រើន​​​ព្រះ​​​ជន្ម​​​របស់​​​ទ្រង់​​​”។  អ្នកស្រី​​​បាន​​​និយាយ​​​ថា “ យើង​​​បាន​​​មក​​​បួង​​​សួង​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ថ្វាយ​​ព្រះពរ​​​​​ដល់​​​សម្តេច​​​​​​​​​ម៉ែ​​​ ឲ្យ​​​មាន​​​ព្រះ​​​​​​រាជ​​​សុខភាព​​​ល្អ​​​ និង​​​សុំ​​​ឲ្យ​​​ទ្រង់​​​ជួយ​​​អន្តរាគមន៍​​​​​​ដោះ​​​​​​លែង​​​​​​​​​ស្ត្រី​​​ទាំង​នោះ។ ខ្ញុំជឿ​​​ជាក់​​​ថា សម្តេច​​​​​​​​​ម៉ែ​​​​​​នឹង​​​ព្យាយាម​​​ជួយ​​​អ្នកភូមិបឹង​​​កក់​​​យើង​​​ដែល​​​ជា​​​ជន​​​ស្លូត​​​ត្រង់​​​”។ តាម​​​សំណើរបស់​​​មេធាវី​​​ពួក​​​គាត់​​​ស្ត្រី​​​ទាំង​​​១៣​​​នាក់​​​នោះ​​​បានឲ្យ​​​គេ​​​​​​បញ្ជូន​​​សំណុំ​​​រឿង​​របស់​​​ខ្លួន​​​ទៅ​​​សាលា​​​ឧទ្ធរណ៍​​​ ដែល​​​បាន​​​កំណត់​​​យក​​​​​​​​​ថ្ងៃ​​​ទី​​​២៧​​​ ខែ​​​មិថុនា​​​មក​​​​​​​​​​​​​​បើក​​​​​​សវនា​ការ​​​​​​ជំនុ​​​ំ​​​ជម្រះ។

ស្ត្រី​​​ប្រាំមួយ​​​នាក់​​​ក្នុង​​ចំណោម​​​ស្ត្រី​​​ទាំង​​​នេះ​​​ បាន​​​ធ្វើ​​​កូដកម្ម​​​បង្អត់​​​អាហារ​​​ ដោយ​​​​​​​​​​​​​​​​​​អ្នក ខ​​​្លះ​​​បាន​​​ចាប់​​​ផ្ដើម​​​​​​បង្អត់អាហារ​​​ខ្លួន​​​ឯងតាំង​​​ពី​​​ថ្ងៃ​​​ទី១០ ខែមិថុនាមក​​​​​​​​​ម្លេ៉ះ​​​​​​ ដើម្បី​​​តវ៉ា​​​​​​​​​នឹង​​​ការ​​​ផ្ដន្ទាទោស​​​​​​​​​ខ្លួន។​​​ ប៉ុន្ដែ សាច់​​​ញាតិ និង​​​មិត្ត​​​ភក្ដិ​​​របស់​​​ពួក​​​គាត់​​​បាន​​​អះអាង​​​ថា ពួក​​​គាត់​​​ទាំង​​​​អស់​​​​​​គ្នា​​​បាន​​​​​​សុំ​​​​​​ឲ្យ​​​​​​​​​​​​ស្ត្រី​​​​​​ទាំង​​​​​​នោះ​​​​​​បញ្ឈប់​​​កូដកម្ម​ភ្លាម​​​ បន្ទាប់​​​ពី​​​បាន​​​ដឹង​​​ថា បុរស​​​​​​ម្នាក់​​​​​​ និង​​​ស្ត្រី​​​​​​​​​មកពី​​​​​​ស​​​ហ​​​​​​គមន៍​​​​​​បឹង​​​​​​កក់​​​​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅខាង​​​ក្រៅ​​​តុលាការ​​​ពេលកាត់​​​ក្ដី​​​កាល​​​ពី​​​ថ្ងៃទី​​​២៤​​​ខែ​​​ឧសភាត្រូវ​​​បាន​​​ដោះលែង​​​ឲ្យ​​​នៅក្រៅ​​​ឃុំ​​​​​​បណ្ដោះ​​​អាសន្ន​​​ កាលពី​​​ថ្ងៃ​​​សុក្រ ។

អ្នកស្រី ច័ន្ទរស្មី បាន​​​និយាយ​​ថា “ ​​​ពួក​​​គាត់​​​បាន​​​ចាប់​​​ផ្ដើម​​​ទទួល​​​ទាន​​​អាហារ​​​វិញហើយ​នៅពេល​​​ពួក​​​គាត់​​​បាន​​​ឮដំណឹង​ថា  តុលាការ​​​បាន​​​ដោះ​​​​លែង​​​អ្នក​​​ទាំង​​​ពីរ​​​នោះ​ឲ្យ​​​នៅក្រៅ​​​ឃុំ​​​ជា​​​បណ្ដោះ​​​អាសន្ន​​​។វាគឺជារឿង​​​ល្អ ហើយ​​​យើង​​​សប្បាយចិត្ត​​​ខ្លាំង​​​ណាស់​​​ ដែល​​​ពួក​​​គាត់​បញ្ឈប់​​​​​​ការ​​​​​​ធ្វើ​​​កូដកម្ម​​​បង្អត់​​​អាហារ​​​”។ លោក ប៉ោ គុណ្ណារ៉ា ​​​ប្ដី​​​របស់​​​អ្នក​​​ស្រី តុល​ស្រីពៅ បាន​​​និយាយ​​​ថា គាត់បាន​​​ទៅ​​​សួរ​​​សុខ​​​ទុក​្ខប្រពន្ធ​​​របស់​​​គាត់កាល​​​ពី​​​ព្រឹកម្សិលមិញ​។ គាត់​​​បាន​​​និយាយ​​​ថា “ ស្ថាន​​​ភាព​​​ជំងឺ​របស់​​​ប្រពន្ធ​​​ខ្ញុំ​​​បាន​​​គ្រាន់​​​បើ​​​ ហើយ​​​គាត់​​​បាន​​​ចាប់​​ផ្ដើម​​​ទទួល​​​ទាន​​​អាហារ​​​ឡើង​​​វិញហើយ​​។ ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ខ្លាំង​​​ណាស់​​​ ដែល​​​គាត់បញ្ឈប់​​​​​​ការ​​​​​​ធ្វើកូដកម្ម​​​បង្អត់​​​អាហារ​​​ ពីព្រោះ​​​ប្រសិន​​​បើ​​​គាត់នៅតែ​​​បន្ដ​​​ទៀត​​​នោះ​​​ ជីវិត​​​របស់​​​​​​គាត់​នឹង​​​​​​​​​​​​មាន​​​គ្រោះ​​​ថ្នាក់​​​ជា​​​មិន​​​ខាន​​​​​​”៕

          ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា

 

 

 

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស