29.6 C
Phnom Penh

ក្រុមហ៊ុន​រុករករ៉ែដែ​ក​ចិន ចំណាយ​សាង​សង់​ការិយាល័យ​របស់គណ​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាននិយាយ​កាលពី​ម្សិល​មិញ​ថាក្រុម​​​ហ៊ុ​ន​រុករករ៉ែ​របស់ចិនមួយបាន​ផ្ដល់​អំណោយ​ជា​ទឹក​ប្រាក់​ប្រហែល​២០០​.០០០​ដុល្លារសម្រាប់​សាង​សង់​ទីស្នាក់ការ​ស្រុក​ថ្មី​មួយ​ នៅ​​​ក្នុង​ខេត្ត​ព្រះ​វិហារ​របស់គណ​បក្ស​ប្រជា​ជន​កម្ពុជាដែល​កំពុង​គ្រប់​គ្រង​អំណាច​។

លោក​ គង់មករាប្រធានការ​ិយាល័យ​ឧស្សាហកម្ម​ រ៉ែនិង​ថាមពល​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​ថាក្រុម​ហ៊ុន​ចិន​ឈ្មោះ Cambodian Iron Holding and Industrial Mining Co.Ltd.​ បាន​ផ្ដល់​មូល​និធិ ​សម្រាប់​ការ​សាង​សង់​ការិយា​ល័យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​រវៀងដែល​ត្រូវ​បាន​សម្ពោធ ​កាល​​​ពី​​​ក្នុង​​​​ខែ​មករា។លោក​បាន​ថ្លែងថាក្រុមហ៊ុន​​​នេះ ​នៅ​តែ​ធ្វើ​ការ​សិក្សា​ពី​លទ្ធភាព​ជីក​យករ៉ែ​ដែក​ ដែល​ជា​ធម្មតាគឺជាការ​ជីក​យក​រ៉ែពី​រណ្ដៅ​ចំហមួយ ​ដើម្បីរៀប​ចំ​ដាក់​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ​ជីក​យក​រ៉ែ​តែម្តង។

លោក​ មករាបានបញ្ជាក់ថាការ​ចំណាយ​នេះ ​មិន​ពាក់​ព័ន្ធ​ជា​មួយ​ក្រុមហ៊ុន​ ដើម្បី​​​ឲ្យ​​​មាន​​​ការ​យក​ចិត្ត​ទុកដាក់​​ពី​មន្ត្រី​មូលដ្ឋាន​នោះទេហើយ​ថាអំណោយ​នេះ​នឹងមិន​មាន​​​​ឥទ្ធិពល​លើ​ការ​ធ្វើ​សេចក្ដី​សម្រេច​របស់​រាជ​​​រដ្ឋាភិបាល​ឡើយ។លោក​​​មាន​​​ប្រសាសន៍​​​ថា“តាមពិតវាជា​​កាយវិការសប្បុរស​ធម៌​របស់​​​ក្រុមហ៊ុន​នេះចំពោះ​ការបរិច្ចាគដោយ​ស្ម័គ្រ​ចិត្ត​សម្រាប់​ការ​ចំណាយ​ទំាង​អស់​ទៅ​លើ​ការ​សាង​សង់​ទីស្នាក់ការ​ស្រុករបស់​​​គណ​​​បក្ស​​​ប្រជា​​​ជនកម្ពុជា​”។លោក​បន្ថែមថាក្រុមហ៊ុន​​ចិន​​​នេះ​​​ក៏​ចំណាយ​សម្រាប់​ការ​សាង​សង់​ឧទ្យាន​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​ខេត្តព្រះ​វិហារ​​​​ផង​ដែរ។

លោក​ អេសារ៉ូអភិបាល​ស្រុក​រវៀងបាន​​​មាន​​​ប្រសាសន៍ថាក្រុមហ៊ុននេះ​បាន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ​២០០​.០០០​ដុល្លារដើម្បី​សាង​​​សង់​អគារ​ទី​ស្នាក់ការបក្ស។លោក​បញ្ជាក់ថាគណ​បក្សប្រជាជនកម្ពុជានៅមូល​ដ្ឋាន​បាន​ស្នើសុំក្រុមហ៊ុន​នេះជួយ​ផ្ដល់​ជំនួយ​សម្រាប់​សាងសង់ការិយា​ល័យ​ថ្មី​របស់ខ្លួន​។លោកសារ៉ូថ្លែង​ថាមានអំណោយ​ប្រហាក់​ប្រហែល​​​​គ្នានេះដែរ លោក ទ្រី ភាព ​ម្ចាស់ចម្ការ​​​កៅ​ស៊ូ​បានឧបត្ថម្ភថវិកា​ចំនួន​៧០​.០០០​ដុល្លារដើម្បី​សាង​សង់​ការិយា​ល័យ​ឃុំ​មួយ​នៅក្នុង​ឃុំ​រមនា។

លោក​បានប្រសាសន៍ថា“យើង​មិន​បាន​ប្រើ​ឈ្មោះ​រដ្ឋាភិបាល​ឬអាជ្ញាធរ​ដើម្បី​ស្នើ​ក្រុមហ៊ុន​ឲ្យផ្ដល់​អំណោយ​សម្រាប់​ការ​សាង​សង់​នោះទេ”។លោក​បន្ថែមថាក្រុមហ៊ុន Cambodian Iron Holding and Industrial Mining Co.Ltd.​ ​ក៏បាន​ជួយ​សាង​សង់​អនុវិទ្យាល័យ​មួយកន្លែង​នៅ​ក្នុង​ឃុំ​រៀបរយ​ ក្នុង​ស្រុក​នេះ​​​ផង​ដែរ។

យោង​តាម​លោក​ មករាបាន​ឲ្យដឹង​ថាក្រុម​​​ហ៊ុន​នេះជាក្រុមហ៊ុន​​មួយ​ក្នុង​ចំណោម​ក្រុម​​​ហ៊ុន​ចំនួន​១៦​​ដែល​ទទួលបាន​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ដែក​ ឬ​រ៉ែមាស​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​។ ក្រុមហ៊ុន​ចិន​មួយ​ទៀតឈ្មោះ​ Guangxi Nonferrous Metal Croup ទើប​បាន​ទទួល​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ប៉ុណ្ណោះ​នៅ​ក្នុង​ខេត្ត​នេះ​ កាល​​​ពី​ឆ្នាំ​មុន​ ហើយ​បាន​ប្រកាស​អំពីផែន​ការ​សាង​​​​សង់​រោង​ចក្រ​ស្លដែកដែល​មាន​ទឹក​ប្រាក់​៥០០​លាន​ដុល្លារនៅ​ក្នុង​ស្រុក​រវៀង។

លោក​ មករាបាន​ថ្លែងថាក្រុមហ៊ុន​នេះ​ក៏​​​បាន​ផ្ដល់​ប្រាក់​ ដើម្បី​កសាង​ផ្លូវមួយ​ខ្សែ​​ប្រវែង២៧​គីឡូ​ម៉ែត្រនិង​សាង​សង់​សាលា​មួយ​ខ្នង​ក្នុង​ខេត្ត​នេះ​។ លោក​ ឡៅម៉ុង​ហៃ​ អ្នក​វិភាគ​នយោ​​​បាយ​​​​​​ឯក​រាជ្យ​បាន​ថ្លែងថា“វា​ចម្លែក​ណាស់”ចំពោះ​អំណោយរបស់​ក្រុមហ៊ុ​នមួយ​ឲ្យទៅគណ​បក្ស​នយោ​បាយ​មួយ​ ជាជាង​ផល​ប្រយោជន៍​សង្គម​។លោក​ថ្លែងថា“ក្រុមហ៊ុន​ចិននេះកំពុង​តែ​គិត​ថាគណ​បក្ស​គ្រប់គ្រង​ ក៏ដូច​ជាអាជ្ញា​ធរ​ដែរដូច​ករណី​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ជា​រដ្ឋ​​​​មាន​តែ​បក្ស​មួយអ៊ីចឹ​ង”។

លោក​ រីឆាដស្ដេនជ័រ (Richard Stanger) ប្រធាន​សមាគម​ក្រុមហ៊ុនរុករករ៉ែនិង​ជីកយក​រ៉ែ​ នៅក្នុងប្រទេសកម្ពុជាបានថ្លែងថា​​​ លោក​មិន​បានដឹង​អំពី​អំណោយសម្រាប់​សាងសង់​អគារ​គណ​បក្សប្រជាជនកម្ពុជាទេតែបាន​​​មាន​ប្រសាសន៍ថាក្រុមហ៊ុន​ជា​ច្រើនតែង​តែ​ជួយ​សហ​​​​​​​គមន៍ដែល​ខ្លួន​កំពុងធ្វើប្រតិ​បត្តិ​ការ​រក​​​សុី។លោក​បន្តថា “អ្វីៗ​អាស្រ័យលើ​ក្រុម​​​ហ៊ុន​​​​​​​ឯក​ជន​។អ្វី​ដែល​ពួកគេ​ យកប្រាក់​​​ដើម្បី​​​ដោះ​​​​ស្រាយ​ការងារ​របស់​ខ្លួន​ គឺមិនដូច​គ្នាទេ​ សម្រាប់​ក្រុមហ៊ុន​ដទៃទៀត”៕

ប្រែ​សម្រួល​ដោយចេវប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស