28.5 C
Phnom Penh

ក្រុម​ហ៊ុន​ OCIC គ្រោងសាងសង់ផ្ទះ ​ល្វែង​នៅ​លើអាកាស​យានដ្ឋានចាស់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយ​រូប​ដែល​បាន​ដឹង​ពី​គម្រោងសាង​សង់​ផ្ទះល្វែង បាន​ឲ្យ​ដឹង​កាល​ពី​​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​វិនិយោគ​កម្ពុជាក្រៅ​ប្រទេសហៅ​ថា អូស៊ី​អាយស៊ី (OCIC) បានគ្រោង​​រៀបចំ​ផែនការ​សាង​​សង់​អគារ​ផ្ទះ​ល្វែង​ ដែលមាន​ផ្ទះ​ល្វែង​៤០០ល្វែងនៅលើ​អាកាស​យានដ្ឋាន​​ចាស់​ខេត្ត​រតនគិរី។

លោក​ លី ទៀង នាយក​សាខា​ធនាគារ​កាណាឌីយា៉ នៅ​ក្រុង​បានលុង​ បាន​និយាយថាក្រុម​ហ៊ុន​នេះ​ បា​ន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋា​ភិបាល​ ដើម្បី​សាង​សង់​អគារ​ផ្ទះ​ល្វែងជាច្រើន​​ល្វែង​​ និង​ផ្សារ​ទំនើបមួយ​​ ព្រម​ទាំង​ធនាគារ​ផង​ដែរ​ នៅ​លើ​អាកាស​យានដ្ឋាន​ចាស់​នេះ​។លោក​បាន​និយាយ​ថា កាល​ពី​ដើមខែ​នេះក្រុមហ៊ុនអូស៊ីអាយ​ស៊ីនេះ​ បាន​ចុះ​បញ្ជី​អតិ​ថិជន​ដែល​ត្រូវ​ទិញ​អគារ​ព្រម​ទាំងប្រាក់ចំណេញ​សម្រាប់​គម្រោង​នេះ​បាន​ចំនួន​ច្រើន​។​

លោក លីទៀង​ បន្ដ​ទៀត​ថា“ផ្ទះ​ល្វែង​ជាច្រើន​ត្រូវ​បាន​លក់​ដាច់​ ហើយ​មាន​អតិ​ថិ​ជន​មួយ​ចំនួន​ស្នើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​សាង​សង់​បន្ថែម​ទៀត​”។ លោក​លើក​ឡើង​ទៀត​ថារូប​លោក​ផ្ទាល់​មិនទាន់​បាន​ដឹង​ច្បាស់​ថា តើ​គម្រោង​សាង​សង់​នេះ​ នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ប៉ុន្មាន​នោះ​ទេ​ ហើយ​ក៏​មិន​ដឹង​ថានឹង​ចាប់​ផ្ដើម​បញ្ចុះ​បឋមសិលា​សាង​សង់​នៅ​ពេល​ណា​ដែរ​។ លោក ប៉ាវហមផាន អភិបាល​​ខេត្ត​រតនគិរី បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​គម្រោង​នេះ​ទេ​ ហើយ​បន្ថែម​ថា ការសម្រេច​​ចិត្ត​អនុញ្ញាតលើ​គម្រោង​នេះ​ គឺ​អាស្រ័យលើ​គម្រោង​នេះ​។ លោក​បន្ថែម​ដូច្នេះ​ថា “គម្រោង​សាង​សង់​នេះ​អាស្រ័យលើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​សម្ប​ទាន​ដី ឬ​ក៏​ត្រូវ​លក់​ ឬ​ត្រូវ​យក​អ្វី​មួយផ្សេង​ទៀត​មក​ជំនួស​អាកាស​យានដ្ឋាន​នេះ”។ អាកាសយានដ្ឋាន​ខេត្ត​រតនគិរី​មួយ​នេះ បាន​ឈប់​បម្រើ​ជើង​ហោះ​ហើរ​ពាណិជ្ជ​កម្ម​​ នៅ​ក្នុង​ឆ្នាំ​២០០៧៕

ប្រែសម្រួល​ដោយហួង​ កុកទៀន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស