28.4 C
Phnom Penh

និស្សិត​ស្ម័គ្រ​ចិត្ត​ព្យាយាម​ដោះ​ ស្រាយ​ជម្លោះ​ដី​ធ្លី​ ដើម្បី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លីនៅ​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកវើនសៃ, ខេត្ត​រតនគិរី- ស្ថិតនៅ​​ក្នុងម្លៀកបំពាក់​ទាហាន​ប៉ារ៉ា​ មាន​ពាក់​ស្បែក​ជើង​កវែងរបស់​ទាហាន​ និង​ខ្សែ​ក្រវាត់​ ព្រម​ទាំង​​​ពាក់​មួក​ ដែល​មាន​ស្លាក​សញ្ញា​ក្រសួងរៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​​ និស្សិត​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​ មើល​ទៅ​ហាក់​ដូច​ជាក្រុមមួយមាន​វិន័យ​ដ៏តឹងរុឹង​អ៊ីចឹង។

គ្មាន​ស្នាម​ញញឹម​នោះ​ទេ​ នៅ​ពេល​ពួក​គេ​​អង្គុយ​នៅ​លើ​គ្រែ​ឈើ​ នៅ​ក្នុង​ទី​ធ្លា​វត្ត​អារាម​​មួយ ទម្រង់បែប​បទ​ និង​ក្រដាស​ជា​បាច់​ៗ​ ត្រូវ​បាន​រៀប​ចំ​យ៉ាង​ត្រឹម​ត្រូវ​ ដើម្បី​​ទុក​សម្រាប់​កត់ត្រាសេចក្ដី​លម្អិត​របស់​កសិករ​ ដែល​សង្ឃឹម​ថា និស្សិត​ស្ម័គ្រ​ចិត្ត​ក្មេងៗ​ទាំង​នេះ​នឹង​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ និង​ជីវ​ភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​នៅ​ថ្ងៃ​ណាមួយ​។

ស្ត្រី​ជា​ច្រើន​ ព្រមទាំង​មានកូន​តូចៗ​​នៅ​លើ​ភ្លៅ​បាន​មក​ដល់​ទី​នេះ ​ដោយជិះ​ម៉ូតូដែល​ប្រឡាក់​សុទ្ធ​តែ​ភក់​ដីក្រហម​ ប្ដី​ប្រពន្ធ​ពីរ​នាក់ ដែល​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ​ បាន​ធ្វើ​ដំណើរតាមរថយន្ត​ ហើយឯក​សារ​របស់​ពួក​គាត់​ដាក់​ចូល​​ទៅ​ក្នុងថង់​​ប្លាស្ទិក​ពណ៌​លឿង​ ដើម្បី​កុំ​ឲ្យ​ទទឹក​។

ពួក​គាត់​ទាំង​អស់មានគ្នា​ចំនួន​១៤០​នាក់មកពីឃុំប៉ុង បាន​មកទី​នេះ​កាល​ពី​បី​ថ្ងៃ​មុន ដើម្បី​ចូល​រួម​ក្នុង​កម្មវិធីរកដំណោះ​ស្រាយ ចំពោះបញ្ហាដីធ្លី​របស់​រដ្ឋាភិបាល​ ដែលបាន​ក្លាយ​ទៅ​ជា​បញ្ហា​សង្គមដ៏​មាន​ជម្លោះ​​បំផុត​នា​ពេល​សព្វ​ថ្ងៃ​​ ដូច​ជា​ការ​បាត់​បង់​ដី​ធ្លី និង​ការ​បណ្ដេញ​ចេញ​។

ដោយ​មាន​ការ​ចុះ​បញ្ជី​ដី​ធ្លី​របស់​ពួក​គាត់​តាមរយៈនិស្សិត​ស្ម័គ្រ​ចិត្ត​ក្មេងៗ​ទាំង​នេះ​ កសិករ​ ដែល​ពោរពេញ​ទៅ​ដោយ​ក្ដី​សង្ឃឹម​ ឮគេ​សន្យា​ថា នឹង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ជា​បណ្ដោះ​អាសន្ន​ ដែល​អាច​ជួយ​ការ​ពារ​ដី​ធ្លី​របស់​ពួក​គាត់​ ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ នៅក្នុង​ស្រុក​វើនសៃ ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ អេសខេ គ្រុប(SK Group) ដែល​ជា​ក្រុម​ហ៊ុន​ឯក​ជន​មួយ​មក​​​ពី​ប្រទេស​ឥណ្ឌា ដោយ​ចាប់​ដៃ​គូ​ជាមួយ​ក្រុម​​​ហ៊ុន​ក្នុងប្រទេស​កម្ពុជា​។

ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន​បរទេស​ត្រូវ​បាន​​​ផ្ដល់​សិទ្ធិ​ឲ្យ​កាន់​កាប់​ដី​ធ្លី​ ដែល​អ្នក​ភូមិ​ធ្លាប់​បាន​កាន់​កាប់​ និង​ធ្វើ​ចម្ការ​រួច​មក​ហើយ​នោះ ​និស្សិត​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​ មិនអាច​ឆ្លើយនឹង​​សំណួរបានទេ។ ហើយ​ហេតុ​អ្វី​បាន​ជា​និស្សិត​ ដែល​មាន​បំណងល្អ ​ត្រូវ​តម្រូវ​ឲ្យ​ទៅ​ចុះ​បញ្ជី​ដី​ធ្លីដែល​មន្ត្រី​រាជការ​មួយ​ចំនួន​តូច​នៅថ្នាក់​ឃុំ ស្រុកនិង​ខេត្ត​ ព្រមទាំងថ្នាក់​ជាតិ​បាន​ទទួល​ខុស​ត្រូវ​រួច​ទៅ​ហើយ​នោះ​ គឺ​ជា​សំណួរ​មួយ​ផ្សេង​​ទៀត​ ដែល​មិន​ទាន់បាន​សួរ​ពួក​គេ​។

នៅ​ពេល​ដែល​ការ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ឲ្យជ្រះសឡះការ​ជំរុញលើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ពីសំណាក់​និស្សិត​ស្ម័គ្រ​ចិត្ត​ នៅក្នុង​គម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នេះ​ គឺ​ជា​រឿង​មួយ​ផ្សេងប៉ុន្ដែមិន​​ច្បាស់​លាស់។ និស្សិតនុតច័ន្ទ​​​ម៉ូលីវណ្ណអាយុ​២៥​ឆ្នាំ​ ជា​និស្សិត​ដែល​បានបញ្ចប់​ការ​សិក្សា​នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ និង​ជា​ប្រធាន

​​​ក្រុមនិស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​១៥​នាក់​ ដែល​កំពុង​​​​តែវាស់​វែង​ដី​ធ្លី​ ក្នុង​ស្រុក​វើនសៃបាន​លើក​ឡើង​ថា“យើង​បាន​តាំង​ចិត្ត​​ច្បាស់​​​ណាស់ដើម្បី​ធ្វើការ​ងារ​នេះ​។យើង​ធ្វើការ​ដោយ​ស្មោះ​ត្រង់​ ​និង​មិន​ពន្យារ​ពេល​ក្នុង​ការ​វាស់​វែង​ដី​ណាមួយ​ឡើយ។ពួក​យើងជា​​​​កម្លាំង​ដែល​មក​ជួយ​សង្គម​… ពួកយើង​ប្ដេជ្ញា​​​​សម្រេចគោលដៅ​របស់​ខ្លួន​ឲ្យ​បាន​”។

និស្សិត​ ច័ន្ទ​​​ម៉ូលីវណ្ណបាន​បន្ដ​ថា“យើង​ជា​​​​និស្សិត​ស្ម័គ្រ​ចិត្ត​ ព្រោះ​យើង​មើល​ឃើញ​ថាអ្នកភូមិ​បាន​ជួបនូវបញ្ហា​ជា​ច្រើន​នៅក្នុង​ការ​ប្រើ​ប្រាស់​ដី​ធ្លី​របស់​ខ្លួន​។យើង​ជួយ​ពួក​គាត់​ ដើម្បី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ទៅ​ឲ្យ​ពួក​គាត់ធ្វើដូច្នេះពួក​គាត់​អាចប្រើ​ប្រាស់​ដី​របស់​ខ្លួន​បានហើយ​ពួក​គាត់​អាច​ទុក​ដី​ធ្លី​របស់​ខ្លួន​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួក​គាត់​ផង​ដែរ​”។

ដោយ​អង្គុយ​ជាមួយ​និស្សិត​ស្ម័គ្រ​ចិត្ត​​​មួយ​​​​ក្រុម​ បន្ទាប់​ពី​ធ្វើ​ការ​ចុះ​ទិន្នន័យរយៈ​ពេល​​​​​​​មួយ​​​​ព្រឹក​ នៅ​ក្បែរ​ដី​ធ្លី​ទាំង​នេះ​ និស្សិត​ ច័ន្ទ​ម៉ូលីវណ្ណបាន​និយាយ​​ដូចជា​អ្នក​នយោ​​​បាយ​​​​អ៊ីចឹង​អំពី​គម្រោង​នេះហើយ​ស្មារតី​នៃ​និស្សិត​ស្ម័គ្រចិត្ត​​​ក្មេង​ៗ​ទាំង​នេះ​មើល​ទៅ​ស្ទើរ​តែ​ដូច​ជា​អ្នក​ដែល​មក​ពី​រាជ​​​ធានី​​​ភ្នំពេញ​​​អ៊ីចឹង​​​​។

មាន​តែ​និស្សិត​ស្ម័គ្រ​ចិត្ត​ម្នាក់​ ក្នុង​ចំណោម​និស្សិត​ស្ម័គ្រ​ចិត្តមួយ​ក្រុម​នេះ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​រតនគិរី​ មុន​ពេល​ពួក​គេ​ទាំង​អស់​​​​បាន​​​​ទៅ​ដល់​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មិថុនាបន្ទាប់​​​​ពី​ការ​ធ្វើ​ដំណើរ​រយៈ​ពេលមួយ​ថ្ងៃ​ពី​​​រាជ​​​ធា​​​នី​​​ភ្នំពេញដោយ​អង្គុយ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ដ​ទាហាន​ ដែល​មាន​ដំបូល​គ្រប​ពី​លើ​។

នៅពេល​​និស្សិត​ ច័ន្ទ​ម៉ូលីវណ្ណរៀបរាប់​អំពី​គម្រោង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ ការ​ងារ​របស់​ពួក​គេ​ គឺ​ត្រូវ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ រវាង​ក្រុម​ហ៊ុន​ ដែល​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដី​សម្បទាន​ នៅក្នុង​ស្រុក​វើនសៃនិង​អ្នកភូមិ​នៅក្នុង​តំបន់​នោះ។ និស្សិត​ ច័ន្ទម៉ូលីវណ្ណបាន​លើក​ឡើង​នៅ​ពេល​និស្សិត​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​ នៅក្នុង​ក្រុម​របស់​ខ្លួន​ បាន​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ថា “​ឥឡូវ​នេះ​វា​គឺ​ជា​បញ្ហា​កំណត់​ព្រំប្រទល់​​មួយ ​ដែល​មិន​ច្បាស់​លាស់​រវាង​ដី​ធ្លី​របស់​អ្នក​ភូមិ​ និង​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន​។វា​លំបាក​ណាស់​ក្នុង​ការ​កំណត់​ថាដីណា​ត្រូវ​តែ​បាន​ផ្ដល់​​​​ប័ណ្ណកម្មសិទ្ធិ​នោះ”​។

ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ ក៏​ពេញ​ចិត្ត​នឹ​ងចូល​រួម​ដែរ​ “​ពួក​គេ​បាន​សហ​​​ការ​​​ជាមួយ​យើង​ ហេតុ​ដូច្នេះ​ហើយ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ពួក​គេ​ ដើម្បី​ផ្ដល់​ប័ណ្ណកម្ម​​​សិទ្ធិ​ដី​ធ្លី​ទៅ​ឲ្យ​ពួក​គេ​នោះ​”។  តើ​ជម្លោះ​ដី​ធ្លី​បែប​នេះ​ នឹង​ត្រូវ​ដោះ​​​ស្រាយ​​​ដូចម្ដេច​ នៅ​ជំហាន​ដំបូង​ ហើយ​ហេតុ​​​​

អ្វី​បាន​ជា​ក្រុមនិស្សិតនិង​ក្រុម​ការងារ​​​​របស់​​​ ខ្លួនត្រូវ​បាន​ជ្រើស​រើសឲ្យ​ចូល​រួម​ដោះ​ស្រាយ​​​​បញ្ហា​នេះ​ ដែល​ក្រសួង​មួយ​ចំនួន​ហាក់​បី​ដូច​ជា​មិន​អាច​ដោះ​ស្រាយ​បាន​នោះ ​វា​ជា​បញ្ហា ​ដែល​និស្សិត​ ច័ន្ទម៉ូលីវណ្ណមាន​អារម្មណ៍​ថា​ ខ្លួន​មិន​មាន​សិទ្ធិ​និយាយវែកញែកអំពី​ជម្លោះ​ដី​ធ្លី​ទេ។

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស