29.6 C
Phnom Penh

គណបក្ស សម រង្ស៊ី និងគណ​បក្ស​​ សិទ្ធិមនុស្ស ព្រម​​​រួម​បញ្ចូល ​គ្នា​ក្នុ​​​ងជំ​​​នួប​​​​នៅទី​ក្រុង​​​ម៉ានីល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា មេដឹក​នា​ំ​គណ​បក្ស​​​ សិទ្ធិ​មនុស្ស និង​​​លោក សម រង្ស៊ី ​​​មេ​​​ដឹក​​​នាំ​​​គណ​បក្ស​ សម​​ រង្ស៊ី បា​ន​ប្រ​កា​ស​​​​ពី​​​ទីក្រុង​​​ម៉ានីល​ប្រទេស​​​ហ្វីលីពីន កា​ល​ពី​ម្សិល​មិញថា គណ​​បក្ស​ទាំង​ពី​នេះ​នឹងរួម​បញ្ចូល​គ្នា​នៅ​ក្នុង​​​ឆ្នាំ​​​២០១៣ ឲ្យ​​​បាន​​​មុនការ​បោះ​​​ឆ្នោត​​​ជាតិ។

លោក កឹម សុខា មា​ន​ប្រ​សាស​ន៍​អំ​ឡុង​សន្និ​សីទ​សារព័ត៌មា​នរួ​ម​មួ​យ ជា​មួ​យ​លោក​ សម រង្ស៊ី តាម​​​វីដេអូខន់ហ្វឺរិន ដែលអ្នក​​​គាំ​​​ទ្រ​​​នៅ​​​ទី​ស្នាក់​កា​រ​កណ្តាល​​របស់​គណ​បក្ស សម ​រង្ស៊ី ក្នុង​រាជ​ធានី​ភ្នំ​ពេញ នាំគ្នាតាមដានមើល។ លោក កឹម សុខា និង​​​លោក សម ​​​រង្ស៊ី ​​​បាន​បដិសេធ​​​មិន​​​​​និយាយពី​​​ពេល​​​វេលា​​​ជាក់​​​លាក់​​​ ដែល​​​គណ​​បក្ស​​​របស់លោក​​​​​ទាំង​​​ពីរ​​​ត្រូវ​រួម​​​​​បញ្ចូលគ្នា​​​ ឬ​​​ពី​​​វិធី​​​ដែល​​​ពួកគេ​​​នឹង​​ធ្វើ ​ដោយ​ ​​​មិន​​​ឲ្យ​​​​​​​​​គណ​​​បក្ស​​​ណា​​​មួយ​​​ដើរ​​​ចេញ ​​​ឬបាត់​​​បង់​​​អាសន:​​​ព្រឹទ្ធ​​​សភា រដ្ឋសភា និង​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​របស់​​​ខ្លួន​​​ឡើយ។

យោងតាម​​​មាត្រា​​​៣៥​​​និង​​​មាត្រា​​​៣៦​​​នៃ​ច្បាប់​ស្តី​​ពី​​​គណ​​​បក្ស​​​នយោបាយ ចែង​​​ថា គណ​​​បក្ស​​​មួយ​​​អាច​​​រួម​​​បញ្ចូលគ្នា​​​​​​ជា​​​មួយ​​​គណ​​​បក្ស​​​មួយ​​​​​ទៀត​​​បាន​​​ តែ​​​នៅពេល​​​ណា​​​គណ​​​បក្ស​​​មួយ​​​​ត្រូវ​​​បាន​​​រម្លាយ​​​ចោល​​​ប៉ុណ្ណោះ។​​​​

​​​លោក សម រង្ស៊ី បា​ន​មា​ន​ប្រ​សាស​​ន៍​ថា  “ ពេល​នេះ យើង​មិន​​អាច​​​​លាត​​​ត្រ​​​ដាងបា​ន​ទេ​ ប៉ុន្តែ​គណ​បក្សថ្មី​មួ​យ​នឹង​ចាប​់​កំណើត​ឡើង​​ចេញ​​​ពី​គណ​បក្ស សម រង្ស៊ី និង​គណ​បក្ស ​សិទ្ធិម​នុស្ស​ ក្នុង​ពេល​ឆាប់ៗនេះ​។ ​យើង​នឹង​ដាក់​បេក្ខ​ភាព​តែម្នាក់​​ក្នុង​បញ្ជី​ឈរ​ឈ្មោះ”។

​លោក កឹម សុ​ខា ​មា​ន​ប្រ​សាស​ន៍​បន្ថែម​ថា សមា​ជិក​គណ​បក្សនឹ​ង​ត្រូវ​ពិ​និត្យ​មើល“ យុទ្ធសាស្ត្រ ផ្នែកផ្លូវច្បាប់” ដើម្បី​រួម​បញ្ចូល​គណ​បក្ស​ទាំ​ង​ពីរ​នេះ​ឲ្យបា​ន​ត្រឹម​ត្រូវ​ និង​ដើម្បី​​​កុំ​ឲ្យ​​​​គណ​​​បក្ស​​​ណា​​​មួយ​​​បាត់​បង់​អា​​សនៈ​​​តំ​ណា​ង​​រាស្ត្រ​ ជាប់ឆ្នោត។ ​លោក កឹម ​សុខា បា​ន​បន្ត​ថា “ លក្ខខ​​​ណ្ឌ​​និង​ពេល​វេលា​ នឹងបញ្ជាក់​ប្រាប់​យើង​ក្នុង​ពេល​​​​វេលា​​​សម​ស្របណាមួយ ដើម្បីបង្កើត​គណ​បក្ស​ថ្មី​របស់​យើង​។ យើង​មា​ន​ឆន្ទៈ​ច្បាស់លាស់ក្នុង​កា​រ​​បង្កើត​វា ហើយ​យើងរង់​ចាំ​​សិក្សា​ពី​​​​ផ្លូវច្បាប់​​​ជា​​​មុន​​​សិន​​​។ យើង​នឹង​ដឹង​ពី​វិធី​​​​​រួម​បញ្ចូល​គណ​​បក្សទាំ​ង​ពីរ​ ដោយ​មិនឲ្យ​​បាត់​បង់​អា​សនៈ​នៅ​រដ្ឋ​​សភា”។

​ទន្ទឹម​នឹង​នេះ​ដែរ គណ​​បក្ស​ទាំ​ង​ពី​រ​នេះ​​​​​​យល់​​​ព្រម​​​​​​រួបរួម​​​គ្នា​​​តាមអ្វី​​​ដែល​​​ពួក​គេហៅថា “ ចលនាប្រជា​ធិប​​តេយ្យ​​​​កម្ពុជាសម្រាប់​​សង្គ្រោះជាតិ” ដើម្បី​ចាប់​ផ្តើម​ដំណើរ​​​ការ​​​​បង្រួប​បង្រួម​អ្នក​គាំទ្រ​របស់​ខ្លួន​។ ​​មេដឹក​នា​ំ​គណ​​​បក្ស​​​ទាំង​​​​ពីរ​​​រូប​​​នេះ ​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា ពួកលោក​​គ្មាន​​​​ការ​ព្រួ​យ​បារម្ភ​​​ចំពោះ​​​ការ​​​ប្រ​​កាស​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​របស់​​​គណៈ​កម្មាធិ​កា​រ​ជាតិ​រៀប​​ចំ​កា​រ​បោះ​ឆ្នោត​ ដែល​​​ថាលោក សម រង្ស៊ី មិន​អា​ច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បា​នឡើយ ដោ​យ​​សារ​តែ​លោក​ត្រូវ​បា​​ន​ចាត់​ទុក​ជា​ “ ពិ​រុទ្ធជន”។ លោក សម រង្ស៊ី ដែ​ល​បា​ន​និ​រទេ​ស​ខ្លួន​ឯង​ទៅ​​​រស់​នៅ​ក្នុង​ទី​ក្រុង​ប៉ារីស​ ប្រទេស​​​បារាំង ចាប​់​តាំ​ង​​ពី​ចុងឆ្នាំ​២០០៩មក​នោះ ត្រូ​វ​បា​ន​សាលា​ដំបូង និងសាលាឧទ្ធរណ៍​​សម្រេចផ្តន្ទា​ទោ​ស​ឲ្យជាប​់​ពន្ធនា​គា​រ​​សរុប​១២ឆ្នាំ​ ​ពី​បទ​ញុះ​ញង់​ ផ្សព្វ​ផ្សាយ​ព័ត៌មា​នមិន​ពិត​ និង​បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​​សម្បត្តិ​សាធា​រណៈ ដោយ​​​សារ​​​លោកបាន​​​ដក​បង្គោល​តម្រុយ​ព្រំ​ដែន នៅ​តាម​បណ្តោយ​ព្រំ​​ដែន​វៀត​ណាម​។ ការ​​​ចោទ​​​ប្រ​​​កាន់​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​គណ​​​បក្ស​​​ប្រ​​​ឆាំង​​​​​​ចាត់​​​ទុក​​​ថា​​​ ​​​ដោយ​​​ហេតុ​​​ផល​​​នយោបាយ។

​លោក សម រង្ស៊ី បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ ពេល​នេះ​ វិធី​​របស់​គណ​បក្សប្រឆំាងរួ​ប​​រួម​គ្នា​បែប​ប្រជា​ធិប​តេយ្យ គឺ​រឹង​មា​ំ​ណាស់ ដែល​​​គណ​បក្សកា​ន់​អំ​ណាច​មិន​អាចធ្វើ​ព្រ​ងើយ​កន្តើយ​បាន​​​ឡើយ ចំពោះការ​ទាម​ទា​​រ​របស់​យើង​ឲ្យ​​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិ​ការ​ជាតិ​​រៀប​ចំ​កា​រ​បោះ​ឆ្នោត និង​​​​ការ​​​ទាម​​​ទារ​​​ឲ្យ​​​​ខ្ញុំ​អាចវិល​​ត្រឡប់​មក​វិញដោ​យ​មា​ន​​សេរី​ភាព​ និង​អាច​ឈរ​ឈ្មោះ​​ក្នុង​កា​រ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​​នេះ​​​”។

លោក ឡៅ ម៉ុង​ហៃ អ្នក​​វិភាគ​នយោ​បាយ​​​ឯក​រាជ្យ បា​ន​មា​ន​ប្រ​សាស​ន៍​ថា លោក​​​នៅ​​​តែ​​​មាន​​​ទុទិដ្ឋិ​​​និយម​​​ចំពោះ​​​ជោគ​​​ជ័យ​​​នៃ​​​​​​រួមការ​​​​​​​បញ្ចូល​​​​​​​គ្នា​​​នេះ ដោយសារ​​​​​​តែការ​​​​ប៉ុន​​​ប៉ង​​​របស់​​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​នេះ​​​ ដើម្បី​​​រួម​​​បញ្ចូល​​​គ្នា ធ្លាប់​​​​ជួប​ប្រទះ​​​​​​បរា​​​ជ័យ​​​រួច​​​មក​​​ហើយ​​​​​​​ពេល​​​កន្លងមក។

លោក​​​បាន​​​បន្ថែម​ថា “ ពួ​ក​គេ​ធ្លាប់​​​បរា​​​ជ័យ​​​​នៅ​ក្នុងការរួបរួម​​​គ្នា នៅពេល​​​ឈាន​ជិត​ដល់ដំ​ណាក់​កា​ល ត្រូវរួ​ម​បញ្ចូល​គ្នា​ ឬ​សូ​ម្បី​​​​តែ​​​នៅ​ពេល​​​​​បាន​​​ឈាន​​ដល់​កា​រ​រួប​រួ​ម​គណ​បក្ស។ ពួ​ក​គេ​គួ​រតែផ្តោត​លើ​កា​រ​រួ​ម​បញ្ចូល​គ្នា​​​រវាង​គណ​​​បក្សទាំង​ពី​រវិញ​ ជា​ជាងបង្វែ​រ​កា​រ​ប្រឹង​ប្រែ​ង​​របស់​ខ្លួន​​​ទៅលើ​កា​រ​​បង្កើត​​ចលនា​ប្រជា​​ធិប​​តេយ្យ​​​​កម្ពុជាសម្រាប់​​សង្គ្រោះ​ជាតិ”៕

ប្រែ​​​សម្រួល​​​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស