32.5 C
Phnom Penh

អ្នកជំនាញ​​​ខាងសុខាភិបាល​៖ មូលនិធិបង្កា​​​​រជំងឺគ្រុន​​​​​ឈាម​​​​ ធ្លាក់​​​ចុះធៀប​នឹង​ឆ្នាំ២០០៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​តួលេខ​​​ ដែល​រដ្ឋាភិបាល​ចេញ​​​​ផ្សាយ​​​កាលពីម្សិលមិញ​​​​​ បង្ហាញ​​ថា ចំនួន​​​សរុប​​​នៃកុមារ​​​​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺគ្រុន​​​ឈាម​​​បាន​​​កើន​​​ឡើង​​​ជិត​​​១០០នាក់​​​ ក្នុង​​​រយៈ​ពេល​​​ប្រាំ​​​ពីរ​​​ខែដំបូង​​​នៃឆ្នាំ​​​នេះ​​​ ហើយ​​​ចំនួន​​​នៃការ​​​ឆ្លង​ជំងឺ​​នេះ​​​ បាន​​​កើន​​​ឡើង​​បីដង​​​ ដល់​ជាង​​​​២០.០០០​​​ករណី ក្នុង​​​រយៈពេលដូចគ្នា​​​កាលពីឆ្នាំ​​​មុន​​​ ​។

​​​ចន្លោះ​​​​ពី​​​​​​​​​​ថ្ងៃ​​​ទី១​​​ខែ​មករា ​ដល់​ថ្ងៃ​​ទី​៣១​ខែកក្កដា កុមារ​​​៩៨នាក់​​​ បាន​​​ស្លាប់​​​ដោយ​សារជំងឺគ្រុន​​​ឈាម​​​ ហើយមាន​​​ការ​​​ឆ្លង​​​ជំងឺ​​​នេះ​​​​​​ចំនួន​​​២៣.២១៦ករណី​​​ត្រូវបាន​​​កត់​​​ត្រាទុក​​​ ដែល​​​តួលេខ​​​នេះ​​​បាន​​​មក​​​ពី​​​មជ្ឈមណ្ឌល​​​ជាតិ​​​បារ៉ាសុីតសាស្ត្រ បាណកសាស្ត្រ និង​​​គ្រប់​​​គ្រង​​​ជំងឺគ្រុន​​​ចាញ់​​​ ។

ទោះបី​​​ចំនួន​​​អ្នកស្លាប់មិនទាន់​​​ស្មើនឹង​​​ឆ្នាំ២០០៧ ដែល​​​ពេល​​​នោះ​​​មាន​​​ចំនួនអ្នក​​​ស្លាប់​​​៤០០នាក់​​​ក្នុង​​​រយៈពេល​ប្រាំពីរ​ខែ​ដំបូង​​​នៃ​​​ឆ្នាំ​​​នោះក៏ដោយ​​​​ ក៏អ្នកជំ​​​នាញ​​​សុខាភិបាល​និយាយ​​​ថា ភាពធ្ងន់​​​ធ្ងរ​​​នៃជំងឺនេះមិន​​​មែន​​​ជា​​​អាទិភាព​​​ទេ​​​ជាពិសេស​​​នៅ​​​ពេលគេ​​​គិត​ថា​អាជ្ញាធរ​​​បាន​​​ដឹង​​​ថា ករណីឆ្លង​​​ជំងឺគ្រុន​​​ឈាម​​​កើន​​​ឡើង​​​តាម​​​រដូវកាល​​​រៀងរាល់​​​​ប្រាំ​​​ឆ្នាំ​​​ម្តង។

ខណៈ​ដែល​ចំនួន​​​អ្នក​​​ស្លាប់​​​ដោយ​​​សារ​​​គ្រាប់​​​មីន មាន​​​ត្រឹម​​​តែ​​​២៥នាក់​​​​ក្នុង​​​ប្រទេស​កម្ពុជា​​​អំឡុង​​​ពេល​​​ប្រាំពីរ​​​ខែដំបូង​​​នៃឆ្នាំ​នេះ​​​​ចំនួនថវិកា​​សរុប​​​ឆ្នាំ​​​២០១១​​​សម្រាប់​​​សកម្ម​ភាព​​​កម្ចាត់​​​មីន​​​នៅក្នុង​​​ប្រទេសកម្ពុជា​​​មាន​​​ចំនួន​​​១១,៤​​​លាន​​​ដុល្លារ នេះ​​​បើ​​​យោង​​​តាម​​​មជ្ឈមណ្ឌល​​​សកម្មភាពកម្ចាត់​​​​​​​​​​​​​​​​មីន​​​កម្ពុជា។

បើ​​​ប្រៀបធៀបគ្នា​​​ មជ្ឈមណ្ឌលជាតិ​​​បារ៉ា​សុីត​​​សាស្រ្ត បាណកសាស្រ្ត​​​និង​​​គ្រប់​​​គ្រង​​​ជំងឺ​គ្រុនចាញ់​​​ មាន​​​ថវិកា​​​ត្រឹម​​​តែ​​​២,៥​លាន​ដុល្លារ​​​​​​​ប៉ុណ្ណោះ​សម្រាប់​​​ការ​​ប្រយុទ្ធ​​​ប្រឆាំង​នឹង​​​ជំងឺ​​​គ្រុនឈាម​​​ ទោះ​​​បី​​​ជា​​ចំនួន​​​អ្នក​​​ស្លាប់​​​ដោយ​​​ជំងឺ​​​នេះ​​​ច្រើន​​​ជាង​​​បួន​​​ដងក៏ដោយ។

លោកវេជ្ជបណ្ឌិត ងួន ចាន់​​​ភ័ក្ត្រា​​​ អនុ​ប្រធាន​ ​​​ប្រតិបត្តិ​​​នៃមន្ទីរពេទ្យកុមារ​​​អង្គរនៅ​​​​ក្នុងក្រុង​​​សៀមរាប​​​ ដែល​​​បាន​​​ព្យាបាល​​​អ្នក​​​ជំងឺជាង​​​១.០០០នាក់ ​​​រហូត​​​មកដល់​​​ឆ្នាំ​​​នេះ​​និង​ដែល​​បាន​​​កត់​​​ត្រា​​​ចំនួន​​​អ្នកស្លាប់​​​ប្រាំ​​​នាក់​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍ថា “ ​​​ជំនួស​​​ឲ្យការ​​​រង់​​​ចាំ​​​​ការ​ផ្ទុះ​ឡើង​​នៃជំងឺ​នេះ​ និងការ​ចាត់​​​វិធាន​​​ការ​​​បញ្ឈប់​​​វា​​​នោះ គេ​​​គួរតែ​​​​​​ការពា​​​រ​​​ជាមុន​​​តាម​​​រយៈការ​​​ចាត់​វិធានការ​​​….ដូចជា​​​បញ្ឈប់​​​សត្វ​មូស​​​ [មិន​​​ឲ្យពង] តាម​​​រយៈការ​​​បាញ់​​​ថ្នាំ​​​”។

លោក ប៊ីត រីចន័រ (Best Richner)​​​ស្ថាបនិក​ ​​​មន្ទីរពេទ្យគន្ធបុប្ផា​នៅ​​​​រាជ​ធានី​ភ្នំពេញ ​​​​​​​​​និង​​​ក្រុង​​​សៀមរាប​​​ក៏មាន​​​ប្រសាសន៍​​​ផងដែរថាត្រូវមាន​ការ​​​​ខិតខំប្រឹង​​​ប្រែង​​​ថែមទៀត​​​​​​​​​ក្នុង​ការ​​​ការពារ​​​ប្រជាពលរដ្ឋ​​​មិន​ឲ្យ​មានជំងឺគ្រុន​​​ឈាម។នៅក្នុង​​​សេចក្តីថ្លែងការណ៍​​​កាល​​​ពីម្សិលមិញ លោក រីចន័រ បាន​​​លើក​​​ឡើង​​​​​​ថា

មន្ទីរពេទ្យរបស់​​​លោក​​​បាន​​​អនុញ្ញាត​​​ឲ្យកុមារ​​​ដែល​​​ឆ្លង​​​ជំងឺគ្រុន​​ឈាម​​​ធ្ងន់ធ្ងរ​​​ចំនួន​​​៥.៦០១​នាក់ ចូល​​​សម្រាក​​​ព្យាបាល​​​នៅក្នុង​​​ខែកក្កដា​​​ហើយ​​​កុមារចំនួន​​​​២៤នាក់​​​បាន​​​ស្លាប់​​​នៅ​​​ពេល​​​នោះ​​​។​​​ ដើម្បីកាត់​​​បន្ថយ​​​ចំនួន​​​អ្នកស្លាប់​​​នេះ​​​លោក រីចន័រ​​​ បាន​​​មាន​​​ប្រសាសន៍ថា រដ្ឋា ភិបាល​​​គួរតែ​​​ផ្តោតការ​​​យកចិត្ត​​​ទុកដាក់​​​លើ​ការ​​​ចែកចាយ​​​ថ្នាំ​​​អាបែត​​​ ដែលជាថ្នាំ​​​សម្លាប់​សត្វ​មូស និង​​​អាច​​​បញ្ឈប់​​​ការ​​​ឆ្លង​​​ជំងឺមិន​​​ឲ្យរីក​​​រាលដាល។

លោក រីចន័រ បាន​​​លើក​​​ឡើង​​​នៅក្នុង​​​សេចក្តី​​​ថ្លែងការណ៍នោះ​​​ថា “ ក្នុងចំណោម​​​ប្រជាពលរដ្ឋ​​​​​​​​​ទាំងអស់​​​ មាន​​​ប្រជាពលរដ្ឋ​​​ត្រឹម​​​តែ២០ភាគរយ​​​ប៉ុណ្ណោះ​​​ដែលបាន​​​ទទួល​​​ថ្នាំ​​​អាបែត​​​ដាក់​​​នៅ​​​ក្នុង​​​ពាង​​​ទឹក នៅ​​​ផ្ទះ​​​របស់​​​ពួកគេ។ [ប្រសិនបើគ្រប់​​​គ្នា​​​បានទទួល​​​ថ្នាំ​​​អាបែត​​​] ការកើតជំងឺគ្រុន​​​ឈាម​​​នឹង​​​មិនអាច​​​មាន​​ច្រើន​​​ដូចក្នុងឆ្នាំ​​​២០០៧នោះ​​​ទេ”។

នៅក្នុង​​​ករណី​​​ដែល​​​មាន​​​ជំងឺគ្រុន​​​ឈាម​​​ធ្ងន់​ធ្ងរ​​​ កុមារ​​​អាចមាន​​​អាការក្តៅ​ខ្លាំង​​​ ក្អួត​ចង្អោរ​​​ និង​​​ឈឺចាប់​​​ក្នុង​​​ពោះ ​​​ហើយ​​​អាចបែក​គ្រាប់​​​ឈាម​​ប្រសិន​​​បើមិនបាន​​​ព្យាបាល​ទេ​​​នោះ​​​។

ទោះបី​​​ជា​​​មាន​​​ការ​​​កើន​​​ឡើង​​​​នៃ​ការ​ឆ្លង​​​ជំងឺគ្រុន​​​ឈាម​​​គួរឲ្យភ្ញាក់​​​ផ្អើល​​​នៅក្នុង​​​ឆ្នាំ​​​នេះ​ក្តី​​​ ក៏លោក វេជ្ជបណ្ឌិត ច ម៉េងជួ ប្រធាន​​​មជ្ឈ​មណ្ឌលជាតិ​​​គ្រប់គ្រង​​​បារ៉ាសុីតសាស្រ្ត​​​ បាណក​​សាស្រ្ត និង​​​ជំងឺគ្រុន​​​ចាញ់​​​​​មាន​​​ប្រសាសន៍ថា​រដ្ឋាភិបាល​​​បាន​​​ផ្តល់​​​ថវិកា​​​ចំនួន​​​២,៥លាន​​​ដុល្លារ សម្រាប់​​​ប្រយុទ្ធ​​​ប្រឆាំងនឹង​​​ជំងឺនេះ​​​គឺគ្រប់គ្រាន់​​​ហើយ​​​។ ដើម្បីប្រឆាំង​​​នឹង​​​ជំងឺ​នេះ រដ្ឋាភិបាល​​​ត្រូវ​​​ចំណាយ​​​ថវិកា​​​លើការ​​​ផ្សព្វផ្សាយ​​​វិធី​​​បង្កា​​​រ​​​ទាំង​​​តាម​​​ទូរទស្សន៍ និង​វិទ្យុ ព្រម​​​ទាំង​​​ចែក​​​ចាយ​​​ថ្នាំ​​​អាបែត​ ២៧០​តោន​​​​នៅ​​​ទូ​​​ទាំងប្រទេស។

លោក​​​ ម៉េងជួ បាន​​​មាន​​​ប្រសាសន៍ថា​“ យើងបាន​​​ចំណាយថវិកា​សម្រាប់​ការ​​​ផ្តល់​​​ព័ត៌មាន​​​និង​​​អភិបាល​​​កិច្ច។ ថវិកានេះ​​​គឺ​​​គ្រប់គ្រាន់​​​ហើយ។ វា​ជា​ការ​ចាំបាច់​​ ដែល​​ប្រជា​​​ពល​​​រដ្ឋត្រូវធ្វើការងារ​​​ដោយ​​​ខ្លួន​​​ឯង។​យើង​​​បាន​​​បង្កើន​​​សកម្មភាពអប់រំ​​​ ហើយ​​​បាន​​​ទិញ​​​ថ្នាំ​​​អាបែត​​ច្រើន​​​”។

លោក​​​ ង៉ាន ចន្ថា នាយករង​​​នៃកម្ម​វិធី​គ្រប់គ្រងជំងឺគ្រុន​​​​​​​​​ចាញ់​​​​​​មាន​​​ប្រសាសន៍​ថា ប្រជា​​​​ពល​​​រដ្ឋគួរ​​​តែ​​​ធ្វើឲ្យប្រាកដ​​​ថា ផ្ទះរបស់​​​ពួក​គេ​គ្មាន​​​​ទឹក​​ដក់​ ហើយ​​​ត្រូវ​​​បញ្ជូន​​​កូន​​​របស់​​​ពួកគេ​​​ទៅមន្ទីរពេទ្យភ្លាម​​​ប្រសិន​​​បើពួក​គេ​ឈឺ។ លោក ចន្ថា បាន​​​លើក​​​ឡើង​​​ថា “ កុមារ​​​ភាគច្រើន​​​ស្លាប់​​​ដោយសារ​​​តែ​​​ឪពុកម្តាយ​​​ទុក​​​ពួកគេ​​​យូរពេក​​​មុន​​​ពេល​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​មន្ទីរ​ពេទ្យ។​​​យើង​​​ត្រូវការ​​​ឲ្យ​​​ប្រ​​​ជា​​​ពល​​​រដ្ឋធ្វើការ​ងារ​នេះ​​​ដោយ​​​ខ្លួន​​​ឯង”។​​​លោក បាន​​​បន្តថា​ខេត្ត​​​បន្ទាយមាន​​​ជ័យ កំពង់​​​ចាម​ សៀមរាម​និង​​​ខេត្ត​​​កណ្តាល គឺជា​ខេត្ត​​​ដែល​​​មាន​​​​ជំងឺនេះ​​​ខ្លាំង​​​ជាងគេ។

យើង​​​តាម​​លោក ​កែវ សុភក្ត្រា ប្រធាន​​​មន្ទីរសុខាភិ​​​បាល​​​ខេត្ត​​​បន្ទាយមានជ័យ​​​បាន​​​ឲ្យដឹងថា ខេត្តរបស់​​​លោកមាន​​​ករណី​​​ឆ្លង​​​ជំងឺគ្រុនឈាម​​​​​​ចំនួន​​​២.០០០​​​ករណី​​​ ដែលមាន​​​កុមារ​​​ស្លាប់​​​១៣នាក់​​​រហូត​​​មក​​​ដល់​​​ពេលនេះ​ក្នុង​​​​ឆ្នាំ​​​នេះ​​​។ កាលពីឆ្នាំ​​​មុន ​​​មាន​​​ការ​​​ឆ្លង​​​ជំងឺ​​​ចំនួន​​​៤០០ករណី​​​ដែលមាន​​​កុមារស្លាប់​​​​តែម្នាក់​​​គត់​​​។

លោកបាន​​​បន្តថា “ នៅពេល​​​ដែល​​​កុមារ​​​ត្រូវបាន​​​បញ្ជូន​​​ទៅ​​​មន្ទីរពេទ្យ​​​ ស្ថាន​​​ភាព​ជំងឺ​នោះ​ធ្ងន់​​​ធ្ងរ​​​ជួយលែង​​​បាន​​​ទៅ​​​ហើយ”៕​​​​​​  ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស