32.5 C
Phnom Penh

ក្រុមអាជីវករផ្សារ​ទំនប់​ នៅក្នុង​ខណ្ឌ​ឫស្សី​កែវ​ធ្វើការ​តវ៉ា​នៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អាជីវករ​ដែល​គេ​បណ្តេញ​ចេញ ​មក​​ពី​​ផ្សារ​ទំនប់​ ក្នុង​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ជិត​ខុទ្ទកាល័យ​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនកាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ស្វែង​រក​ការ​អន្ដរាគមន៍​ ឲ្យ​​បញ្ឈប់​​ការ​បណ្ដេញ​ចេញ​ពួក​គេ​ ដែលបាន​​អនុវត្ត​ដោយ​កង​កម្លាំង​នគរបាល​ និង​កង​រាជ​អាវុធ​ហត្ថ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

ក្រុម​អាជីវករ​ប្រហែល​១០០​នាក់​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​​ ដើម្បី​​​ការ​ពារ​ មិនឲ្យ​បណ្តេញ​ចេញ​​ក្នុង​ពេល​​បិទ​ផ្សារ​ដោយ​ម្ចាស់​ឯកជន​របស់​ផ្សារ​នេះ​ ដែល​មាន​គម្រោង​ជួស​ជុល​ផ្សារ​ឡើង​វិញ​ និង​ដំឡើង​ថ្លៃ​ឈ្នួល​។ ក្រុម​​អាជីវករ​និយាយ​ថា ពួក​គេ​មិន​ចង់​បង់​ប្រាក់​បន្ថែម​លើ​ថ្លៃ​ឈ្នួល​តូប​ និង​តម្លៃ​ផ្សេង​ៗ​ទៀត​​នោះ​ទេ​ ហើយ​ក៏​មិន​ចង់​ឲ្យ​បិទ​ផ្សារ​ក្នុង​អំឡុង​ពេល​ជួស​ជុល​ដែរ​។

អាជីវករ​ម្នាក់​ឈ្មោះ​ គុនរ៉ាន់ជា​​តំណាង​ម្នាក់​ឲ្យ​ក្រុម​អាជីវករ​ដែល​បាន​ប្រ​មូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​ជិត​ភូមិ​គ្រឹះរបស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន និយាយ​​​ថា “ ក្រុម​អាជីវករ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នេះ​ ដើម្បី​ស្នើ​សុំ​អន្ដរា​គមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​អនុញ្ញាត​ឲ្យ​ពួក​គាត់​​​លក់​ដូរ​ផលិត​ផល​ដូច​ធម្មតា​វិញ​។មាន​តែ​នាយក​រដ្ឋមន្ត្រី​ម្នាក់​គត់​ ដែល​អាច​ដោះ​​ស្រាយ​បញ្ហា​នេះ​បាន​។

អ្នក​ស្រី​ គុនរ៉ាន់ ​និយាយ​បន្តថា​ “ ​​ផ្សារ​នេះ​ជា​ឆ្នាំ​ង​បាយ​របស់​ខ្ញុំ​។ ខ្ញុំ​ពឹងផ្អែក​​លើ​ផ្សារ​នេះ​ដើម្បី​​ចិញ្ចឹម​ជីវិត ​និង​​​បញ្ជូន​កូន​ៗ​របស់​ខ្ញុំ​ទៅ​សាលារៀន”៕

ប្រែសម្រួល​ដោយឃិនណៃ

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស