39.4 C
Phnom Penh

ផលិត​កម្ម​សូត្រ​នៅ​ប្រទេស​កម្ពុជាអាច​មានស​ន្ទុះ​ខ្លាំងឡើងវិញ​ដោយ​អាស្រ័យលើ​សរសៃសូត្រ​ល្អ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំឡេង​រុឺងៗ​មួយ​បាន​ឮ​ ចេញ​ពីក្នុង​ប​ន្ទ​ប់អគ្គ​លេខា​ធិការ​ដ្ឋាន​កសិកម្ម​ ក្នុង​រាជធា​នីភ្នំ​ពេញ។ នេះគឺជា​សំឡេង​របស់​សត្វ​ដង្កូ​វ​នាង​​ពណ៌ត្នោត ​ដែល​ទទះ​ស្លាប​របស់​វា​មួ​យ​ប្រាវ​យ៉ាងលឿន​ ដូច​សព្វដងគឺ​នៅ​ពេល​ពួកវា​ជួប​សត្វដង្កូវ​នាង​ឈ្មោល​។

ដោយត្រូវ​បាន​អង្កេត​មើល​ និង​ដាក់​ឲ្យ​មានគូ ដង្កូ​វ​នាង​មួយគូៗ ដែល​អាច​ក្លាយ​ជាគូគាប់​នឹង​គ្នា និងបាន​បន្លឺសំឡេង​បន្ត​គ្នា​ ត្រូវបានដា​ក់​លើ​ក្រដាសកាសែត​ប៉ុន្មានសន្លឹក​ ដើ​ម្បី​ជាកិច្ចចាប់ផ្តើម​ដំណើរ​ការ​បង្កាត់​ពូជ​សត្វដង្កូវ​នា​ងសម្រាប់តំណាក់​កាល​បន្ទាប់។

ក្នុងរយៈ​ពេល​បួនទៅដប់​ថ្ងៃ ដង្កូវនា​ង​ញីនឹង​ត្រូវបានដាក់​នៅលើ​បន្ទះ​ស៊ុត​មិន​ជ្រាប​ទឹក និង​​នៅឆ្ងាយ​ដាច់​ពីគេ ដើម្បី​ដា​ក់​​ត្រៀម​សម្លាប់​មេរោគ និង​ភ្ញាស់​។ មជ្ឈម​ណ្ឌល​ភ្ញាស់​ស៊ុត​ដង្កូវនាង (Silkworm Egg Production) ​នៅ​​​កម្ពុ​ជា សូម​បង្ហាញ​បច្ចេក​ទេស​ផ្សេង​ៗ​ ដែល​​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុងបង្ការ និង​ត្រួត​ពិនិត្យ​ជំងឺដែល​បច្ចុប្បន្ន​ បាន​បំផ្លាញដំ​ណើរ​​ការ​ចញ្ចឹម​ស ត្វ​ដង្កូវនាង​ជាង​៥០​ភាគ​រយ​ នៅ​​តាម​ត​ំបន់​ជនបទ​នៃព្រះរាជាណាចក្រ​កម្ពុជា។

បង្កើត​ឡើង​ដោយ អង្គការ​ស្បៀង​អា​ហារ​និង​កសិកម្ម​ (FAO) ដែល​ជាទីភ្នាក់ងារ​របស់​អង្គការសហ​ប្រជា​ជាតិ (UN) មជ្ឈ​មណ្ឌល​ផលិត​កម្ម​នេះ​ ជាផ្នែក​មួយ​ក្នុង​ គ​ម្រោង​អភិ​វឌ្ឍន៍​វិស័យ​ផលិតកម្ម​​សូត្រ​ ដែ​លត្រូវ​ចំណាយ​ថវិកា​៤៧៥,០០០​ដុល្លារ​ និ​ង​ដាក់ឲ្យ​ដំណើរ​ការ​ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២​០០៩​ ហើយ​មាន​កសិដ្ឋាន​ផលិត​​កម្ម​​សូ​ត្រ​ចំ​នួន​ប្រាំពីរ​នៅ​ទូទាំង​ប្រទេស​ ហើយ​គ​ម្រោ​ង​នេះឧបត្ថម្ភ​ក្នុង​កម្មវិធីបណ្តុះ​បណ្តាល​អំពី​ផលិត​កម្ម​សូត្រ​ សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​វិស័យ​​​​នេះ​។

ក៏ប៉ុន្តែ រយៈ​ពេលបីឆ្នាំ​ក្រោយ​មក​ លោ​ក មុី កល្យាណ​ នាយក​កម្មវិធី​របស់​អ​ង្គការ FAO គឺ​ជាមនុស្ស​ទុទិដ្ឋិនិយមខ្លាំង​មួ​យ​រូប​​​។ មូលនិធិ​​ទទួល​បាន​ពី​អង្គការ FA​O ស​ម្រាប់​ដំណើរ​ការ​មជ្ឈមណ្ឌល​ភ្ញាស់​ស៊ុត​ដង្កូវនាង​ នឹង​អស់​នៅ​ដំណាច់​ឆ្នាំនេះ​ហើ​យ ហើយ​គ្មាន​នរណា​ម្នាក់ផ្សេង​​​ចាប់​​អារ​ម្មណ៍​វិនិយោគ​នៅ​ក្នុង​គម្រោង​នេះ​ទេ​។ លោក​ កល្យាណ​ ​​មាន​ប្រសាសន៍​ថា

ប្រ​ជាជន​ត្បាញ​សូត្រ ក៏ដូច​ជា​​ផលិតករ​សូ​ត្រ​ នៅ​តាម​មូលដ្ឋាន​​ ដែល​បាន​ឈប់​ប្រក​ប​មុខ​របរ​លក់សូត្រ​កម្ពុជា ដែល​បាន​ដំណើ​រ​ការ​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​ ដោយ​សារតែ​ថ្លៃ​ដើម​ផលិតកម្ម​ខ្ពស់​ និង​មិន

មាន​ប្រសិទ្ធភាព​ក្នុងដំណើរ​ការ​ជួ​ញ​ដូរ​ ឱកាស​​នៃ​ការ​អភិវឌ្ឍវិស័យ​ផលិត​សូត្រ​ដែល​មាន​អាយុ​ជាច្រើន​ឆ្នាំ​​របស់​ប្រទេស​កម្ពុជា ​ឲ្យ​ងើប​​​ឡើង មាន​កាន់​តែ​តិច​ទៅ​ៗ​។ លោក​មានប្រសាសន៍ថា “នៅក្នុ​ង​ផ្នែក​​ស​ម្បក​ឈើ​​ កសិករ​បានឈប់​ធ្វើកិច្ច​ការ​នេះ​ហើយ​។ អ្នក​ត្បាញ​បានឈប់​ត្បា​ញហើយ ហើយ​ចម្ការ​នានា​ក៏លែង​មានស​កម្ម​ភាព​ដាំ​ដើម​មន​ដែល​ចាំបាច់​សម្រាប់​ធ្វើជា​ចំណី​របស់​​សត្វ​ដង្កូវ​នាង​ហើយដែរ​”។ លោក​បាន​ពិនិត្យ​​​មើល​ចម្ការមន​ដែ​ល​មា​ន​ទំហំ​បីហិកតា នៅ​ក្នុងដីកសិដ្ឋាន​ផលិត​សូត្រ​ដ៏សំខាន់​របស់​រដ្ឋា​ភិបាល​ នៅ​ស្រុក​កៀន​​ស្វាយ​ ខេត្ត​ក​ណ្តាល​។ លោក​ កល្យា​ណ​​ មានប្រសាសន៍​ថា “ជំងឺ​កំពុង​​តែ​បំ​ផ្លាញ​សត្វ​ដង្កូវ​នាង​ជាង​៥០​ភាគ​រយ​ ខណ​ៈ​​​ដង្កូវនា​ង​ដែ​លនៅរស់ មាន​មួយ​ភា​គ​បី​នៃ​អត្រា​នេះ​ បើ​ធៀប​នឹង​អត្រានៅប្រទេស​ ផ្សេ​ង​ៗ​ទៀត​នៅ​ក្នុងតំបន់​…”។

លោក​បានមានប្រសាសន៍​បន្ថែម​ទៀ​ត​ថា “ នៅទី​បញ្ចប់​ ស្ថានភាព​ទាំងនេះ​លែង​ទទួល​យកបាន​ទៀតហើយចំពោះ​កសិករ​​ ដោយ​សារតែ​ថ្លៃដើម​ពលកម្ម​ខ្ពស់​ ហើយ​បញ្ហា​ដី​ដែ​លប្រើ​ប្រាស់​សម្រាប់​ដើ​មមន​”។ លោក​បាន​ថ្លែង​បន្ត​ថា បរិ​មា​ណ​ផលិត​កម្ម​សរសៃ​សូត្រ​ នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក​់ចុះ​យឺត​ៗ​ ក្នុង​រយៈ​ពេល​ប៉ុ​ន្មានឆ្នាំក្រោយ​នេះ​ ពោល​គឺ​ធ្លាក​់ពី​ប្រាំ​តោន​ក្នុងឆ្នាំ​២០០៩ មក​ប្រហែ​លជា​បួនតោន​ក្នុ​ងមួយឆ្នាំ ក្នុង​ពេល​បច្ចុប្បន្ន​ហើយ​ថា ប្រទេស​កម្ពុជា​នាំចូល​ចំណែក​ដែល​ខ្វះខា​ត​ ក្នុងបរិមាណ​៤០០​តោន​ ដែល​ជា​តម្រូវ​ការ​ ក្នុងតម្លៃ​ប្រហែល​២៥.០០០​ដុល្លារ​ក្នុ​ង​មួយតោន​ ឬ​ជិត​១០​លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ត្រូវបាន​ចំណាយ​ទៅ​លើ​សូត្រ​ដែល​នាំ​ចូល​ពី​បរទេស​។

ប្រពៃណី​ផលិត​សូត្រ​នៅប្រទេស​កម្ពុ​ជា​ គឺជា​ប្រពៃណី​មួយ ដែល​មាន​តាំង​ពី​សត​វត្សរ៍​​ទី​១៣​មក​ម្លេ៉ះ​។ រហូត​មកដល់​ទសវត្សរ៍​ឆ្នាំ​១៩៤០​ មានដី​ប្រហែល​៦.​០០០​ហិកតា សម្រាប់​ដាំ​ដើម​មន​ ទូទាំង​ប្រទេស​ ដែល​ផលិតសរសៃសូត្រ​បាន​ប្រ​ហែល​២០​តោន​ក្នុង​មួយ​ឆ្នាំ​ៗ​។ ក៏ប៉ុន្តែ​ ក្នុង​ឆ្នាំដែ​លមាន​បញ្ហា ដូចជា​ ចលាចល​នៅ​ទូ​ទាំង​ប្រទេស​ សង្គ្រាមស៊ីវិល និង​របប​ខ្មែរ​ក្រហម​អស់​រយៈ​ពេល​ជាច្រើ​ន​ឆ្នាំ គេ​ឃើ​ញ​ថា វិស័យរបស់​ព្រះរាជាណា​ចក្រ​កម្ពុជា​​មួយនេះបាន​បាត់​បង់​ជំហរ​​​ខ្លាំងតែ​ម្តង​។

លោក កល្យាណ បាន​មានប្រសាសន៍​ថា បច្ចុប្បន្ន ប្រទេស​កម្ពុជា​មានចម្ការ​ដើ​ម​មន​តែ​៤០​ហិកតា​ប៉ុណ្ណោះ ហើយ​ប្រសិ​នបើ​តម្រូវ​ការផ​លិតផល​សូត្រ​ក្នុងស្រុក​​ ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ផលិតកម្ម​ក្នុងស្រុក​ នោ​ះ​ទំហំដីដែល​ត្រូវការសម្រាប់​ដាំដើម​មន មាន​ប្រហែល​៤.០០០​ហិកតា។ ស្រប​ពេ​លដែល​អ្នក​ប្រើ​ប្រាស់​​​នៅ​ទីផ្សារ​កម្ពុ​ជា​ កាន់តែ​ច្រើន​ឡើង​ៗ

​ត្រូវ​ការ​សូត្រ​ ដែ​ល​ត្រូវបាននាំចូល​ពី​បរទេសនិងលក់​ក្នុង​តម្លៃ​ថោក​ជាង​ ថ្លៃដើម​ផលិតកម្ម​ក៏កើន​ឡើ​ង​កាន់តែខ្ពស់​ សម្រាប់​ផលិតផល​សូត្រ​កម្ពុជាសុទ្ធ ដែល​មានតម្លៃ​ប្រហែល​៧០​ដុ​ល្លារ​សម្រាប់សរសៃ​សូត្រ​មួយ​គីឡូ​ក្រាម​បើ​ធៀប​នឹង​ឆ្នាំ​២០១០ ដែល​តម្លៃនេះ​មា​ន​តែ​៣០​ដុល្លារ​ប៉ុណ្ណោះក្នុងមួយគីឡូក្រាម​។ នៅ​ពេល​តម្រូវការ​សូត្រ​ក្នុងស្រុក​កើន​ឡើង​លឿន​ជាង​ផ្នែក​ផ្គត់ផ្គង់ តម្លៃ​ក៏កើន​ឡើង​តាម​នេះដែរ​ ដែល​ឆ្លុះបញ្ចាំងឲ្យឃើញ​ថា វិស័យ​ផលិតកម្ម​សូត្រ​ក្នុងស្រុក​ មាន​សន្ទុះ​ជា​វិជ្ជមាន។

អ្នក​ស្រី​ វែន អុន អាយុ​៦០​ឆ្នាំ ជា​ប្រ​ជា​ជន​​ត្បាញ​សូត្រ​នៅ​ស្រុក​ ព្រៃ​កប្បាស ខេត្ត​តាកែវ​បាន​ថ្លែង​ឲ្យ​ដឹងថា បច្ចុប្បន្ន​អ្ន​កស្រី​​ត្បាញនិង​អាច​រកប្រាក់បាន​តែ​៥០​ដុ​ល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ​ ពី​មុខរបរ​លក់​ក្រ​មា និងសារុង​សូត្រ

របស់​អ្នក​ស្រី​ ដោយ​សារ​តែ​អតិ​ថិជន​ភាគច្រើន​មិន​មានលទ្ធភាព​ទិញ​ផលិតផល​ទាំង​នេះ​។ អ្ន​កស្រី​បានថ្លែង​ដូ​ច្នេះ​ថា “ ខ្ញុំ​រក​ប្រាក់​បាន​ប​ន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​ខ្ញុំ​​មិនអាច​ទ្រទ្រង់​ជីវភាពគ្រួសារ​របស់ខ្ញុំ​បាន​ទេ​”។

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស