32.5 C
Phnom Penh

អ្នក​គ្រប់​គ្រង​រោង​ចក្រ​ជន​ជាតិ​ចិន​ត្រូវ​និរទេសខ្លួន​ រីឯអ្នក​គ្រប់​គ្រង​ម្នាក់​ទៀត ប្រឈម​និង​ការ​ផ្តន្ទា​ទោស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹងថា អ្នក​គ្រប់​គ្រង​ រោង​​ចក្រ​កាត់​ដេរ​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​និរទេស​​​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ត្រូវបាន​​ព្យួរ​ទោស​រយៈពេល​មួយ​ឆ្នាំ​ពី​បទ​ហែក​ព្រះ​ឆា​យា​ល័ក្ខណ៍សម្តេច​ឪ។​លោក​ចៅក្រម​ លឹម សុគន្ធា បាន​​លើក​ឡើង​ថា ការ​​និរទេសខ្លួន​​​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ជន​ជាតិ​ចិន​ម្នាក់​ទៀត ឈ្មោះ លីវ គុយ​ឈាង​ ត្រូវ​​សា​លា​ដំបូង​ខេត្ត​កណ្តាល​ចោទប្រកាន់​ពី​បទ​​ហែក​​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​សម្តេច​ឪ​ដោយ​​ចេតនា។

ចៅក្រម​ សុគន្ធា នៅ​សាលាដំបូង​ខេត្ត​​កណ្តាល​ បាន​មាន​ប្រសាសន៍ថា “ អ្នក​គ្រប់​គ្រង​រូប​នេះ​នឹង​​ត្រូវ​ឡើង​សវនាការ​​[នៅ​ថ្ងៃ​នេះ]​​នៅ​វេលា​ម៉ោង​៩ព្រឹក​​”។

លោក ហៃ សុធាន មេបញ្ជាការ​កង​រាជ​អាវុធហត្ថស្រុកអង្គស្នួល បាន​ថ្លែងថា កាល​ពីថ្ងៃអង្គារ​ អ្នក​ស្រី លីវ គុយ​ឈាង​ អាយុ​៤៥​ឆ្នាំ បាន​រឹប​អូស និងញី​ព្រះ​ឆាយាល័ក្ខណ៍​របស់​​សម្តេចឪ​ហើយ​បន្ទាប់​មក​បាន​ដាក់​ចូល​ទៅ​ក្នុង​ហោ​ប៉ៅ របស់​ជំនួយការ​​គាត់​នៅ​ចំពោះ​មុខ​កម្មករ កម្មការិនីប្រហែល​២០នាក់​នៅ​រោង​ចក្រ​កាត់​ដេរ អគីដេថ្មី​ក្នុង​ស្រុក​អង្គ​ស្នួល​​ខេត្ត​កណ្តាល​។ ​នៅ​ពេល​នោះ​ កម្មករ​ កម្ម​ការិ​ នី​បាន​ខឹងយ៉ាង​ខ្លាំង ហើយ​បាន​ប្រមូល​ផ្តុំ​គ្នា​ឡោម​ព័ន្ធ​​ស្ត្រី​រូប​នេះ​មុនពេល​កម្មករ​ម្នាក់​ផ្សេង​ទៀត​បាន​ទូរស័ព្ទហៅ​នគរបាល​។

លោក​ ខេង​ ទីតូ​ អ្នក​​នាំ​ពាក្យ​កង​​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ថ្លែង​ថា​ អ្នកស្រី​ លីវគុយ​ឈាង​ កំពុងតែ​ត្រូវ​កងរាជ​អាវុធ​ហត្ថ​ឃុំ​ខ្លួន​។​ ​ការ​ចោទ​ប្រកាន់​ពី​បទបំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​មាន​ទោស​ជាប់​ពន្ធ​នា​គារ​​ពី​ប្រាំ​មួយ​ខែ​ទៅ​​ពីរ​ឆ្នាំ​ និង​ត្រូវពិន័យ​​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​​៤​លាន​រៀល។

នគរ​បាល​បាន​លើក​ឡើង​ថា​ ​កាល​ពី​ម្សិល​មិញ​ ដដែល​នោះ​ អ្នក​គ្រប់​គ្រង​រោង​ចក្រ​ជន​ជាតិ​ចិន​​រូប​នេះ​ត្រូវ​​បាន​រក​ឃើញ​​ពិរុទ្ធ​ភាព​​កាល​ពី​ថ្ងៃ​អង្គារ​ពី​បទ​ហែក​​ព្រះ​ឆាយាល័ក្ខណ៍​​សម្តេច​ឪ​ដោយ​ចេត​នា​នៅ​រោង​ចក្រ​ ថប់​ វើល​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នាំ​ពេញ​ ត្រូវ​បាន​និរ​ទេស​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន​វិញ​កាល​​ពី​ព្រឹក​ម្សិល​មិញ។

លោក​ ពិន​ ពិសិដ្ឋ​ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​អន្តោ​ប្រវេសន៍​នៅ​ក្រសួង​មហា​ផ្ទៃ​ បាន​​ថ្លែង​ថា​ “ ស្ត្រី​ជន​ជាតិ​ចិន​រូប​នេះ​ត្រូវ​និរទេស​​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​”​។ កាល​ពី​ថ្ងៃ​ច័ន្ទ​ កម្មករ​ កម្មការិនី​ រោង​ចក្រ​ជាង​១.០០០​នាក់​មក​ពី​រោង​ចក្រ​ចំនួន​បី​ក្នុង​ខណ្ឌ​មាន​ជ័យ​ បាន​នាំ​​គ្នា​តវ៉ា​បន្ទាប់​ពី​ វ៉ាង​ ជាវ​ ជាវ​ អាយុ​៤៣​ឆ្នាំ​ បាន​ហែក​ព្រះ​ឆាយា​ល័ក្ខណ៍​សម្តេច​ឪ​ចំនួន​ពីរ​សន្លឹក​នៅ​រោង​ចក្រ​ ថប់​ វើល​។

សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​បាន​ពិចារណា​​ជិត​១៥​នាទី​មុន​ពេល​​សម្រេច​​ព្យួរ​ទោសរយៈ​​​ពេល​​មួយ​ឆ្នាំ​ចំពោះ​ អ្នក​ស្រី​ វ៉ាង​ ជាវជាវ។​ អ្នក​ស្រី​ ក៏​ត្រូវ​បាន​ពិន័យ​ជា​ទឹក​ប្រាក់​២,៥​លាន​រៀល​ផង​ដែរ​ ហើយ​ត្រូវ​បាន​បញ្ជា​ឲ្យ​សង​ជំងឺ​ចិត្ត​ដល់​ម្ចាស់​ព្រះ​ឆាយា​ល័ក្ខណ៍​ចំនួន​២​លាន​រៀល​។​

មន្ត្រី​នគរ​បាល​ម្នាក់​នៅអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​​ថា​ អ្ន​ក​ស្រី​ វ៉ាង​ ជាវជាវ​ បាន​ជិះ​យន្ត​ហោះ​ពី​ភ្នំ​ពេញ​ទៅ​កាន់​ខេត្ត​ ខ្វាង​ចូវ​ ប្រទេស​ចិន​វិញ​ហើយ។

នៅ​ក្នុង​ករណី​ ដោយ​ឡែក​ទី៣​​មួយ​ទៀត នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ បាន​​ឲ្យ​ដឹងកាល​ពី​ម្សិល​មិញ​ថា​ ពួក​គេ​មិន​បាន​ចាប់​ខ្លួន​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ជនជាតិ​ចិន​ ដែល​កម្មករ​ កម្មកា

រិនី​​ចោទ​ប្រកាន់​ថា​ បាន​ញី​ព្រះ​ឆាយាល័ក្ខ​ណ៍​សម្តេច​ឪ​នៅ​រោង​ចក្រ​កាត់​ដែរ​ ស៊ុន​ ឡុង​ ក្នុង​ខណ្ឌ​មាន​ជ័យ​​នោះទេ។ លោក​ ជួន​ សុវណ្ណ ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​បាន​មាន​ប្រសាសន៍​ថា​ “ យើង​គ្រាន់​តែ​នាំ​អ្នក​ស្រី​ ទៅ​កាន់​ការិយា​ល័យ​របស់​ខ្ញុំ​ ដើម្បី​ធានា​សុវត្ថិ​ភាព​របស់​​គាត់”។

កាល​ពី​ថ្ងៃ​អង្គារ​ អ្នក​គ្រប់​គ្រង​រោង​ចក្រ​មួយ​រូប​ ដែល​នគរ​បាល​មិន​បាន​បញ្ចេញ​ឈ្មោះ ​ត្រូវ​បាន​​កម្មករ​កម្មការិនី​ ដែល​ខឹង​សម្បា​នាំ​ទៅ​កាន់​ព្រះ​បរម​រាជវាំង ​និង​បាន​បង្ខំ​ឲ្យ​អ្នក​ស្រី​ក្រាប​សំពះ​នៅ​មុខ​ព្រះឆាយាល័ក្ខណ៍​សម្តេច​ឪ។​នៅ​ពេល​​មនុស្ស​​មួយ​ក្រុម​ធំ​​កំពុង​​​វាយ​តប់​​​ ស្ត្រី​រូប​នេះ​ នគរ​បាល​បាន​ចាប់​ទាញ​គាត់​ដាក់​លើ​ម៉ូតូ​​ដឹក​យក​ទៅ​បាត់៕

ប្រែសម្រួលដោយ សា៊​ ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស