28.5 C
Phnom Penh

​​​សមាជិកគណបក្ស​​​ សម រង្ស៊ី ​​​ជាង​​​២.០០០​​​នាក់​​​​​​​​​​​​បោះ​​​ឆ្នោត​​​​​​​​​ជ្រើស​​​រើស​​​​​​​​​បេក្ខ​​​ជន​​​​​ជា​​​ប្រធាន​​​ថ្មី​​​របស់បក្ស​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​​គណបក្ស​​​ សម រង្ស៊ី បាន​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​មេ​​​ដឹក​​​នាំ​ថ្មី កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដែល​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដោយ​​​គ្មាន​​​ការ​​​តវ៉ា​​​មួយ​​​​​​បាន​​​បង្ហាញ​​​ថា លោក គង់​​​ គាំ គឺជា​​ប្រធាន និង​​​លោកស្រី ​​​ជូឡុង សូមួរ៉ា ជាអនុប្រធាន​​​ថ្មី​​​របស់​​​​​​គណបក្សនេះ។ 

លោក សម រង្ស៊ី ស្ថាប​​​និក ​​​និង​​​ជា​​ប្រធាន​​​​គណបក្ស​​​នេះជាយូរមក​​​ហើយ​​​នោះ ជា​​​ប្ដី​​​របស់​​​អ្នក​​​ស្រី​​​ សូមួរ៉ា។ លោក​​​ត្រូវ​​​បាន​​​បោះ​​​ឆ្នោត​​​ជា​​​​ទី​​​ប្រឹក្សា​​​ជាន់​​​ខ្ពស់​​​របស់​​​គណបក្ស​​​​​​ដាក់​​​​​​​​​ឈ្មោះ​​​ខ្លួន​​​ឯងដែល​​​​​គណបក្ស​​​នេះ​​​លោក​​​​បាន​​​បង្កើត​​​ឡើង​​​ពី​​​ដំបូង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៥​​​ដោយ​​​ដាក់​​​​​​ឈ្មោះ​​​ថា គណបក្ស​​​ជាតិ​​​ខ្មែរ។

យុទ្ធ​​​សាស្ត្រ​​​គេច​​​វេះ​​​ពី​​​តំណែងរបស់​​​លោក សម រង្ស៊ី ​​​គឺជា​​​ការ​​​​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​លោក​​​ក្នុង​​​ការ​​​ដឹកនាំ​​​សម្ពន្ធ​​​គណបក្ស​​ប្រឆាំង ​គឺ​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​ ដើម្បី​​​ប្រឆាំង​​​នឹង​​​គណ​​បក្ស​​​កំពុង​​​កាន់​​​អំណាច​​​របស់​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ហ៊ុន សែន ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ក្នុង​​​ខែ​​​កក្កដា ​​​ឆ្នាំ​​​២០១៣។ ​​​

សមាជិក​​​គណបក្ស​​​ សម រង្ស៊ី ជាង​​​២.០០០​​​នាក់បាន​​​ចូល​​​រួម​​​ក្នុង​​​សមាជនៅ​​​ឯ​​​អតីត​​​ទី​​​ស្នាក់​​​ការ​​​គណបក្សនេះ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ថ្ងៃ​​​សុក្រ។ក្នុង​​​នោះ​​​ដែរ​​​មាន​​​វត្តមាន​​​របស់​​​លោក កឹម សុខា ប្រធាន​​​​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​ និង​​​លោក​​ សម រង្ស៊ី ខ្លួន​​​ឯង​​​ដែល​​​​ចូល​​​រួម​​​តាម​​​រយៈ​​​​​​វី​​​ដេអូ ខន់​​​ហ្វើរិន​​​ ពី​សហ​​​រដ្ឋ​​​អាមរិក ដែល​​​បច្ចុប្បន្ន​​​​​​នេះ​​​លោក​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​​​​ទី​​​នោះដើម្បី​​​ជំរុញ​​​ឲ្យមាន​​​​​​ការ​​​គាំ​​​ទ្រ​​​ដល់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​ជា​​​សម្ពន្ធ​​​​​​នៃ​​​គណ​​​បក្ស​​​សិទ្ធិ​​​មនុស្ស​​​ និង​​​គណបក្ស​​​ សម រង្ស៊ី ។​​​​​​​​​​​​

លោក សម រង្ស៊ី បានមាន​​​ប្រសាសន៍មុន​​​ពេល​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​លោក គង់ គាំ ​​​ជា​​​បេក្ខ​​​ជន​​ដែល​​​​នឹង​​​ត្រូវឈ្នះ​​​ឆ្នោត ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមាជិក​​​គណ​​​បក្ស​​​នេះ​​​ជាយូរ​​​មក​​​ហើយ បច្ចុប្បន្នជា​​​សមា​​​ជិក​​​ព្រឹទ្ធសភា និង​​​កាល​​​ពី​​​មុន​​​គឺជា​​​អនុ​​​ប្រធាន​​​គណបក្ស​​​ សម រង្ស៊ី ថា “ ទោះបីជា​​​ខ្ញុំ​​​បាន​​​ចាក​​​ចេញ​​​ពីបក្ស​​​ ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​ជ្រើស​​​រើស​​​ប្រធាន​​​ថ្មី​​​របស់​​បក្សនេះ​​​​​​ក៏​​​ដោយ ក៏​​​ចិត្ត​​​ខ្ញុំ​​​នៅ​​​ជាមួយ​​​គណបក្ស​​​ សម រង្ស៊ី ជានិច្ច”។

លោក សម រង្ស៊ី ​​​ថ្លែង​​​ថា  “ យើង​​​ត្រូវបោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ប្រធាន​​​ថ្មី​​​របស់ ​​​គណ​​​បក្ស​​​សម រង្ស៊ី ដែល​​​ប្រធាន​​​ថ្មី​​​នេះ​​​គឺ​​​លោក ​​​គង់​​​ គាំ”។​​​​​​ លោក​​​បាន​​​បន្ថែម​​​ថា “ កា​​របង្រួប​​​បង្រួម​​​បក្ស​​​រវាង​​​​​​គណបក្ស​​​ សម រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​ ឲ្យ​​​កើត​​​ជា​​​គណបក្ស​​​ថ្មី​​​នេះ​​​គឺ​​​ជា​​​ព្រឹត្តិ​​​ការណ៍​​ធំធេង​​​បំផុត​​​នៅ​​​ក្នុង​​​ប្រវត្តិសាស្ត្រ​​​របស់​​​អ្នក​​​ស្នេហា​​​ជាតិដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​បង្កើត​​​នេះ។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​សង្គ្រោះ​​​ជាតិ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៣”។

បន្ទាប់​​​ពី​​​ការ​​​លើ​​​កដៃ​​​ជា​​​សញ្ញា​​​បោះ​​​ឆ្នោត​​​ជា​​​ឯក​​​ច្ឆន្ទ​​​គាំទ្រ​​​លោក គង់ គាំ​​​ និង​​​លោក​​​ស្រី សូមួរ៉ា រួច​​​មក​​​ ប្រធាន​​​គណបក្ស​​​ថ្មី​​​រូប​​​នេះ​​​បាន​​​ថ្លែងបន្ត​​​ថា លោក​​​នឹង​​​ដើរ​​​តាម​​​ជំហាន​​​របស់​​​លោក សម រង្ស៊ី។  លោក គង់ គាំ​​​ បានថ្លែងបន្ថែមទៀត​​​​​​ថា  “ យើង​​​សន្យាថា យើង​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​ ដើម្បីទទួល​​​បាន​​​ជ័យ​​ជម្នះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​​ឆ្នាំ​​​២០១៣”។ ​​​

ថ្លែង​​​​ក្នុង​​​​​​សមាជ​​​របស់​​​គណបក្ស​​​ សម រង្ស៊ី ​​​លោក កឹម សុខា ប្រធាន​​​គណ​​​បក្ស​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើកឡើង​​​នូវ​​​ប្រធាន​​​បទ​​​ស្រដៀង​​​គ្នា​​​នឹង​​​នយោ​​​បាយ​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជាគឺ​​​ផលវិបាក​​​នៃ​​​ការ​​​បែក​​​បាក់​​​បក្ស និង​​​ការ​​​រត់​​​ចោល​​​បក្ស។

​​​ លោក កឹម សុខា  ​​​បាន​ថ្លែងថា គណបក្ស​​​​សង្គ្រោះ​​​ជាតិ​​​គួរតែ​​​ទទួល​​​បាន​​​មេរៀន​​​ពី​​​ប្រវត្តិ​​​សាស្ត្រ​​​កម្ពុជា និង​​​មិន​​​គួរ​​​បណ្ដោយ​​​ខ្លួន​​​ឲ្យ​​​ក្លាយ​​​ជា​​​ជន​​​រង​​​គ្រោះ​​​ បែក​​​បាក់​​​គ្នា​​​ដោយ​​​សារ​​​តែ​​​គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​នោះ​​​ទេ។ ​​​​​​លោក កឹម សុខា ក៏​​​បាន​​​អំពាវ​​​នាវ​​​ដល់​​​​រដ្ឋា​​​ភិ​​​បាល​​​ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​លោក សម រង្ស៊ី វិល​​​ត្រឡប់​​​មក​​​ប្រកួត​​​ប្រជែង​​​ជា​​​​​​ថ្មី​​​ក្នុង​​​​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ឆ្នាំ​​​ក្រោយផង​​​។  លោក កឹម សុខា​​​ ​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ ខ្ញុំ​​​ត្រេក​​​អរ និង​​​គាំទ្រ​​​ឯក​​​ឧត្តម​​​ គង់ គាំ ជា​​​ប្រធាន​​​គណបក្ស​​​ សម រង្ស៊ី”៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស