30.4 C
Phnom Penh

លោក ​អូបា​មា៉ា ជំរុញ​ឲ្យលោក ហ៊ុន សែន យក​ចិត្តទុក​​​ដាក់​អំពី​បញ្ហា​សិទ្ធិ​​មនុស្ស​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធា​នា​ធ​ិ​ប​តី​អា​មេរិក លោក បារ៉ាក់អូ​បា​ម៉ា (Barack Obama)បា​ន​ជំ​រុញ​ឲ្យ​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែនយក​ចិត្ត​​ទុ​ក​ដាក់​ពី​​​​បញ្ហា​​សិទ្ធិ​មនុស្ស​​​ អ​ំ​​ឡុ​ង​​កិច្ច​ប្រជុំ​​​សម្ងាត់​មួ​យ​​​រវាង​​មេដឹក​នាំ​​​ទាំ​ង​ពីរ​​នៅ​ក្នុង​​រាជ​ធា​នី​ភ្នំ​ពេញ​​​​កា​ល​​ពី​ម្សិល​មិញ​ ដោ​យ​​​អំ​ពាវ​នាវ​ឲ្យ​មាន​កា​រ​​​បោ​ះ​ឆ្នោត​​​​​ដោ​យ​យុត្តិធម៌ និង​ឲ្យ​មា​ន​កា​រ​​ដោ​ះ​​លែ​ង​​​អ្នក​​ទោស​​នយោបា​យ​។

យោង​តា​ម​​ទីភ្នាក់​ងារ​​​ព័ត៌​មា​ន​រ៉យ​ទ័របា​ន​ឲ្យ​ដឹង​ថា ​​ក្នុ​ង​កា​រ​​បំ​​ពេញ​​​ទស្ស​នកិច្ច​លើក​​ដំ​បូ​​ង​​​មក​កាន់​ប្រទេ​ស​​​ក​ម្ពុជា​​របស់​​លោក​ប្រធា​នា​​ធិ​ប​តី​​អា​មេ​រិ​ក​​​ក្នុ​ង​​តំ​ណែ​ង​ លោក បេន រ៉ូដ (Ben Rhodes)​ទី​ប្រឹក្សារង​​ផ្នែកសន្តិ​សុខជាតិ​​​របស់​អា​មេរិក​ បាន​ថ្លែង​ថា លោក អូ​បាម៉ា ​បា​ន​ជ​ួ​បប្រជុ​ំ​​​​ជាមួ​យ​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុ​ន ​សែន ​ដោ​យ​លើក​ឡើង​ពី​បញ្ហាសិទ្ធិ​មនុស្ស​។

សំ​ដៅ​ដល់កា​រ​​ពិ​ភាក្សា​​រវាង​មេដឹក​នាំ​​ទាំង​​​ពីរ ​លោក ​បេនរ៉ូដ ​​​​មា​ន​ប្រ​សាស​ន៍​ថា“ត្រង់​​ចំ​ណុ​ច​នេះ ​ខ្ញុំ​​​ចង់​និ​យា​យ​ថា ​ចាំ​បាច់​​ឲ្យ​​​​មា​ន​កា​រ​​​បោ​ះ​​ឆ្នោត​ដោ​យ​សេរី​ និង​យុត្តិ​ធម៌ ​និងត្រូ​វ​មា​ន​គណៈ​កម្មកា​រ​បោះ​ឆ្នោត​ឯក​រាជ្យ​មួយ​​ ចូល​រួ​ម​ជា​​មួ​យគណៈកម្មាធិការ​​បោះ​ឆ្នោត​នោះ​ ព្រមទាំងត្រូ​វ​​ដោ​ះ​លែង​​​​​អ្ន​ក​ទោស​​​នយោបា​យ​ ​និង​ឲ្យ​គ​ណ​បក្ស​​ប្រឆា​ំ​ងអា​ចចូលរួមធ្វើ​សកម្មភាពបាន​​”។

យោង​តា​ម​រ៉យ​ទ័រ បា​ន​ឲ្យ​ដឹង​ថា លោក​ បេនរ៉ូដបន្ថែម​​ថា ​លោក​ អូបាម៉ាក៏​​​បា​ន​ប្រាប់​​លោក ហ៊ុន សែន​ ថា កម្ពុ​ជាត្រូ​វ​បន្ត​ដោ​ះ​ស្រាយ​​បញ្ហានេះ​ ហើយ​បា​ន​យល់​ស្រប​​ថា ​កិច្ច​​ប្រជុំ​​នេះ​អា​ច​​ចាត់​ទុ​ក​​​ថាមាន​ “ ភាព​តា​ន​​តឹង​”។

​លោក​ អូ​បា​ម៉ា អញ្ជើញមក​ដល់​ប្រទេ​ស​កម្ពុជា​​កា​ល​ពី​​រសៀល​ម្សិល​មិញ​​ ដោយ​ដំណើរពី​ប្រទេ​ស​ភូមា ក្នុង​​ដំ​ណើរទស្ស​​​នកិច្ច​នៅ​​ទូ​​ទាំ​ង​​តំបន់អា​ស៊ី​ភាគ​អា​គ្នេយ៍​​ ដើម្បី​ជំ​​រុញ​​ផែន​កា​រ​​​​របស់​អា​េមរិក​​ ក្នុង​ការ​បង្កើន​​ទ​ំ​នា​ក់​​ទំ​ន​ង​​​ផ្នែក​​យោធា ​ផ្នែកកា​រ​ទូត និង​សេដ្ឋ​កិច្ចនៅ​ក្នុង​តំបន់​ ដើម្បី​ធ្វើឲ្យមាន​តុល្យ​ភាពអំណាចជាមួយនឹង​​ចិន​​​ ដែល​កំ​ពុ​ង​​តែ​មានឥទ្ធិពលមក​លើតំបន់នេះ។

ប៉ុន្មាន​​​សប្ដាហ៍​​​មុន​​​កា​​​រ​​​អញ្ជើញ​​​មក​​​ទស្សន​​​កិច្ច​​​នេះ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នានា​​​​​​រួម​​ជាមួយ​សមាជិកសភា​​អូស្ត្រាលី អឺរ៉ុប និង​​​សហរដ្ឋ​​​អាមរិក​​​ បានសុំ​​​​​​ឲ្យ​​​លោក​​​ អូបាម៉ា ជួយ​​​ជំរុញ​លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ ឲ្យ​​​ដោះ​ស្រាយបញ្ហាសិទ្ធិ​​​មនុស្ស​​​ ក្នុងប្រទេសកម្ពុជា​​​ ដែល​​​កំពុង​ធ្លាក់ចុះ។ លិខិត​​​ផ្ញើ​​​ជូន​​​លោក​​​ប្រធា​នា​ធិបតី​​​ពី​​​សំណាក់​​​​​សមាជិកសភា​​​សហ​រដ្ឋ​​​អាមេរិក​​​មួយ​​​ចំនួន ​​​​​​​​​បាន​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​លោក អូបាម៉ា លើក​​​យក​​​បញ្ហា​​​ ដូចជាការ​​​ផ្ដន្ទា​ទោស​​​តាម​​​បែប​​​នយោ​​​បាយ​​​ វិបត្តិក្នុង​​​ប្រព័ន្ធ​​​បោះ​​​ឆ្នោត​​​ ការ​​​ចាប់​​​យក​​​ដី និង​​​ការ​​​បណ្ដេញ​​​ប្រជាពល​​​រដ្ឋ​​​ចេញពី​​​លំនៅ​​​ដ្ឋាន។​​​​​​

​​​​​​លោក ប្រាក់ សុខុន រដ្ឋ​​​លេខាធិការ​​​ទី​​​ស្ដី​​​ការ​​​​គណៈរដ្ឋ​​​មន្ត្រីបាន​​​មានប្រសាសន៍​ថា ​លោក អូបាម៉ា គ្រាន់​​​តែ​​​​​លើកឡើង​​​អំពី​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​ តាម​​​ការ​​​ស្នើ​​​ឡើង​​​ដោយ​​​សមាជិក​​​សហរដ្ឋ​​​អាមេរិក​​​ប៉ុណ្ណោះ។​​​

លោក សុខុន បាន​​​មានប្រសាសន៍ថា ​លោកហ៊ុន សែន បាន​​​អរគុណ​​​ដល់​​​លោក​​​ប្រធានា​ធិបតី​​​​ចំពោះ“ការនិយាយ​​​ដ៏​​​ស្មោះ​​​ត្រង់​​​” ​​​​​​របស់​​​លោក ប៉ុន្ដែ​​​លោក​​​បាន​​​បន្ត​ថា លោក​​​គឺជា​ជន​​​រង​​​គ្រោះ “នៃ​​​យុទ្ធ​​​នាការ​​​មួលបង្កាច់​ខុស​ពីការ​​​ពិត​​​ពាក់ព័ន្ធនឹង​​​ស្ថាន​​​ភាព​​​សិទ្ធិ​​​មនុស្ស​​​ និង​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​ក្នុង​ប្រទេសកម្ពុជា​​​”។​​​

លោក​​​ក៏​​​បាន​​​មានប្រសាសន៍​​​ផង​​​ដែរ​​​ថា​អំឡុង​​​ពេល​​​ឆ្លើយឆ្លងគ្នាដោយស្មោះ​ត្រង់​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​តែ​​​អះអាង​​​ថាកម្ពុជា​​​​​នៅ​​​តែ​​​មាន​​​កំណត់​​​ត្រា​​​សិទ្ធិមនុស្ស​​​ប្រសើ​​​រជាង​​​ប្រទេស​​​​​​មួយ​​​ចំនួននៅ​​​ក្នុង​សហ​គមន៍អាស៊ាន។​​​

លោក សុខុន បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា “ តាម​​​រយៈយុទ្ធនាការ​​​វាយមួល​បង្កាច់​ខុស​ពី​​​ការ​​​ពិត​​​នេះ ​​​ប្រទេសកម្ពុជាហាក់​​​បីដូច​​​ជា​​​សិស្ស​​​ខូច​ម្នាក់​ អន់​​​ជាង​​​ភូមាទៅទៀត ​​ដែល​គ្រូ​​​សុំឲ្យ​​​ជួយ​​​ភូមា​​​ ដូច្នេះភូមាក៏​​​ជា​​​មនុស្ស​​​​ខូច​​​ដែរ”។​​​

លោក​​​ សុខុន បាន​​​បន្ដ​​​ថា “ ដូច្នេះ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ឆ្លៀត​​​ឱកាស​​​យក​​កិច្ច​​​ប្រជុំ​​​រយៈពេល​​​ខ្លី​​​នេះ​​​ ដើម្បី​​ផ្តល់​​​ព័ត៌មាន​​​ឲ្យ​​​លោក​​​អូបាម៉ា​​​ បានជ្រាប​​​ថា ស្ថាន​​​ភាព​​​សិទ្ធិ​​​មនុស្ស​ជាពិសេសសេរី​​​ភាព​​ខាង​នយោបាយ​​នៅក្នុង​​​ប្រទេស​​​កម្ពុជា មិន​​​អាក្រក់​​​ដូច​​​គេ​​​ថាទេ បើ​​​ធៀប​​​នឹង​​​សិទ្ធិ​​​មនុស្ស​​​និង​​​សិទ្ធ​​​ិនយោ​​​បាយ​​​ក្នុង​​​ប្រទេស​​​ជិត​​​ខាង​”។

លោក​​​ សុខុន បាន​​​បន្ដថា “ ក្នុង​​​ប្រទេស​​​របស់​​​យើង នយោបាយ​​​ គឺបើក​​​ចំហសម្រាប់​គ្រប់​គណបក្ស​​​នយោបាយ​​​ទាំងអស់ ហើយ​​​គណបក្ស​​​ប្រឆំាង​​​​​​មាន​​​សិទ្ធិ​​​ធ្វើ​​​អ្វី​​​មួយ​​​ដោយ​ស្រប​​​តាមច្បាប់”។​​​​​​

នៅ​មុន​ពេល​បំពេញ​ដំណើរ​ទស្សនកិ​ច្ច​របស់​លោក ​លោកអូបាម៉ា ​ត្រូវបាន​ជំរុ​ញ​ឲ្យដាក់​សម្ពាធ​លើ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុនសែន ឲ្យ​លើក​លែង​ទោស​លោកសមរង្សុី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​ដែល​បច្ចុប្បន្ន ​កំពុង​តែ​រស់​នៅ​ដោយ​​និរទេស​ខ្លួន​​ឯង​ ដើម្បី​គេច​ចេ​ញ​ពី​ការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេ​ល​១​១​​ឆ្នាំ​​តាម​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​ ​ហើយ​គេ​​ជឿ​ថា ​ការ​ផ្តន្ទា​ទោស​នេះ​​គឺជា​រឿង​​នយោបាយ​។

លោក ​​សុខុន ​​មានប្រសា​សន៍​ថា ​ឈ្មោះ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​​ មិ​ន​ត្រូវ​បាន​បង្ហាញ​ទេ ​ក៏ប៉ុន្តែ​​នេះ​ជា​ការ​លើក​ឡើង​​ចំពោះ​រឿង​ក្តី​​របស់​លោក​ សមរង្សុី​។ ​លោក​​មាន​ប្រសាសន៍ថា “ សម្តេច​បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​មិន​មាន​អ្នក​ទោស​យោបាយ​ទេ ​ពី​ព្រោះ​មាន​សេចក្តី​រាយ​ការណ៍​ ​និង​ហេតុកា​រណ៍​ត​វ៉ា ដែល​ទាម​ទារ​ឲ្យ​មានការ​ដោ​ះលែ​ង​​អ្នក​ទោស​​នយោបាយ​ទាំង​អស់​។ ស​ម្តេ​ចបា​ន​មា​នប្រសាសន៍​ថា ​មិន​មាន​អ្នក​ទោស​នយោ​បា​យ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ទេ​ ក៏ប៉ុ​ន្តែ ស​ម្តេ​ច​​មានប្រសា​សន៍ថា ​អ្នក​ន​យោ​បាយ​ខ្លះ​គឺ​ជា​ជន​​ល្មើស​ គឺ​​អ្ន​កន​យោ​បាយ​ដែល​ល្មើស​ច្បាប់។ដូច្នេះ ​អ្ន​​ក​​ន​យោ​បាយ​ត្រូវតែ​បានកាត់​ទោស​តា​ម​ច្បាប់​”។

លោកបាន​​មានប្រសាសន៍​បន្ថែម​ទៀ​ត​ថាលោកអូបាម៉ា ​ពិត​ជា​បាន​លើក​ករណី​លោ​ក​ ម៉ម ​សូណង់ដូ ​ម្ចាស់​ស្ថានីយវិទ្យុ​ដ៏​​ប្រជា​ប្រិយ​មួយរូប​ និង​ជា​អ្នក​​រិះ​គន់​រដ្ឋា​ភិ​បាល​ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​​​ដាក់​​ព​ន្ធ​នាគារ​រយៈ​ពេល​២០​ឆ្នាំ​ ពីបទ​ចោ​ទ​ប្រ​កា​ន់ថាបាន​ដឹកនាំ​ចលនា​អប​គ​ម​ន៍​នោះ​ ​ក៏​ត្រូវ​បាន​​ថ្កោល​ទោស​ជា​ទូ​ទៅ​​ថាជា​រឿង​នយោបាយ​ដែរ។

លោក ​សុខុន ​​មានប្រសាសន៍​បន្ត​ទៀត​ថា ​ “ សម្តេច​បានពន្យល់​ថា ​មាន​ការ​យល់​ច្រ​ឡំ​ថា​មានការ​ប៉ុន​ប៉ង​បិទ​ស្ថានីយ​វិទ្យុ​នោះ។ ​តាម​ការ​ពិត​ ស្ថានីយវិទ្យុនោះ​កំពុងតែ​​ដំណើរ ​ ហើយ​​នៅតែ​ពេញ​និយម​​សម្រាប់​អ្នក​ស្តាប់​។​ស្រប​ពេល​ជាមួយ​គ្នា​នេះដែរ ​សម្តេច​ក៏បាន​សង្កត់​ធ្ងន់ថា​ ​វាគឺ​ជា​រឿង​បុគ្គល ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់ ​ពីព្រោះ​បុគ្គល​នោះ​បានប្រព្រឹត្ត​ខុស​ ដូច្នេះ​បុគ្គលនោះ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ច្បាប់”។​

លោក​ ហ៊ុនសែន ​ក៏​បានថ្លែង​ប្រាប់​លោក​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​ បារ៉ាក់អូ​បា​ម៉ា ផងដែរ​ថា សេចក្តី​រាយ​​ការណ៍​​អំពី​​​ការ​​បណ្តេញ​ប្រជាពល​រដ្ឋ​ចេញ​ក្នុងទ្រង់​ទ្រាយ​ធំ​នោះ​ គឺ​ជា​រឿង​បំផ្លើស​។

លោក​បាន​ថ្លែង​បន្តថា​ “ ចំពោះ​​បញ្ហា​ដី​ធ្លី​និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ​​សម្តេច​បាន​ទទួល​ស្គាល់​ថា​ មាន​បញ្ហាបែប​នេះ​​ខ្លះ​ៗ​​បាន​​កើតមាន​​ឡើង​មែន​ដោយ​សារ​​មាន​ប្រ​ជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​រស់​នៅ​លើ​ដី​ដោយ​​ខុស​ច្បាប់​​ ដូច្នោះ​[រដ្ឋា​ភិបាល]​​ត្រូវ​តែ​បង្ខំ​ចិត្ត​

អនុវត្ត​តាម​​ច្បាប់​បណ្តេញ​ពួក​គេ​ចេញ​”​។​សម្តេច​បាន​​ព្យាយាម​​អះអាង​ចំពោះ​លោកអូបាម៉ា​ ថា ​ករណី​ទាំង​នោះ​​កម្រ​នឹង​​កើត​ឡើង​​ណាស់​។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ ​លើក​ឡើង​​ថាការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ឲ្យទៅ​ក្រុម​ហ៊ុន​​​កសិ​-ពាណិ​ជ្ជ​កម្ម​​និង​ក្រុម​ហ៊ុន​​ជីក​​រ៉ែ​​​ បង្ករ​ឲ្យ​មាន​​បញ្ហា​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​​នៅ​ទូទាំង​ប្រទេស​​ និង​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​​​ប្រ​ជា​ពលរដ្ឋ​ជាង​​៤០០.០០០​នាក់​​ក្នុង​រយៈ​ពេល​មួយ​​ទស​​វត្សរ​​មក​នេះ​​។

លោកសុខុនបាន​មានប្រ​សាសន៍​បន្តថា​​លោក​​នាយក​រដ្ឋ​មន្រ្តី​​ពិត​ជា​​បាន​លើក​ឡើង​យ៉ាង​ហោច​ណាស់​​ពី​បញ្ហា​មួយ​​របស់​លោក​ផ្ទាល់​​គឺ​បញ្ហា​បំណុល​ដែល​មាន​ការ​ប្រាក់​ជា​៤០០លាន​ដុល្លារ​​ដែល​ប្រទេស​កម្ពុជា​នៅ​ជំពាក់​អាមេរិក​​ក្នុង​រដ្ឋាភិបាលលន់នល់កាល​ពី​ទសវត្សរិ៍​ឆ្នាំ​១៩៧០​។

លោកបាន​មាន​ប្រ​​សាសន៍​​បន្ត​ទៀត​ថា​​​លោក​ ហ៊ុនសែន ​បាន​លើក​ឡើង​​ជា​ថ្មី​​ម្តង​ទៀត​ថា​ ​កម្ពុជា​​សូម​សង​​តែ​៣០​ភាគ​នៃ​បំណុល​នេះ​ដែល​មាន​​​​ការ​ប្រាក់​មួយ​ភាគ​រយ​ប៉ុណ្ណោះ​ ហើយ​បាន​យល់​ព្រម​ចំណាយ​ប្រាក់​ដែលខ្លួន​​ត្រូ​វ​សង​ទៅ​សហ​រដ្ឋ​អាមេរិក​នោះ​លើ​ផ្នែក​អប់រំ​ ការ​បោស​សំអាត​គ្រាប់​មីននិង​​គម្រោង​វប្បធម៌។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ​​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំ​ណើ​សំុ​សេចក្តី​អត្ថា​ធិប្បាយ​​ពី​ករណី​នេះ​បាន​ទេ​។ លោកអូបាម៉ា ​ធ្វើ​ដំណើរ​មក​​កម្ពុជា​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​កំពូល​អា​ស៊ាន និងអាស៊ី​បូពា៌​ ​ហើយ​មាន​គម្រោង​ចេញ​ដំណើ​រពី​​កម្ពុជា​​នៅ​ថ្ងៃ​នេះទៅ​កាន់​ប្រទេស​ជប៉ុន៕

ប្រែសម្រួល​ដោយចេវប៊ុននី

ហមសុផាណ្ណា កងសុធា

និងឃិនណៃ​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស